Insurance

728x90

ប្រាក់ សុវណ្ណារ៉ា៖ ​បឹង​កេត​​ ​ត្រូវ​តែ​​ឈ្នះ​​​គ្រប់​​ការ​​ប្រកួតទាំង​អស់​នៅ​លីក​២០១៥​នេះ​

​លោក​ ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្គោល​ក្លិប​បឹងកេត​អង្គរ​​អះអាង​ថា ក្លិប​បឹង​កេត​​​អង្គរ​​ដែល​លោក​ដឹក​នាំ​នៅ​រដូវ​កាល​នេះ​ត្រូវ​តែ​ឈ្នះ​​គ្រប់​ការ​​ប្រកួត​សម្រាប់​ពាន​លីក​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៥​​ដែល​នឹង​​ចាប់​ផ្តើម​នៅ​ដើម​ខែ​ ​កក្កដា ឆ្នាំ ២០១៥ ខាង​មុខ​នេះ។

 

ប្រាក់ សុវណ្ណារ៉ា3

លោក ប្រាក់ សុវណ្ណារ៉ា (ពាក់​អាវខៀវ​)​ និង បែ មករា (ពាក់​អាវ​ស)

លោក ប្រាក់​ សុវណ្ណារ៉ា និយាយ​បាន​ឲ្យ​ដឹង​ថា ក្លិប​​បឹង​កេត​អង្គរ​មាន​គោល​ការណ៍​ធំ​មួយ​គឺ​ក្លិប​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួតទាំង​អស់​ក្នុង​ពាន​​​​លីក​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៥​នេះ និង​ឈ្នះ​ពាន​​​រង្វាន់​ធំ​លំដាប់​ទី​ ១​នេះ​ឲ្យ​បាន ។ កូន​ក្រុម​របស់​លោក​នា​ពេល​បច្ចុប្បន្ន​មាន​កម្រិត​បច្ចេកទេស​ និង​កម្លាំង​​ល្អ​ទាំង​ព្រម ​ហើយ​បើ​ប្រៀបធៀប​នឹង​ក្លិប​​ខ្លាំង​ៗ​​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ ក្លិប​លោក​កំពុង​មាន​ភាព​លេចធ្លោ​ជាង​គេ។ សម្រាប់​អ្នក​មាន​បទពិសោធន៍ និង​ទម្រង់​លេង​ល្អ​​ដូច​ជា​កីឡាករ​របស់​លោក​មិន​មាន​អ្វី​​ជា​ការ​ពិបាក​ឡើយ​ក្នុង​ការ​រៀប​ចំ​ទម្រង់​លេង​ឲ្យ​មាន​សក្ដានុពល​នោះ ។

 

លោក​ ប្រាក់ សុវណ្ណារ៉ា​ បាន​​បញ្ជាក់ថា ៖«កីឡាករ​របស់​ខ្ញុំ​ល្អ​ណាស់។ បើ​តាម​ខ្ញុំ​ធ្លាប់​ដឹង​នាំ​ក្លិប​មួយ​ចំនួន​នៅ​កម្ពុជា​ កីឡាករ​របស់​ក្លិប​​បឹង​កេត​ល្អ​ជាង​ក្លិប​ដែល​ខ្ញុំ​ធ្លាប់​ដឹកនាំ​​នា​ពេល​កន្លង​មក»។

 

លោក​បាន​បន្ត​​ថា ​ការ​ត្រៀម​ខ្លួន​រដូវ​កាល​ថ្មី​ដែល​មក​ដល់​នា​ពេល​​ខាង​មុខ​នេះ ​ក្លិប​​​របស់​លោក​គ្មាន​អ្វី​ដែល​ត្រូវ​​​បារម្ភ​ឡើយ បើ​ទោះ​បី​ជា​កីឡាករ​ទើប​តែ​បាន​ចាប់​ផ្ដើម​ហាត់​​​នៅ​ដើម​សប្ដាហ៍​នេះ​ក៏ដោយ។ ម្យ៉ាង​ទៀត​​កីឡាករ​អាជីព​និង​ល្អ​ដូច​ជា​ពូក​គេ​ ពិត​ជា​អាច​លេង​បាន​តាម​ការ​គ្រោង​ទុក​របស់​លោក​ជាក់​ជា​មិន​ខាន​។

 

ក្លិប​បឹងកេត​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​គ្រូ ប្រាក់ វុទ្ធី ដែល​ជា​បង​ប្រុស​របស់​លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា បាន​ឈ្នះ​ជើង​ឯក​លីក​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​ដែល​ជា​ឆ្នាំ​ក្លិប​មួយ​នេះ​ឡើង​មក​លេង​នៅ​​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​របស់​កម្ពុជា​លើក​ដំបូង​ ប៉ុន្តែ​ពីរ​រដូវ​កាល​ចុង​ក្រោយ​នេះ​​គឺ​២០១៣  និង​២០១៤ បឹងកេត​បាន​តែ​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ៕

 

​​​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

http://ift.tt/1eI9R9N
ប្រាក់ សុវណ្ណារ៉ា៖ ​បឹង​កេត​​ ​ត្រូវ​តែ​​ឈ្នះ​​​គ្រប់​​ការ​​ប្រកួតទាំង​អស់​នៅ​លីក​២០១៥​នេះ​ ប្រាក់ សុវណ្ណារ៉ា៖ ​បឹង​កេត​​ ​ត្រូវ​តែ​​ឈ្នះ​​​គ្រប់​​ការ​​ប្រកួតទាំង​អស់​នៅ​លីក​២០១៥​នេះ​ Reviewed by yim PH on 7:54 AM Rating: 5

Entertainment

ads
Powered by Blogger.