៩គ្រាប់អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រ World Cup
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA world cup តែងមានគ្រាប់បាល់អស្ចារ្យៗជាច្រើនកើតឡើង ហើយគ្រាប់បាល់១គ្រាប់ៗ ដែលស៊ុតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ តែងតែស្ថិតជាប់ក្នុងអារម្មណ៍របស់អ្នកគាំទ្រជានិច្ច ហើយបើជាគ្រាប់ល្អ នឹងអាចជាប់ជាកំណត់ត្រាថែមទៀតផង។
ខាងក្រោមនេះ គឺជាគ្រាប់បាល់បញ្ចូលទីដ៏អស្ចារ្យបំផុតទាំង៩ នៅក្នុងប្រវត្តិសាស្ត្រ FIFA World Cup៖
៩. Ronaldinho (ប្រេស៊ីល)៖
ស៊ុតហ្វ្រីឃីតចូលអង់គ្លេស កាលឆ្នាំ២០០២ វគ្គ៨ក្រុមចុងក្រោយ ជួយឲ្យប្រេស៊ីលឈ្នះ ២-១។
៨. Maxi Rodriguez (អាហ្សង់ទីន)៖
ស៊ុតចូលម៉ិកស៊ីកូនៅម៉ោងបន្ថែមមានរបួស កាលឆ្នាំ២០០៦ ជួយឲ្យអាហ្សង់ទីនឈ្នះ ២-១ វគ្គ១៦ក្រុមចុងក្រោយ។
៧. Esteban Cambiasso (អាហ្សង់ទីន)៖
ស៊ុតចូលទីក្រុមសែប និងម៉ុងតេណេក្រូ ដោយបញ្ជូនឲ្យគ្នា ២៥ប៉ះ (25 passes) កាលឆ្នាំ២០០៦ វគ្គចែកពូល ជួយឲ្យអាហ្សង់ទីនឈ្នះ ៦-០។
៦. Carlos Alberto (ប្រេស៊ីល)៖
ស៊ុតកាប់បញ្ចូលទីអ៊ីតាលី ឆ្នាំ១៩៧០ ជួយឲ្យប្រេស៊ីល ឈ្នះ៤-១ វគ្គផ្ដាច់ព្រ័ត្រ។
៥. Manuel Negrete (ម៉ិកស៊ីកូ)៖
ស៊ុតលោតកាប់បញ្ចូលទីប៊ុលហ្គារី ឆ្នាំ១៩៨៦ ជួយម៉ិកស៊ីកូ ឈ្នះ២-០ វគ្គ១៦ក្រុម។
៤. Michael Owen (អង់គ្លេស)៖
អូសស៊ុតអាហ្សង់ទីន ឆ្នាំ១៩៩៨ ជួយឲ្យអង់គ្លេសស្មើ ២-២ វគ្គ១៦ក្រុម។
៣. Saaed Al-Owairan (អារ៉ាប៊ីសាអ៊ូឌីត)៖
អូសជាងពាក់កណ្ដាលតារាង ស៊ុតចូលទីបែលហ្សិក ឆ្នាំ១៩៩៤ ជួយឲ្យអារ៉ាប៊ីសាអ៊ូឌីត ឈ្នះ១-០ វគ្គចែកពូល។
២. Dennis Bergkamp (ហុល្លង់)៖
ស៊ុតចូលអាហ្សង់ទីន ឆ្នាំ១៩៩៨ ជួយឲ្យហុល្លង់ ឈ្នះ២-១ វគ្គ៨ក្រុម។
១. Diego Maradona (អាហ្សង់ទីន)៖
ញាក់អូសជាងពាក់កណ្ដាលតារាង ស៊ុតចូលទីអង់គ្លេស កាលឆ្នាំ១៩៨៦ ជួយឲ្យអាហ្សង់ទីន ឈ្នះ២-១ វគ្គ៨ក្រុម។ ១គ្រាប់ដ៏អស្ចារ្យនេះ ត្រូវបានគេបោះឆ្នោតជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំសតវត្សផងដែរ (‘’goal of the century’’)៕
ចុះប្រិយមិត្តយល់ថា គ្រាប់បាល់មួយណា ល្អជាងគេបំផុត?
-ចុចអាន៖ មហាអំណាចរុស្ស៊ីត្រៀមកីឡដ្ឋានប៉ុន្មានសម្រាប់ World Cup ២០១៨?
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ sportskeeda
