ភ្លៀងធ្លាក់ជិតមួយសប្តាហ៍នៅខេត្តព្រះសីហនុបង្កជន់លិចមុខផ្សារវាលរេញ មុខសាលាស្រុកព្រៃនប់ និងដាច់ផ្លូវចូលវត្តព្រែកក្រាញ់
ខេត្តព្រះសីហនុ៖ កំណាត់ផ្លូវមួយខ្សែជាប្រភេទផ្លូវក្រាលគ្រោះក្រហម ស្ថិតក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ត្រូវបានកាត់ផ្តាច់ទាំងស្រុង នាយប់ថ្ងៃទី១៣កន្លងនេះ បន្ទាប់ពីភ្លៀងបានធ្លាក់ជាប់ៗគ្នាជិតមួយសប្តាហ៍មកនេះ បង្កអោយប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ជួបការលំបាក់យ៉ាងខ្លាំងក្នុងធ្វើតំណើរឆ្លងកាត់។
យោងតាមប្រភពបឋមពីមន្ត្រីអាជ្ញាធមូលដ្ឋានបានអោយដឹងថា៖ ជំនន់ទឹកភ្លៀងបានជន់លិចផ្លូវទៅវត្តព្រែកក្រាញ់ក្នុងឃុំសាមគ្គីហើយគិតមកដល់ ព្រឹកថ្ងៃទី២៤មិថុនានេះដោយសារតែភ្លៀងខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងទៅ ហើយមន្ត្រីរដ្ឋបាលស្រុករួមមានលោក ទិត្យ វុទ្ឋី អភិបាលស្រុកព្រៃនប់ មន្ត្រីកងរាជអាវុធស្រុក មន្ត្រីប៉ូលិសស្រុកបានចុះទៅកាន់ទីនោះ ដើម្បីពិនិត្យស្ថានភាព និងរកដំណោះស្រាយបន្ទាន់ ជូនប្រជាពលរដ្ឋ។
ប្រភពដ៏ដែលបានឲ្យដឹងថា ការលិចលង់នេះមិនមែនមាននៅតែចំណុចផ្លូវចូលវត្តព្រែកក្រាញ់នេះទេ សូម្បីតែនៅចំណុចមុខសាលាស្រុកព្រៃនប់ មុខផ្សារវាលរេញ និងទីកន្លែងផ្សេងមួយចំនួនក៏ត្រូវបានលិចលង់ដូចគ្នានេះ ប៉ុន្តែចំណុចផ្លូវចូលវត្តព្រែកក្រាញ់វាមានស្ថានភាពធ្ងន់ធ្ងរជាងគេ។
ជុំវិញការលិចលង់ទីប្រជុំជន និង តំបន់មួយចំនួនរបស់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រជាពលរដ្ឋជាច្រើនក៏បានសំដែងការព្រួយបារម្មណ៍យ៉ាងខ្លាំងថា នេះមិនដល់រដូវភ្លៀងធ្លាក់ពេញបន្ទុកផងទីកន្លែងមួយចំនួននៅទីប្រជុំជនមុខសាលាស្រុក និងមុខផ្សារវាលរេញ ក៏ដូចជាស្ថានីយ៍ប្រេង ត្រូវបានលិចលង់ បង្កអោយមានការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលបានធ្វើតំណើរឆ្លងកាត់តំបន់នេះ។
ប្រភពដ៏ដែលបានបន្តថា ចំពោះមូលហេតុដែលនាំអោយមានទឹកលិចនេះ ដោយសារតែលូទឹកមានទំហំតូច ការសាងសង់សំណង់ថ្មីចាក់ដីរំលោភលើចំណីផ្លូវ ចាក់លប់អូរ បោះចោលសម្ភារៈសំណង់រប៉ាត់រប៉ាយ ក្នុងផ្សារ និងមុខផ្សារចោលសំរាមគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែអាជ្ញាធរហាក់ពុំមានចំណាត់ការច្បាស់លាស់ចំពោះជនល្មើសច្បាប់ទាំងនោះ។
សូមបញ្ជាក់ផងដែរនៅស្រុកព្រៃនប់ ក៏ដូចជាខេត្តព្រះសីហនុទាំងមូលបានរងនៅឥទ្ឋិពលភ្លៀងធ្លាក់ជាប់ៗគ្នារយះពេលជិតមួយសប្តាហ៍កន្លងមកបានបង្កអោយប្រជាពលរដ្ឋ អាជីវករអ្នកលក់ដូរ ជាពិសេសបងប្អូនប្រជានេសាទ ជួបការលំបាក់យ៉ាងខ្លាំង ក្នុងការប្រកបរបរ ចឹញ្ចឹមជិវិតប្រចាំថ្ងៃ៕ សមុទ្រខៀវ
http://ift.tt/1HeLTNP