Insurance

728x90

ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ចុះ​ពិនិត្យ​ដោះស្រាយ​បណ្តឹង​ប្រជាពលរដ្ឋ​១២៦​នាក់ ក្នុង​រឿង​ប្រជាពលរដ្ឋ​ម្នាក់​ជីក​កកាយ​យក​ដី​លក់​ប៉ះពាល់​ផ្លូវលំ​

​ខេត្តកំពង់ឆ្នាំង​៖​ ​ដោយមាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​១២៦​នាក់ នៅ​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ និង​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ស្នើ​សុំអោយ​អ្នក​ជីក​កកាយ​យក​ដី​ធ្វើអោយ​ប៉ះ ពាល់​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​៦០​ម៉ែត្រ​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្តរ បាន​ដឹកនាំ​ក្រុមចំរុះ​រួមមាន មន្ទីរ​សា​ធាណ​ការ​ខេត្ត មន្ទីរ​អធិការកិច្ច​ទំនាក់ទំនង​ព្រឹទ្ធសភា​និង​រដ្ឋសភា​ខេត្ត មន្ទីរ​ដែនដី​នគរ​រូប​នី​កម្ម​និង​សុរិយោដី​ខេត្ត មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត និង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក ចុះទៅពិនិត្យ​ស្ថានភាព​ផ្លូវ​ជាក់ស្តែង​នៃ​រឿង​ទំនាស់ ដើម្បី​រក​ដំណោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងសងខាង​។​

នៅក្នុង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ចំនួន​១២៦​នាក់​បានបញ្ជាក់​អោយដឹងថា​៖ ផ្លូវ​មួយ​ខ្សែ ចេញពី​ភូមិ​ស្មែ​ត ទៅកាន់​ភូមិ​ត្រពាំង​ពោធិ៍ តាម​បណ្តោយ​ជើងភ្នំ​ក្រាំង​ដី​មាស កន្លងមក​ប្រជា​ពល រដ្ឋ​ធ្លាប់ ធ្វើដំណើរ​ចេញចូល​ជា​យូរ​មកហើយ ត្រូវបាន​លោក កាន់ ប៊ុន​សេង ជា​ប្រជាពលរដ្ឋ នៅក្នុង ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ជីក​កកាយ​យក​ដី​ទៅ​លក់​ធ្វើអោយប៉ះពាល់​ដាច់​ផ្លូវ​ប្រវែង​៦០​ម៉ែត្រ ជាហេតុ​ធ្វើ អោយ​ប្រជាពលរដ្ឋ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​។ ប្រជាពលរដ្ឋ​សុំ​សំណូមពរ​អោយ ក្រុម​ការ ងារ​ថ្នាក់​ខេត្ត ជួយ​ដោះស្រាយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បានធ្វើ​ដំណើរ​។​

​លោក កាន់ ប៊ុន​សេង ដែល​រង​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ ផ្លូវលំ​នោះ​ជា​ដាន ផ្លូវ​ចាស់ ដែល​កន្លងមក​លោក​ធ្លាប់​ជីក​កាយ​យក​ដី​ក្នុង​ស្រែ​នៅក្បែរៗ​នោះ តែ​មិន​ប៉ះពាល់​ដល់​ផ្លូវ​មួយ ខ្សែ​នោះទេ ប៉ុន្តែ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំកន្លងមក ធ្លាក់​ពីលើ​ភ្នំ​បានធ្វើអោយ​ផ្លូវ​មួយ​ខ្សែ​នេះ រង​ការខូចខាត​ប្រវែង​៦០​ម៉ែត្រ​នោះ​ទៅ​។ ក្រោយមក​ដោយមាន​ការ​សំរបសំរួល​ពី​ក្រុមការងារ ថ្នាក់ ខេត្ត​ពីមុនមក លោក​បាន​ជួយ​ជួសជុល​ផ្លូវ​នោះ​ឡើងវិញ​ចំនួន​២​ដង​រួចមកហើយ ដោយបាន​ពង្រីក ផ្លូវ​នេះ បាន​ធំ​ជាង​មុន និង​បាន​ដាក់លូ​មុខកាត់​០,៨០​ម៉ែត្រ​២​កន្លែង​ដើម្បីអោយ​ទឹក​ហូរ​កាត់ តែ​ដោយ កំលាំង​ទឹក​ហូរ​បុក​ខ្លាំង ក៏​ធ្វើអោយ​លូ​ទាំង​២​កន្លែង​រំដោះ​ទឹក​ពុំទាន់ ក៏​ធ្វើអោយ​ខូចខាត​ទៀត ជា​បន្ត បន្ទាប់​។​លោក​និយាយ​យ​ថា សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​មក​ចង្អុល​ប្រាប់ថា តើ​ត្រូវធ្វើ​ផ្លូវ​នេះ​បែប ណា និង​ដាក់លូ​ធំ​ប៉ុនណា ដើម្បីអោយ​ក្រុមការងារ​ថ្នាក់​ខេត្ត​បានដឹង ដើម្បី​លោក​ជួយ​ធ្វើតាម​អោយ បាន​។​

លោក ម៉ម ឈឿ​ម ប្រធាន​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​បាន​ថ្លែងអោយដឹងថា​៖ កន្លងមក​ក្រុម ការងារ ថ្នាក់​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក សោម សុជាតា ប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធ សភា​រដ្ឋសភា​ខេត្ត បានធ្វើការ​សំរបសំរួល​ម្តង​រួចមកហើយ អោយ​លោក កាន់ ប៊ុន​សេង ជួសជុល ផ្លូវ​នោះ​ឡើងវិញ​ផងដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​មិនទាន់​ទទួលយកបាន​។​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥​នេះ លោក និង​ក្រុមការងារ​ថ្នាក់​ខេត្ត ត្រូវ​ចុះមក​ពិនិត្យ​ម្តងទៀត នឹងត្រូវ​ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ក្រុមការងារ​ចម្រុះ បានកំណត់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥​ខាងមុខនេះ ជា​ថ្ងៃ​ត្រូវ​ប្រជុំ​ភិ​ភា​ក្សា​គ្នា​ជាមួយ​លោក កាន់ ប៊ុន​សេង និង​តំណាង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ ដើម្បី​សំរបសម្រួល​ដោះស្រាយ​គ្នា​បញ្ចប់ រឿង​វិវាទ​ខាងលើ ជូន​ប្រជាពលរដ្ឋ​ទាំងសងខាង អាច​ទទួលយកបាន​ទាំងអស់គ្នា​៕ ដោយ រិ​ទ្ធិ ជ័យ

KA-23-05-2015-19 KA-23-05-2015-20 KA-23-05-2015-21


http://ift.tt/1NgRtAe
ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ចុះ​ពិនិត្យ​ដោះស្រាយ​បណ្តឹង​ប្រជាពលរដ្ឋ​១២៦​នាក់ ក្នុង​រឿង​ប្រជាពលរដ្ឋ​ម្នាក់​ជីក​កកាយ​យក​ដី​លក់​ប៉ះពាល់​ផ្លូវលំ​ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ចុះ​ពិនិត្យ​ដោះស្រាយ​បណ្តឹង​ប្រជាពលរដ្ឋ​១២៦​នាក់ ក្នុង​រឿង​ប្រជាពលរដ្ឋ​ម្នាក់​ជីក​កកាយ​យក​ដី​លក់​ប៉ះពាល់​ផ្លូវលំ​ Reviewed by yim PH on 11:23 PM Rating: 5

Entertainment

ads
Powered by Blogger.