Insurance

728x90

សិស្ស​វិទ្យាល័យ​៤​នាក់ និង​ស្ត្រី​ម្នាក់​រង​បួស​ធ្ងន់​ស្រាស​ដោយ​កំប៉ុង​ហ្គាស​ផ្ទុះ​ពេល​កំពុង​ហូប​ប្រហិត​ចៀន​ជុំគ្នា

​ខេត្តកំពង់ឆ្នាំង​៖ យុវតី​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​រលាប្អៀរ ៤​នាក់ និង​ស្ត្រី​ជា​អ្នកលក់​ប្រ​ហិ​ចៀន​នៅក្នុង​វិទ្យាល័យ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស ក្នុងពេល​ពួកគេ​កំពុង​ទិញ​ប្រហិត​បំពង ហេតុការណ៍​នេះ​បាន កើតឡើង​នៅ​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ស្ថិតក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​

លោក ទឹម ច​ន្ធី អធិការ​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ យុវតី​ជា​សិស្ស​៤​នាក់ និង​អ្នកលក់​ប្រហិត​ម្នាក់​ជា​ជន រងគ្រោះ​រលាក​មុខមាត់ ដៃជើង ធ្ងន់​ស្រាល ទាំងនោះ​រួមមាន​៖១.​ឈ្មោះ ចាន់ សុភា​ស់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រងរបួស​ធ្ងន់​,២.​ឈ្មោះ កែវ ច​ន្នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ រងរបួស​ធ្ងន់​, ៣.​ឈ្មោះ គឹម កា​ញ្ញា​រ៉ាត់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រងរបួស​ស្រាល​, ៤.​ឈ្មោះ កុយ ណែ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ រងរបួស​ស្រាល អ្នក​ទាំង​៤​នាក់​ជា​សិស្ស​នៅ​វិទ្យាល័យ​ហ៊ុន សែន​រលាប្អៀរ​។​ដោយឡែក​អ្នកលក់​ប្រហិត​បំពង​ឈ្មោះ សៅ ស៊ីថន អាយុ​៥២​ឆ្នាំ រងរបួស​ស្រាល​។​

​មុនពេល​កើតហេតុ​សិស្ស​រងគ្រោះ​ទាំង​៤​នាក់​បាន​ទៅ​អង្គុយ​ហូប ប្រហិត​បំពង នៅក្នុង​បរិវេណ​វិទ្យាល័យ ខណៈ ដែល​អ្នកលក់​កំពុង​បំពង​ប្រហិត​នោះ ស្រាប់តែ​កំប៉ុង​ហ្គាស​មួយ​បាន​ផ្ទុះឡើង បណ្តាលអោយ​អណ្តាតភ្លើង​ឆាបឆេះ ខ្លាញ់​ខ្ទាត រលាក​ពេញមុខ​មាត់ ដៃជើង​ជនរងគ្រោះ​។ ក្រោយពេល​កើតហេតុ លោកគ្រូ​អ្នកគ្រូ និង​លោកនាយក សាលា​បាន​ដឹកបញ្ជូន​សិស្ស​រងគ្រោះ​ទៅកាន់​ពេទ្យ ឯកជន​នៅមុខ​ផ្សារ​ពង្រ​ដើម្បី​ជួយសង្គ្រោះ​ព្យា​ល​។​

នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៥ លោក ឈួ​រ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​ដឹកនាំ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះទៅ​សួរសុខទុក្ខ​ជនរងគ្រោះ​ទាំងអស់​នៅក្នុង​វិទ្យាល័យ និង​បានផ្តល់​អំណោយ​ជា​ថវិកា​ជូន​មួយចំនួន​ផងដែរ​។ ដោយ​លោក អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ ដែលជា​អ្នកប្រើប្រាស់​ហ្គាស​ចំអិនម្ហូប​អាហារ​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​កំប៉ុង​ហ្គាស ដោយ​ប្រយ័ត្នប្រយែង​និង​ម៉ត់ចត់​ពី​សេ​សគឺ​សុំ​កុំ​ប្រើ​កំប៉ុង ហ្គាស​ចាស់ៗ ដែលនាំអោយ​ផ្ទុះ​មាន​គ្រោះថ្នាក់​ដូច​ករណី​ខាងលើនេះ និង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ជាដើម​៕ ដោយ រិ​ទ្ធិ ជ័យ

KA-04-06-2015-01 KA-04-06-2015-02


http://ift.tt/1KcdsbC
សិស្ស​វិទ្យាល័យ​៤​នាក់ និង​ស្ត្រី​ម្នាក់​រង​បួស​ធ្ងន់​ស្រាស​ដោយ​កំប៉ុង​ហ្គាស​ផ្ទុះ​ពេល​កំពុង​ហូប​ប្រហិត​ចៀន​ជុំគ្នា សិស្ស​វិទ្យាល័យ​៤​នាក់ និង​ស្ត្រី​ម្នាក់​រង​បួស​ធ្ងន់​ស្រាស​ដោយ​កំប៉ុង​ហ្គាស​ផ្ទុះ​ពេល​កំពុង​ហូប​ប្រហិត​ចៀន​ជុំគ្នា Reviewed by yim PH on 9:13 PM Rating: 5

Entertainment

ads
Powered by Blogger.