Insurance

728x90

ស្ត្រី​សតិ​មិនល្អ​ម្នាក់​ត្រូវគេ​ចាប់រំលោភ​រហូត​មានកូន លោក​មេភូមិ​បាន​ប្តឹង​សមត្ថកិច្ច​ជាង​៣​ខែ ហើយ​មិនឃើញ​ចាត់ការ​សោះ អ្នកភូមិ​រិះគន់ថា​ប៉ូលិស​សោះអង្គើយ​ព្រោះ​គ្មាន​ផលប្រយោជន៍​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​ដែលមាន​សតិ​មិនល្អ ត្រូវបាន​គេ​ចាប់រំលោភ បានសម្រេច​២​ដង និង​មាន​ទម្ងន់​សម្រាល​បានកូន​ប្រុស​មួយរយៈ​ពេល​២០​ថ្ងៃនេះ​តែ​ភាគី​ខាង​ប្រុស​មិន​ព្រម​ទទួលខុសត្រូវ ប្រកែក​យករួចខ្លួន ដោយ​សំអាងថា​នាង​ជា​មនុស្ស​មាន​សតិ​មិនល្អ គ្មាន​ឪពុកម្តាយ សព្វថ្ងៃ​រស់នៅ​ជាមួយ​លោកយាយ​ក្រីក្រ​ម្នាក់​ដែល​អាណិតអាសូរ​នាង រឿងនេះ​លោក​មរ​ភូមិ​ប្តឹង​សមត្ថកិច្ច​ជាង​៣​ខែ​មកហើយ​ពុំ​ឃើញ​ចំណាត់ការ​អ្វី​ឡើយ​។​ ​

លោក ឃួន សុ​ធន់ មេភូមិ​ត្រពាំង​ស្បូវ​បាន​រៀបរាប់​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០ ១៥​ថា​៖ ស្ត្រី​ដែល​ត្រូវគេ​ចាប់រំលោភ​ខាងលើនេះ​នាង​មានឈ្មោះ វឺ​ន ហៀ​ង អាយុ​៣៣​ឆ្នាំ នាង​គឺជា​មនុស្ស​ដែល មាន​សតិ​មិន​គ្រប់ និង​ជា​កូនកំព្រា​ដែល​ឪពុកម្តាយ​ស្លាប់ចោល​ជា​យូរ​មកហើយ សព្វថ្ងៃ​នាង​រស់​នៅតែ​២ នាក់​ប្អូនប្រុស ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ​។ ចំណែក​ប្អូនប្រុស​របស់​នាង គេ​រស់នៅ​ជា មួយ​ប្រពន្ធ និង​កូន​របស់គេ និង​ម្យ៉ាង​ប្អូនប្រុស​នាង​ក៏​ជា​មនុស្ស​មិនសូវ​ដឹង​ខុសត្រូវ​ដែរ ពួកគេ​រស់ក្នុង ជីវភាព ខ្វះខាត​រក​ព្រឹក​សម្រាប់​ល្ងាច​តែប៉ុណ្ណោះ​។​

ដោយឡែក​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការរំលោភ​ខាងលើនេះ បច្ចុប្បន្ន​នាង​ត្រូវបាន​លោកយាយ​ម្នាក់ ឈ្មោះ យាយ តេន ហាន អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​បានអោយ​នាង​ស្នាក់នៅ​ជាមួយ ព្រោះតែ​លោកយាយ​បាន​មើលឃើញ​ការលំបាក​របស់​នាង​ទើបតែ​សម្រាលកូន​ថ្មីៗ​គ្មាន​អ្នក​ថែទាំ​។​ #​លោក​មេភូមិ​បាន​អោយដឹងទៀតថា​៖​អ្នក​ដែល​រំលោភ​នាង​នោះ​គឺ​នាង​បាន​ស្គាល់មុខ​ស្គាល់ឈ្មោះ​ច្បាស់​ណាស់ អ្នកនោះ​ជា​យុវជន​ម្នាក់​ដែលមាន​អាយុ​ទើបតែ​ជាង​២០​ឆ្នាំ គេ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ នាង ដែរ​។ នាង​បាន​និយាយថា​៖ យុវជន​នេះ​បាន​ចាប់​អូស​ដៃ​នាង​ចូលក្នុង​ព្រៃ​រំលោភ​នាង​លើក​ទី​១ គឺ​រំលោភ​នាង​នៅពេលដែល​នាង​ទៅ​បេះ​ស្លឹករ​ល្ងៀង​នៅក្នុង​ព្រៃ​ខាងលិច​ភូមិ ពេល​នោះគេ​បាន​អូស​ដៃ​នាង​ចូលទៅ​ក្នុងព្រៃ​ត្រង់ចំណុច​មុខ​អាស្រម​រោងដំរី ចាប់រំលោភ​បានសម្រេច លើក​ទី​២​ក៏​នៅ​ទីនោះ​ដែរ នៅពេលដែល​នាង​បាន​ទៅយក​ឌី​ស​ពី​ផ្ទះ​អ្នកភូមិ​ម្នាក់​ដែល​នៅក្បែរនោះ​ក្នុង​ទាំង​២​លើក​នេះ​ជន​នោះ​តែងតែ​គំរាម​នាង​ថា បើ​ហ៊ាន​ប្រាប់​គេ​អោយដឹងពី​រឿងនេះ​គេ​នឹង​អារ​កនាង​សម្លាប់ចោល​។​

