Insurance

728x90

អស្ចារ្យ!​ មិន​បាច់​គណនី​ហ្វេសប៊ុក​ក៏​​​​​ប្រើ​ ​​​Messenger​ បាន​​ដែរ​​​ឥឡូវ

កាល​ពី​ថ្ងៃ​ម្សិល​មិញក្រុមហ៊ុន​​ Facebook បាន​​ធ្វើ​ការ​ Update ទៅ​លើ​កម្មវិធី​​​ Facebook Messenger ​​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រើ​បាន​​ បើ​ទោះ​បី​ជា​អ្នក​មិន​មាន​គណនី​ Facebook ក៏​ដោយ។

 

messenger-sign-up-android

 

ការ​ Update ថ្មី​នេះ​ ​អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​ (Sign Up) ចូល​ប្រើ​ប្រាស់​កម្មវិធី​ Facebook Messenger ​ដោយ​ពុំ​ចាប់​បាច់​មាន​គណនី​ Facebook នោះ​ទេ​។ Facebook ​គ្រាន់​តែ​ត្រូវ​ការ​ឈ្មោះ​ដំបូង ​និង​ឈ្មោះ​ចុងក្រោយ (First name និង Last Name) លេខ​ទូរសព្ទ​ និង​រូបភាព​តែ​ប៉ុណ្ណោះ។

 

ជា​មួយ​នឹង​ការ​ Update ថ្មី​នេះ​​ដែរ ​អ្នក​ប្រើ​ប្រាស់​​កាន់​តែ​ច្រើន​អាច​រីករាយ​រាល់​មុខងារ​ទាំង​អស់​ដែល​មាន​នៅ​លើ​ Messenger ​រួម​មាន​រូបភាព​ វីដេអូ, group chats, ខល​តាម​សម្លេង និង វីដេអូ, ​រូប ​sticker និង​មុខងារ​ច្រើន​ទៀត​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន។

 

បច្ចុប្បន្ន​ Messenger ​​កំពុង​មាន​អ្នក​ប្រើ​ប្រាស់​ចំនួន ៧០០ លាន​នាក់​​ប្រចាំ​ខែ​ ហើយ​ការ​ Update ថ្មី​នេះ​​អាច​នឹង​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់​ដែល​​មិនមាន​​ Facebook ឬ បោះ​បង់​ Facebook ចោល​។ បច្ចុប្បន្ន​នេះ ការ​ Update កម្មវិធី​ Messenger ​ថ្មី​នេះ​​កំពុង​ដំណើរ​ការ​នៅ​​​សហរដ្ឋអាមេរិក កាណាដា ប៉េរូ និង​វេណេហ្ស៊ុយអេឡា៕

 

អាន​បន្ត៖ វីដេអូ​ខល​លើ​​ FB ​Messenger ពង្រីក​​ដល់​កម្ពុជា​ហើយ​

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ theverg

http://ift.tt/1BBDqnm
អស្ចារ្យ!​ មិន​បាច់​គណនី​ហ្វេសប៊ុក​ក៏​​​​​ប្រើ​ ​​​Messenger​ បាន​​ដែរ​​​ឥឡូវ អស្ចារ្យ!​ មិន​បាច់​គណនី​ហ្វេសប៊ុក​ក៏​​​​​ប្រើ​ ​​​Messenger​ បាន​​ដែរ​​​ឥឡូវ Reviewed by yim PH on 8:45 AM Rating: 5

Entertainment

ads
Powered by Blogger.