មិនធម្មតា! បច្ចេកទេសផលិតដាយណូស័រ សម្រាប់រឿង “Jurassic World”
ដាយណូស័រគឺជាចំណុចទាក់ទាញធំជាងគេសម្រាប់ខ្សែភាពយន្ត “Jurassic World” ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងជុំវិញពិភពលោក។ ខណៈដែលដាយណូស័រភាគច្រើនគ្រាន់តែជាការប្រឌិតឡើងពីបច្ចេកទេសកុំព្យូទ័រ (CGI) ក្នុងនោះមានដាយណូស័រមួយចំនួនដែរ ដែលផលិតឡើងជារូបរាងពិតៗ។
ភាពចលាចលក្នុងខ្សែភាពយន្ត “Jurassic World” កើតឡើងនៅពេលដែលដាយណូស័រធំ Indominus Rex ដែលគេបានបង្កាត់ថ្មី រួចចេញពីទ្រុង និងបានដើរសម្លាប់មនុស្ស និងសត្វដាយណូស័រដទៃលើសួនឧទ្យានយ៉ាងរង្គាល។ ក្នុងឈុតមួយសត្វដ៏ធំនេះ បានចូលទៅសម្លាប់ក្រុមដាយណូស័រ Apatosaurus ជាច្រើន។ ក្រោយមកតួឯកប្រុស និងតួឯកស្រីបានចូលមក និងអង្អែលក្បាលដាយណូស័រមួយដែលជិតដាច់ខ្យល់។ ខាងក្រោមនេះគឺជាវីដេអូ ដែលបង្ហាញពីដំណើរការផលិតក្បាលដាយណូស័រ Apatosaurus ដែលជិតដាច់ខ្យល់ របស់ក្រុមការងារ Legacy Effects៖
មកដល់ពេលនេះដែលជាសប្ដាហ៍ទីពីរ ខ្សែភាពយន្ត “Jurassic World” អាចរកចំណូលបានលើសពី ១ពាន់លានដុល្លារហើយ ខណៈដើមទុនផលិតគឺ ១៥០លានដុល្លារ ៕
ចុចអាន៖ចង់ដឹងគេថតរឿង Jurassic World ដោយរបៀបណាអត់?
ចុចអាន៖Chris Pratt គ្រូបង្វឹកដាយណូស័រដ៏សង្ហាក្នុងរឿង “Jurassic World”
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ cinemablend