​លោក​មេភូមិ​អោយ​ទៀតថា​៖​ករណី​ខាងលើនេះ​បន្ទាប់ពី​បានដឹងថា​នាង​ត្រូវគេ​រំលោភ​និង​មាន​ផ្ទៃពោះ លោក​បាន​ប្តឹងទៅ​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​អោយជួយ​ស្រាវជ្រាវ​ករណីនេះ លោក បាន​នាំ​ស្ត្រី​រងគ្រោះ​ទៅប្តឹង​នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត អោយជួយ​អន្តរាគមន៍​ផងដែរ​បន្ទាប់ពី​ប្តឹង​រួច​លោក ក៏បាន​ឃើញ​សមត្ថកិច្ច​នគរបាល​ខេត្ត​ចុះមក​ថត​ស្ត្រី​រងគ្រោះ និង​បាន​ទៅពិនិត្យ​កន្លែងកើតហេតុ​ថែមទាំង​បាន​សាកសួរ​នាង និង​ធ្វើ​កំណត់ហេតុ​ពី​នាង​ទៀតផង​។ ប៉ុន្តែ​តាំងពី​ពេលដែល​នាង​មិនទាន់​សម្រាលកូន រហូតមកដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥​នេះ មាន​រយៈពេល​ជាង​៣​ខែ​មកហើយ និង​ពេលនេះ​នាង​ក៏​សម្រាលកូន​បាន​២០​ថ្ងៃ​មកហើយ​ដែរ នៅ​មិនទាន់​ឃើញ​មាន​គេ​ទំនាក់ទំនង​មក​លោក ដែលជា​អាជ្ញាធរ​មូលដ្ឋាន អំពី​រឿងនេះ​នៅឡើយ​ទេ​។

​លោក សរ សារិទ្ធ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ស្រែ​ថ្មី​បានអោយ​ថា​៖ រឿងរ៉ាវ​នេះ​លោក​បាន​បញ្ជូន សំណុំរឿង​ទៅ​ថ្នាក់លើ​រួចរាល់​ហើយ ឯ​ចំណាត់ការ​យ៉ាងណា​នោះ លោក​មិនទាន់​បានដឹង​ទៅឡើយទេ ព្រោះ​មិនទាន់មាន​បទបញ្ជា​ពី​ថ្នាក់លើ​។​

ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​រួមទាំង​អាជ្ញាធរ​ភូមិ ឃុំ និង​ស្ត្រី​រងគ្រោះ​សំណូម​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ ថ្នាក់ និង​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ឆ្នាំង មេត្តាជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ករណី​ខាងលើនេះ​ផង ដើ ម្បី ផ្តល់​យុត្តិធម៌​ជូន​ស្ត្រី​ម្នាក់​រងគ្រោះ​ម្នាក់នេះ ព្រោះ​នាង​កំពុង​ខ្វះខាត​ខ្លាំងណាស់ ហើយ​ខណៈ​នេះ​នាង​កំពុង តែមាន ជម្ងឺ លើសឈាម​មិនអាច​អោយ​កូន​នាង​បៅ​គ្រប់ពេល​បានឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-16-06-2015-18 KA-16-06-2015-19 KA-16-06-2015-20 KA-16-06-2015-21


http://ift.tt/1FZISwI
ស្ត្រី​សតិ​មិនល្អ​ម្នាក់​ត្រូវគេ​ចាប់រំលោភ​រហូត​មានកូន លោក​មេភូមិ​បាន​ប្តឹង​សមត្ថកិច្ច​ជាង​៣​ខែ ហើយ​មិនឃើញ​ចាត់ការ​សោះ អ្នកភូមិ​រិះគន់ថា​ប៉ូលិស​សោះអង្គើយ​ព្រោះ​គ្មាន​ផលប្រយោជន៍​ ស្ត្រី​សតិ​មិនល្អ​ម្នាក់​ត្រូវគេ​ចាប់រំលោភ​រហូត​មានកូន លោក​មេភូមិ​បាន​ប្តឹង​សមត្ថកិច្ច​ជាង​៣​ខែ ហើយ​មិនឃើញ​ចាត់ការ​សោះ អ្នកភូមិ​រិះគន់ថា​ប៉ូលិស​សោះអង្គើយ​ព្រោះ​គ្មាន​ផលប្រយោជន៍​ Reviewed by yim PH on 7:34 PM Rating: 5

Entertainment

ads
Powered by Blogger.