Insurance

728x90

រថយន្ត​តូ​រី​ស​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវ​នគរបាល​ស្រុក​កូន​មុំ​ស្ទាក់ចាប់​ចំណែក​ម្ចាស់​លោត​រត់ចោល​ឡាន​

​ខេត្តរតនគិរី​៖ រថយន្ត​ម៉ាក​តូ​រី​ស​មួយគ្រឿង ដឹកឈើ​ប្រណីត​ប្រភេទ​នាងនួន​លោតឆ័ត្រ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​អាវុធ ជាតិ​ផ្ទុះ​ប្រចាំ​ស្រុក​កូន​មុំ​ស្ទាក់ និង​បង្ក្រាបបាន ហើយ​ប្រគល់​ឲ្យ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​។ កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ប្រព្រឹត្តទៅ កាលពី​វេលា ម៉ោង​៧​និង​២០​នាទី​នា​យប់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៥ នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បី (​អូរ​ចេង​) ស្ថិតក្នុង ភូមិ​តា​អងកា​តែ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

លោក​អនុសេនីយ៍ឯក រ៉េ​ន មុត អធិការរង​ទទួលបន្ទុក​ផ្នែក​យុត្តិធម៌​បានអោយដឹងថា រថយន្ត​ម៉ាក​តូ​រី​ស ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2J-9243 ផ្ទុក​បទល្មើស​ឈើ​ប្រណីត ប្រភេទ​ឈើ​នាងនួន ដែលមាន​មុខកាត់​១០x១០ ចំនួន​០៩​ដុំ ប្រវែង​១​ម៉ែត្រ ឈើ​សន្លឹក​ចំនួន​៤​សន្លឹក ស្មើ​២០​គីឡូក្រាម និង​តុ​កំណា​ឈើមូល​ចំនួន​១​សន្លឹក ស្មើរ​នឹង​២០​គីឡូក្រាម​ដែរ ដែល​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ឆ្ពោះ​មកកាន់​ខេត្តរតនគិរី តាមផ្លូវ​ជាតិ​លេខ​៧៦ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​បង្ក្រាប​ឡើយ​។ លុះ​មកដល់​ចំណុច​ផ្លូវបំបែក​អូរ​ចេង ត្រូវបាន​កម្លាំងចម្រុះ​ធ្វើការ​ស្ទាក់​បាន​ដោយ​ជោគជ័យ​។ ខណៈនោះ​ឈ្មួញ​ក៏បាន​ចុះ​ចេញពី​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល​បន្សល់​ទុក​រថយន្ត និង​វត្ថុតាង​នៅ​កន្លែងកើតហេតុ​។​

បច្ចុប្បន្ន​វត្ថុតាង និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កូន​មុំ​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕ លី វណ្ណៈ​ ​

KA-03-06-2015-10


http://ift.tt/1H2YMuK
រថយន្ត​តូ​រី​ស​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវ​នគរបាល​ស្រុក​កូន​មុំ​ស្ទាក់ចាប់​ចំណែក​ម្ចាស់​លោត​រត់ចោល​ឡាន​ រថយន្ត​តូ​រី​ស​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវ​នគរបាល​ស្រុក​កូន​មុំ​ស្ទាក់ចាប់​ចំណែក​ម្ចាស់​លោត​រត់ចោល​ឡាន​ Reviewed by yim PH on 2:40 PM Rating: 5

Entertainment

ads
Powered by Blogger.