ប្រជាកសិករព្រួយបារម្ភអត់ទឹកភ្លៀងធ្វើស្រែ ប្រធានមន្ទីរកសិកម្មខេត្តថាឆ្នាំមុនពេលដូចគ្នានេះសាបបាន៣០% តែពេលនេះសាបបានតែ៥% តែប៉ុណ្ណោះ
ខេត្តកំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅពេលនេះ កំពុងមានការព្រួយបារម្ភ យ៉ាងខ្លាំង ដោយសារតែមេឃមិនធ្លាក់ភ្លៀងគ្មានទឹកធ្វើស្រែ ពួកគាត់បាននិយាយថាប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំមុន ពួកគាត់ធ្វើស្រែបាន៣០%ទៅហើយ តែឆ្នាំនេះពួកគាត់ទើបតែសាបព្រោះបាន៥% តែប៉ុណ្ណោះ បើ១ខែទៀតគ្មានភ្លៀង មនុស្សសត្វក៏លំបាក សំណាបគាត់ក៏ពិតជាស្វិតងាប់អស់មិនខាន។
លោក សុខ សុគុន អាយុ៦២ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ កំពុងបូមទឹកពីថ្លុកដាក់សំណាបក្នុងស្រែបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ រូបគាត់ក៏ដូជាអ្នកស្រុកក្នុងភូមិពិតជាមានការព្រួយបារម្ភខ្លាំងណាស់ចំពោះខែវស្សាយូរហើយ បែរជាគ្មានភ្លៀងខុសពីធម្មតាបែបនេះ។ គាត់និយា យទៀតថា បើប្រៀបធៀបពេលដូចគ្នានេះឆ្នាំមុន គាត់ធ្វើស្រែបាន៣០%ទៅហើយ តែពេលនេះក្នុង ឆ្នាំនេះទើបតែសាបបាន៥%តែប៉ុណ្ណោះ ហើយបើសំណាបគ្រប់ខែ ក៏មិនដឹងជាត្រូដកទៅស្ទូងនៅឯណា បើក្នុងស្រែគ្រប់កន្លែងគ្មានទឹកទាល់តែសោះបែបនេះ។
នៅក្នុងថ្លុកត្រពាំងនិងក្នុងស្ទឹងជ្រៃបាក់ក៏គ្មានទឹកដែរ គឺពិបាកទាំងមនុស្ស និងទាំងគោក្របីក៏គ្មាបស្មៅស៊ីដែរ។ដោយឡែកក្នុងថ្លុកដែលគាត់កំពុងបូមទឹកដាក់សំណាបនេះ គឺដោយសារបានភ្លៀងធ្លាក់ដក់ទឹកតិចតួចពីថ្ងៃមុន បើបូមដាក់ស្រែតែ១ថ្ងៃគឺរីងអស់ហើយ ។
លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ ស្រុករលាប្អៀរ បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះថា៖ដីស្រែវស្សានៅក្នុងឃុំជ្រៃបាក់សរុបមានទំហំ ២.៧២០ហិកតា ដោយសារតែគ្មានទឹកភ្លៀង មកដល់ពេលនេះប្រជាពលរដ្ឋក្នុងភូមិ ឃុំ ទើបតែសាប៥%តែប៉ុណ្ណោះ ។ បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងពេលដូចគ្នានេះ ប្រជាកសិករធ្វើស្រែបាន ប្រមាណ៣០% ទៅហើយ។ លោកមេឃុំបានលើកឡើងទៀតថា៖បើគ្មានភ្លៀងធ្លាក់មក១ខែទៀតនោះ ការធ្វើស្រែស្រូវធ្ងន់ពិជាជយកា រលំបាក។ គឺបើមានទឹកភ្លៀងមានតែនាំគ្នា ធ្វើស្រែស្រូវស្រាលតែប៉ុណ្ណោះ ទើបទទួលផលបាន។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ រយៈពេល២,៣ថ្ងៃថ្មីៗនេះ លោក បាន ធ្វើដំណើរសិក្សាពិនិត្យរកមើលប្រភពទឹកនៅក្នុងខេត្តអស់ហើយ គឺនៅគ្រប់ស្រុក ឃុំ ពុំមានប្រភពទឹក ណាមួយធំដុំ អាចអោយប្រជាកសិករធ្វើស្រែ ដោយមិនពឹងទឹកភ្លៀងបាននោះឡើយ ដែលរឿងនេះមិនដឹងជាដោះ ស្រាយបែបណា នោះទេ។ដោយឡែកតាមរបាយការណ៍ដែលទទួលបានពីគ្រប់ស្រុក ក្រុងទាំង៨ក្នុងខេត្ត ប្រជាកសិករទើបតែដាស់ដី និងសាបបានតែ១៩០ហិកតាស្នើនឹង៥% តែប៉ុណ្ណោះ បើប្រៀបធៀបពេលដូចគ្នានេះឆ្នាំមុនសាប ព្រោះបាន២.០៦៣ ហិកតាស្នើនិង៣០%ឯណោះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1I8HU1z