ចុងសប្តាហ៍ចូលរួមកម្មវិធីបារខែមតាកែវ ទទួលបានចំណេះដឹងការធ្វើអាជីវកម្មនិងស្វែងយល់ពីបច្ចេកវិទ្យាថ្មី
ចុងសប្ដាហ៍នេះ ខេត្តតាកែវនឹងមានការរៀបចំព្រឹត្តិការណ៍បារខែមតាកែវ ២០១៥ ដែលជាការប្រមូលផ្ដុំអ្នកមានបទពិសោធន៍ក្នុងវិស័យអាជីវកម្ម និងបច្ចេកវិទ្យា ដើម្បីចែករំលែកចំណេះដឹងនិបបទពិសោធន៍ថ្មីដល់សិស្សនិស្សិត និងពលរដ្ឋជុំវិញខេត្តតាកែវពីប្រធានបទទាក់ទងការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗ, ចំណេះដឹងអ៊ីនធឺណិត, ព័ត៌មានសង្គម និងសហគ្រិនភាពជាដើម។
ព្រឹត្តិការណ៍នេះជាឱកាសពិសេសសម្រាប់ប្រិយមិត្តបានជួបជាមួយវាគ្មិនជំនាញមកពីបណ្ដាស្ថាប័នផ្សេងៗ ដែលពួកគេនឹងចែករំលែកក្នុងរយៈពេល ១ថ្ងៃ កន្លះពីចំណេះដឹងថ្មីៗការធ្វើអាជីវកម្ម ក៏ដូចជាបង្ហាញពីការវិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យា និងចំណេះដឹងផ្សេងៗទៀតទាក់ទងសង្គម។
ក្នុងចំណោមប្រធានបទប្រហែល ៤៥ ដែលទាក់ទងទៅនឹងបច្ចេកវិទ្យាអ៊ីនធឺណិត សហគ្រិនភាព អាជីពការងារ និងការរចនាច្នៃប្រឌិតជាដើម ប្រិយមិត្តអាចជ្រើសរើសប្រធានបទណាមួយដែលចាប់អារម្មណ៍ជាងគេដែលបិទនៅតារាងព័ត៌មាននៅបរិវេណកម្មវិធី ដើម្បីចូលរួមស្តាប់និងសិក្សាស្វែងយល់។
បារខែមតាកែវ ២០១៥ ប្រារព្ធឡើងនៅថ្ងៃទី ២៧ និង២៨ ខែមិថុនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕
ព័ត៌មានបន្ថែម៖
លោក អេង វណ្ណៈ អ្នកសម្របសម្រួលវាគ្មិនលេខទំនាក់ទំនង +855 (12) 305031
លោក ជី សុផាត អ្នកសម្រួលកម្មវិធីលេខទំនាក់ទំនង +855 (77) 590 555
អ៊ីមែល៖ info@barcampcambodia.org
អត្ថបទ៖ ប៊ុណ្ណារ៉ា
http://ift.tt/1Gy0oYh