Insurance

728x90

Raymond Lam ​ប្រេះ​​ឆ្អឹង​កជើង​អំឡុង​ពេល​ថត​រឿង

តារា​សម្ដែង​ហុងកុង ​Raymond Lam ​​បាន​​​រង​របួស​ប្រះ​ឆ្អឹង​ក​ជើង​ខាង​ឆ្វេង​ អំឡុង​ពេល​កំពុង​ថត​រឿង​ថ្មី​​​​របស់​គាត់​​​ដែល​និយាយ​ពី​សម័យ​​​​ចិន​ដីគោក​​​​មាន​ចំណង​ជើង​ថា​ “Six doors” ​នៅ​ទី​ក្រុង​ Hendian។

 

មុន​ពេល​ចាប់​ផ្ដើម​សម្ដែង​​តារា​ចម្រៀង​​​ និង​​​ ​សម្ដែង​​នេះ​បាន​តាំង​ចិត្ត​រំលឹក​ខ្លួន​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ជួប​ឧបទ្ទវ​​​អ្វី​ឲ្យ​សោះ។ ​ទោះ​ជា​យ៉ាងណាក៏​ដោយ ​​​​ពីរ​បី​ថ្ងៃ​មុន​ពេល​ការ​សម្ដែង​ពិត​ប្រាកដ​មក​ដល់​គាត់​ក៏​បាន​ជួប​​រឿង​ដែល​មិន​ចង់​ជួប​ដោយ​បាន​រអិល​ធ្លាក់​លើ​ក្រួស​នៅ​ជិត​កន្លែង​ថត​ហើយ​ធ្វើ​ឲ្យ​រង​រមួល​ជើង​ខាងឆ្វេង។

 

raymond1

 

តារា​វ័យ​៣៥​ឆ្នាំ​គិត​ថា​នេះ​គ្រាន់​តែ​ជា​របួស​តិចតួច​តែ​ប៉ុណ្ណោះ។​ គាត់​គ្រាន់​តែ​ឲ្យ​មិត្ត​រួម​ការងារ​មក​រុំ​​​លើ​ផ្នែក​ដែល​មាន​របួស​។ បន្ទាប់​មក​នៅ​ថ្ងៃ​បន្ទាប់ ​Raymond Lam ​ ​មាន​អារម្មណ៍​កាន់​តែ​ឈឺ​ចុកចាប់​ខ្លាំង​ឡើង​ៗ​​លើ​មុខ​របួស​។ ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ថត​រឿង​ជា​ធម្មតា​ទាំង​ខ្លួន​​មាន​​​​របួស។

 

បន្ទាប់​ពី​ការ​ថត​រឿង​ចប់​ម្ចាស់​ពាន​តារា​ចម្រៀង​ប្រជាប្រិយភាព​ឆ្នាំ ​២០១០ ​​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ឆ្លុះ​មើល​ឆ្អឹង​តាម​កាំរស្មី X-ray ។ ក្រោយ​ពី​ការ​ពិនិត្យ​រួចរាល់ គ្រូពេទ្យ​បាន​ប្រាប់​ថា​គាត់​បាន​ប្រេះ​​​​ឆ្អឹង​ក​ជើង​ខាង​ឆ្វេង ​ហើយ​របួស​នេះ​ត្រូវ​ព្យាបាល​រយៈ​ពេល​៦​សប្ដាហ៍។

 

ឮ​ដំណឹង​នេះ​ភ្លាម ​មិត្តស្រី​របស់​ Raymond ​គឺ​តារា​សម្ដែង​ ​​Karena Ng ​បាន​ជិះ​យន្តហោះ​ទៅ​កន្លែង​ថត​រឿង​ដើម្បី​មើល​ស្ថានភាព​មិត្តប្រុស។

 

Raymond Lam ​​​​​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​របួស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ថត​រឿង​របស់​គាត់។ ​ប៉ុន្តែ​​​​​ចិត្ត​ជា​តារា​សម្ដែង​គាត់​បាន​ទទូច​ថត​ឈុត​កាប់​ចាក់​​មួយ​ចំនួន​ដោយ​ខ្លួន​ឯង​​​​​​តាម​​​អាច​ដែល​ធ្វើ​ទៅ​បាន។ ​ហើយ​មាន​ឈុត​តិច​តួច​​ដែល​ត្រូវ​ជំនួស​ដោយ​តួ​ជំនួស៕

 

អាន៖ ​ អ្នក​និពន្ធ​ចម្រៀង​ក្នុង​រឿង​កប៉ាល់​ Titanic ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖​ asianpopnews​

http://ift.tt/1HetJM6
Raymond Lam ​ប្រេះ​​ឆ្អឹង​កជើង​អំឡុង​ពេល​ថត​រឿង Raymond Lam ​ប្រេះ​​ឆ្អឹង​កជើង​អំឡុង​ពេល​ថត​រឿង Reviewed by yim PH on 10:54 AM Rating: 5

Entertainment

ads
Powered by Blogger.