ស្ត្រីក្រីក្រមានជំងឺប្រចាំកាយធ្ងន់ធ្ងរត្រូវចិញ្ចឹមកូន៣នាក់ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រឈ្មោះ តុល ចាន់នី នៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងមានជម្ងឺរលាកផ្លោកនោម និងពោះវៀនធ្ងន់ធ្ងរ ដែលនាងអាចរស់នៅបានតែ១ខែ និង៨ថៃ្ង ទៀតតែប៉ុណ្ណោះ តាមគ្រូពេទ្យប្រាប់គិតចាប់ពីថៃ្ងនេះទៅហើយត្រូវចិញ្ចឹមកូន៣នាក់ក្នុងបន្ទុក នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានលោកប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត កំពង់ឆ្នាំងរួមដំណើរដោយលោកស្រី វង្ស សាតស៊ុនលី អនុប្រធានសាខាកាកបាទក្រហមស្រុក រលាប្អៀរ និងសហការី បានចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយរបស់សាខាកាកបាទ ក្រហមខេត្តកំពង់ ឆ្នាំង ទៅផ្តល់ជូនដល់ផ្ទះជនក្រីក្រដល់មូលដ្ឋាន។
លោកស្រីវង្សសាតស៊ុនលីអនុប្រធានសាខាកាកបាទក្រហមស្រុករលាប្អៀរបានអោយដឹងថា៖អំណោយផ្តល់ជូនស្ត្រីក្រីក្រឈ្មោះតុលចាន់នីចិញ្ចឹមកូន៣នាក់ក្នុងបន្ទុកនិងមានជំងឺប្រចាំកាយធ្ងន់ធ្ងរបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងរួមមានអង្ករ៣០គី ឡូក្រាម, មី១កេះ, ត្រីខ១០កំប៉ុង, ក្រម៉ារ១ ,មុង១ ,ភួយ១,សារ៉ុង១ និងថវិកា ២០ ម៉ឺនរៀល។
នៅក្នុងឱកាសនោះលោកប្រាក់សោភ័ណនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែផ្តល់អំណោយមនុស្សធម៌ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋទីទ័លក្រគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
លោកប្រាក់សោភ័ណក៍បានផ្តាំផ្ញើផងដែរដល់ប្អូនស្រីតុលចាន់នីកុំអស់សង្ឃឹមក្នុងជីវិត ត្រូវពង្រឹងស្មារតីឡើងវិញហើយត្រូវចេះថែទាំសុខភាពអោយបានល្អ និងមានអាយុវែងហើយគ្រប់គ្រងកូនចៅអោយបាន រៀនសូត្រសំរាប់អនាគតកូនៗរបស់ប្អូនស្រីទៅថៃ្ងខាងមុខ។ ដោយ រិទ្ធិ ជ័យ
http://ift.tt/1ByVKNM