Insurance

728x90

ចាប់​បាន​សាច់​ខូច​គុណភាព​​ហួស​​ដឺឡេ​៣០​ឆ្នាំ ជាង១០​ម៉ឺន​តោន

ខែ​​មិថុនា​នេះ ​សមត្ថកិច្ច​​ចិន បាន​រឹបអូស​សាច់​ក្លាសេ​ខូច​គុណភាព​ពី​ឈ្មួញ ២១​ក្រុម នៅ​ក្នុង​ខេត្ត​ចំនូន១៤ រហូត​ជាង ១០ម៉ឺន​តោន។ ក្រោយ​ប្រតិបត្តិការ​ដ៏​កក្រើក គេ​រក​ឃើញ​ថា សាច់​ខូច​គុណភាព​ទាំង​នោះ​បាន​ផលិត​ឡើង​តាំង​ពី​អំឡុង​ទសវត្សរ៍ឆ្នាំ​១៩៧០។

 

1

 

រដ្ឋបាល​គយ​ចិន បាន​បញ្ជាក់​ថា សាច់​ខូច​គុណភាព​ដែល​រឹប​អូស​បាន​ទាំង​អស់ មាន​ទម្ងន់​សរុប ១សែន​តោន ដែល​ត្រូវ​គេ​ក្លាសេ​រហូត​ដល់​កក ដើម្បី​ការពារ​កុំ​ឲ្យ​ស្អុយ​រលួយ។ ទំនិញ​ខូច​គុណភាព​ទាំង​នោះ រួម​មាន​ជើង​មាន់ សាច់​គោ និង​សាច់​ជ្រូក ដែល​មាន​តម្លៃ​សរុប ៣​ពាន់​លាន​យាន់(៤៨៣​លាន​ដុល្លារ)។

 

​​​សាច់​ហួស​កាល​បរិច្ឆេទ ត្រូវ​គេ​ដាក់​សារធាតុ​គីមី ព្រម​ទាំង​ដាក់​ថ្នាំ​ធ្វើ​ឲ្យ​ស ដើម្បី​រក្សា​គុណភាព​បាន​យូរ និង​​នៅ​ស្រស់​ពេល​លក់​ទៅ​ឲ្យ​អ្នក​ទិញ។ ឈ្មួញ​ទុច្ចរិត​បាន​ទទួល​ការ​ចំណេញ​យ៉ាង​ខ្ពស់ ពី​បណ្ដាញ​លក់​ដូរ​ទំនិញ​ផ្លូវ​ងងឹត​នេះ។ ពួក​គេ​បាន​ទិញ​សាច់​ខូច​គុណភាព​ក្នុង​តម្លៃ​ថោក​ៗ​ពី​បណ្ដា​ប្រទេស​ជិត​ខាង រួច​នាំ​ចូល​ចែក​ចាយ​នៅ​ហុងកុង ដោយ​រក្សា​ទុក​ក្នុង​កុងតឺន័រ​ក្លាសេ។

 

បន្ទាប់​មក សាច់​ទាំង​នោះ ត្រូវ​នាំ​ចូល​ដោយ​ខុស​ច្បាប់​មក​ប្រទេស​វៀតណាម ដើម្បី​ស្វែង​រក​ទីតាំង​ជិត​ៗ​នាំ​ចូល​ចែក​ចាយ​តាម​បណ្ដា​ក្រុង​នានា​ក្នុង​ប្រទេស​ចិន ដែល​នៅ​ជាប់​ព្រំ​ដែន​វិញ។ អ្នក​ជំនាញ​មួយ​ចំនួន បាន​ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើត​បណ្ដាញ​ទូទាំង​ប្រទេស ជា​ពិសេស​នៅ​តាម​ព្រំដែន ដើម្បី​គ្រប់​គ្រង​ការ​នាំ​ចូល​សាច់​ខូច​គុណភាព លើស​កាល​កំណត់​រាប់​ទសវត្សរ៍​នេះ​ម្ដង​ទៀត៕

 

3

 

2

 

ចុចអាន៖ ស្រោម​អនាម័យ​ក្លែងក្លាយ​ជិត ៣៥​លាន​ស្រោម ត្រូវ​គេ​ចាប់​បាន

ចុចអាន៖ អង្ករ​ក្លែងក្លាយ​ធ្វើ​ពី​ប្លាស្ទិក​កំពុង​រីក​រាលដាល​​នៅ​​អាស៊ី

 

​​​ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ CCTV

http://ift.tt/1IxWQ9I
ចាប់​បាន​សាច់​ខូច​គុណភាព​​ហួស​​ដឺឡេ​៣០​ឆ្នាំ ជាង១០​ម៉ឺន​តោន ចាប់​បាន​សាច់​ខូច​គុណភាព​​ហួស​​ដឺឡេ​៣០​ឆ្នាំ ជាង១០​ម៉ឺន​តោន Reviewed by yim PH on 12:16 PM Rating: 5

Entertainment

ads
Powered by Blogger.