Insurance

728x90

អ្នកស្រី ​ឌីសាវ៉េត​ អួល​ដើមកពេល​ដឹង​ថាអង្គការតា ​ហ៊្វុយសូ​ ជិត​ដាច់​ពោះ

សិល្បៈករជើងចាស់ អ្នកស្រី ឌីសាវ៉េត បាន​​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល និង​អួល​ដើមកពេល​ឮ​ថា អង្គការ​កុមារ​កំព្រា​របស់​លោក​តា ហ៊្វុយសូ ហៀបតែ​នឹង​​ដាច់ពោះ​ ព្រោះអស់​ជំនួយសប្បុរសធម៌។

 

បាន​ត្រឹម​តែ​​ឮ​មិនធ្លាប់​ឃើញ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា អង្គការ N.A.C.A របស់​តារា​កំប្លែង​ជើងចាស់ ហ៊្វុយសូ មាន​ទីកន្លែង​តូច​​ចង្អៀត ពិបាក​ដល់​ក្មេងៗ​ក្នុង​ការ​រស់​នៅ រៀន​សូត្រ និង​រត់​លេង។ បន្ថែម​លើ​នេះ​អ្វី​ធ្វើ​ឱ្យ​អ្នកស្រី​អួល​ដើមក គឺ​អង្គការ​ដែល​ទ្រទ្រង់​ក្មេង​កំព្រា​២០​នេះ ជិត​តែ​គ្មាន​អ្វី​ហូប​ទៅ​ហើយ។

 

webmail.sabay.com5

 អ្នកស្រី ឌីសាវ៉េត ចូលរួម​ចែក​អំណោយ​ជាមួយ​ក្រុមនិស្សិត​ ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ​២០១៥

 

អ្នកស្រី​ថ្លែង​ថា “ដូច​ប្អូន ផាន មាន​ប្រសាសន៍​មិញ​ថា ​ប៊ិះ​ដាច់​ពោះ! ឃើញ​ទេ​កន្លែង​ហ្នឹង​ ធ្វើ​ឱ្យ​ខ្ញុំ​អួល​ដើមក។ ប៊ិះ​ដាច់​ពោះ! ឥលូវ​ហ្នឹង​គាត់​រស់​ឡើង​វិញ ដោយ​​យក​របស់របរ ដែល​គេ​ចូល​រួម​ចំណែក​ជួយ​ហ្នឹង ដើម្បី​បន្ត​ដំណើរ​រស់​ទៀត”។

 

នៅ​ផ្ទះ​លេខ ១០៧ ផ្លូវ​លេខ ៨០ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ (​នៅ​ក្រោយ​ស្ថានទូត​បារាំង) អង្គការ​ទទួល​ក្មេង​ចាប់​ពី​អាយុ​២​ឆ្នាំ​ដល់​១៦​ឆ្នាំ​នេះ បង្កើត​ឡើង​ដោយ​​លោក ស៊ូ សាវ៉ាង ហៅ​ ហ៊្វុយសូ សហការ​ជាមួយ​សាលា​វិចិត្រ​សិល្បៈ នៅ​​ឆ្នាំ​២០០១។ ប៉ុន្តែ​ក្រោយ​​មក ដោយ​មើល​ឃើញ​ថា​លោក ហ៊្វុយសូ អាច​ឈរ​ខ្លួន​ឯង​បាន​ហើយ​នោះ ខាង​សាលា​វិចិត្រ​សិល្បៈ​ ក៏​ឈប់​សហការ​​ដោយ​ជួយ​តែ​​ម្ដងម្កាល​ប៉ុណ្ណោះ ពេល​ណាដែល​​អង្គការ​ជួប​ការ​លំបាក។

 

ទោះបី​មាន​​ដំណើរការ​មក​ដល់​សព្វថ្ងៃ​ក៏​​មែនពិត ប៉ុន្តែ​អង្គការមួយ​​នេះ​តែង​ជួប​ប្រទះ​ភាព​ខ្វះខាត​ជា​ញឹកញយ ដោយ​ពុំ​មាន​ជំនួយ​ធំដុំ​ពី​ក្រៅ​ប្រទេស មាន​តែ​​ជំនួយ​តូចៗ​បាន​មក​ពីក្រុម​សិស្ស​និស្សិត​​ តាម​សាកលវិទ្យាល័យ និង​សប្បុរសជន​នានា​ ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ។

 

យ៉ាងណា ដោយ​មិន​ពឹង​លើ​ជំនួយ​សប្បុរសធម៌​តែ​មួយ​មុខ ក្រុម​លោក​តា​ហ៊្វុយសូ បាន​ប្រើ​ជំនាញ​សិល្បៈ​ដែល​ចេះ ទៅ​សម្ដែង​​ក្នុង​​កម្មវិធី​នានា ដើម្បី​យកប្រាក់​មក​ទ្រទ្រង់​អង្គការ។

 

ពេល​សួរ​ថា​តើលោក​​ស្ដាយ​ទេ ដែលកន្លង​មក​​ធ្លាប់​តែ​បង្ហាញ​មុខ​ តាម​កញ្ចក់​ទូរទស្សន៍ តែ​បែរ​ជា​មក​បង្កើត​​អង្គការ​ អត់​មាន​ប្រាក់​ខែ​យ៉ាង​ដូច្នេះ?

 

លោក​ថ្លែង​ថា “ខ្ញុំ​ដូច​ជា​មិន​ស្ដាយ​ទេ ព្រោះ​អី​បាន​មិន​ស្ដាយ ខ្ញុំ​មើល​ឃើញ​​នែ៎…បើ​ខ្ញុំ​ទៅ​បង្ហាញ​នៅ​កញ្ចក់​ទូរទស្សន៍​ ដើម្បី​បុគ្គល​​ខ្ញុំ​ម្នាក់​គត់ បាន​មក​ ខ្ញុំ​ដាក់​ហោប៉ៅ​របស់​ខ្ញុំ។ ពេល​នេះ​ខ្ញុំ​ត្រូវ​រក​ជំនាញ​ឱ្យ​ក្មេង ដើម្បី​ជួយ​ដល់​ក្មេង។​ អ្វីៗ​នេះ​សំខាន់​ជាង​ខ្ញុំ​ បង្ហាញ​ខ្លួន លើ​កញ្ចក់​ទូរទស្សន៍​ទៅទៀត”។

 

webmail.sabay.com

 លោកតា ហ៊្វុយសូ អ្នកស្រី ប៉េន ផាន និង​ក្រុម​កុមារ​កំព្រា​

 

បង្ហាញ​ពី​អារម្មណ៍​ពិត ជុំ​វិញ​ការ​បង្កើត​អង្គការ​កុមារ​កំព្រា​ របស់​តា​ហ៊្វុយសូអ្នក​ស្រី ​ឌីសាវ៉េត បាន​កោតសរសើរ​អស់​ពី​បេះដូង​ថា “គាត់​មិន​មែន​ជា​មហាសេដ្ឋី តែ​គាត់​សុខចិត្ត​តស៊ូ​ទាំង​​អត់​ទាំង​ឃ្លាន សុខចិត្ត​ទទួល​កូន​ខ្មែរ​បណ្ដៅ​ទូន្មាន បាន​តិច​ញ៉ាំ​តិច​បាន​ច្រើន​ញ៉ាំ​ច្រើន។ អា​ហ្នឹង​ហើយ ​ខ្ញុំ​ចង់​ឱ្យ​មេដាយ​គាត់។ រក​អត់​មាន​ទេ! រក​អត់​មាន​ទេ! ដូច្នេះ​គាត់​​ជា​គំរូ​មួយ​សម្រាប់​កូនខ្មែរ”។

 

អ្នកស្រី​បន្ថែម​ទៀត​ថា អ្នកស្រី​មាន​ការ​សោកស្ដាយ​ដែរ ដែល​គាត់​ពុំ​មាន​វត្តមាន​ច្រើន​​តាម​កញ្ចក់​ទូរទ្សន៍ដូចពី​មុន ប៉ុន្តែ​អ្វី​ដែល​អ្នកស្រី​សប្បាយ​ចិត្ត​នោះ ​គឺ​​ថាលោកតា ហ៊្វុយសូ បាន​ប្ដូរ​ផ្ដាច់​ តស៊ូជួយ​កូន​ខ្មែរ និងលះបង់​ដើម្បី​​ប្រទេស​ជាតិ។ តាម​រយៈ​លោកតា ហ៊្វុយសូ អ្នកស្រី​នឹង​គិត​រក​វិធី​ផ្សេងៗ ដើម្បី​ជួយ​ក្មេងៗ​ទាំង​នេះ។ ​​

 

គួរ​បញ្ជាក់​ដែរ​ថា អង្គការ N.A.C.A បង្កើត​ឡើង​ដើម្បី​ជួយ​កុមារ​កំព្រា​កម្ពុជា និង​បណ្ដុះបណ្ដាលពួកគេ​ឱ្យ​ចេះ​នូវ​ជំនាញសិល្បៈ​ដូចជា របាំបុរាណ សម័យ កំប្លែង និង​ភាសា​អង់គ្លេស​ជាដើម។

 

ចំពោះ​លោក​អ្នក​ដែល​ចង់​ជួយ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​សិក្សា​​ផ្សេងៗ អាច​ទាក់ទង​លោក​តា ហ៊្វុយសូ តាម​រយៈ​ទូរសព្ទ​លេខ ០១២ ៨៤០ ៤៤១ / ០១២ ៤២៥ ៦៦៥ / ០១៧ ៣១៣ ៤៣៨ / ០១០ ៣១១ ១៣៥៕

 

 

ចុចអាន៖ មាស សុខ​សោភា ជិះ​ឃើញ​ភ្លាម ចុះ​ចូល​ចែក​អំណោយ​ភ្លែត

ចុចអាន៖ តារា​ស្រី ៥ ដួង​ទាំង​ស្អាត​ទាំង​ចិត្ត​ល្អ នាំ​គ្នា​បរិច្ចាគ​ថវិកា​ជួយ​លោក​យាយ​វ័យ ១១៦ ឆ្នាំ​នៅ​ខេត្ត​កំពង់​ស្ពឺ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​

http://ift.tt/1Gy0oHN
អ្នកស្រី ​ឌីសាវ៉េត​ អួល​ដើមកពេល​ដឹង​ថាអង្គការតា ​ហ៊្វុយសូ​ ជិត​ដាច់​ពោះ អ្នកស្រី ​ឌីសាវ៉េត​ អួល​ដើមកពេល​ដឹង​ថាអង្គការតា ​ហ៊្វុយសូ​ ជិត​ដាច់​ពោះ Reviewed by yim PH on 5:47 AM Rating: 5

Entertainment

ads
Powered by Blogger.