Insurance

728x90

កំ​ដរ​​គេ​​ច្រើន​​ដង មិន​​អាច​​រៀប​​ការ​​បាន?

ពេល​រៀប​អាពាហ៍ពិពាហ៍​ គេ​តែង​ត្រូវ​ការ​អ្នក​កំដរ​កូន​កំលោះ​ក្រមុំ។ ប៉ុន្តែ​មាន​ជំនឿ​មួយ​ថា ចាស់​ៗ​ត្រណម​​មិន​ឲ្យ​ធ្វើ​ជា​អ្នក​កំដរ​គេ​ច្រើន​ដង​ទេ ព្រោះ​អាច អភ័ព្វ មិន​មាន​គូ។ ចុះ​បច្ចុប្បន្ន​ គ្រួសារ​ខ្មែរ​យល់​យ៉ាងណា ចំពោះ​ជំនឿ​នេះ? ​ពួកគេ​ជឿ​ដែរ​ឬ​ទេ?
 

ទាក់​ទិន​នឹង​រឿង​នេះ កញ្ញា សុ ម៉ា​លី​ណា អ្នក​លក់​សំលៀក​បំពាក់​នៅ​ផ្សារ​ច្បារ​អំពៅ ប្រាប់​ថា រឿង​នេះ​ធ្លាប់​លឺ​គេ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​យូរ​ណាស់​ហើយ។ គេ​ថា​បើ​កំដរ​ការ​លើស​ពី​៣​ដង នឹង​មិន​អាច​មាន​គូ​ស្រករ​ឡើយ។​
 

ចំពោះ​ជំនឿ​នេះ ម៉ា​លី​ណា​ថា៖ “ជឿ​ខ្លះ​ៗ​ដែរ សូម្បី​ម៉ាក់​ខ្ញុំ​ក៏​ជឿ​ដែរ​។ ពេល​មាន​គេ​សុំ​ខ្ញុំ​ទៅ​កំដរ​គេ​អ៊ីចឹង គាត់​មិន​ចង់​ឲ្យ​ទៅ​ទេ ខ្លាច​អភ័ព្វ​គ្មាន​គូ ។ រឿង​ទាំង​នេះ​យើង​មើល​មិន​ឃើញ​នឹង​ភ្នែក​ មិន​ច្បាស់​ថា​មែន​ឬ​អត់។ តែ​រឿង​ជំនឿ​គេ​ថា បើ​មិន​ជឿ​កុំ​បំ​ពាន។ ដូច្នេះ ​ខ្ញុំ​សុខ​ចិត្ត​ចៀស​វាង ល្អ​ជាង”។

 

PONNAKA-KALIPSTYLE-5

រូបតំណាង

 

ចំ​ពោះ លោក ប្រាថ្នា អតីត​និស្សិត​ផ្នែក​សេដ្ឋកិច្ច នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ ប្រាប់​ថា ​កាល​នៅ​កំលោះ​លោក​ធ្លាប់​កំដរ​គេ​ច្រើន​ដង​ដែរ តែ​ចុង​ក្រោយ​លោក​នៅ​តែ​អាច​រៀប​ការ​បាន។

 

បុរស​ទើប​រៀប​ការ​រួច​ថ្មី​ៗ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​នេះ បន្ត​ថា​ ដំបូង​ៗ​ភ័យ​ដែរ គិត​ថា​ តិច​ដូច​​ការ​លើកឡើង​របស់​ចាស់ៗ​​​ទៅ ព្រោះ​ពេល​ស្រលាញ់​នារី​ណា គេ​តែង​តែ​ក្បត់ចិត្ត មិន​ដែល​ស្រលាញ់​គ្នា​បាន​យូរ​ទេ។ ប៉ុន្តែ​លោក​ថា ទោះ​យ៉ាង​ណា ទី​បំផុត​លោក​នៅ​តែ​ជួប​នារី​ល្អ​ម្នាក់ រហូត​ឥលូវ​បាន​រៀបការ​ហ្នឹង​គេ​ដែរ។ ដល់​អី​ចឹង លោក​គិត​ថា ជំនឿ​នេះ​ប្រហែល​មិន​ត្រឹម​ត្រូវ​ទេ។

 

និស្សិត​ម្នាក់​ទៀត បូរ៉ា ​រស្មី សិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ IFL បញ្ចេញ​យោបល់​ថា សម្រាប់​លោក​គឺ​មិន​ជឿ​សោះ​ឡើយ ​ព្រោះ​ស្ដាប់​ទៅ​វា​អត់​មាន​អី​ត្រូវ​ពាក់​ព័ន្ធ​គ្នា។

 

រស្មី បន្ត​៖ “ខ្ញុំ​គិត​ថា រឿង​មិន​មាន​គូ​អាច​មក​ពី​រឿង​អី​ផ្សេង ជួន​កាល​គូ​ព្រេង​យើង​មិន​ទាន់​ដល់​ក៏​ថា​បាន។ ម្យ៉ាង​ទៀត អ្នក​ដែល​ទៅ​កំដរ​ការ​គេ ខ្ញុំ​ឃើញ​ច្រើន​នាក់​ហើយ បាន​រៀបការ​ទាំង​អស់​ហ្នឹង។សម័យ​នេះ​ខ្ញុំ​មិន​ជឿ​រឿង​អី​ចឹង​ៗ​ទេ”។

 

ងាក​មក​លោក តា​ ស៊ុន ជាន អាចារ្យ​ធំ​នៅ​វត្ត​ព្រះ​ដំរី មាន​ប្រសាសន៍​ថា នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍ គេ​ត្រូវ​ការ​អ្នក​កំដរ​ចំនួន​៦​នាក់ ស្រី​៣ ប្រុស​៣​ សម្រាប់​កំដរ​កូន​ក្រមុំ​និង​កូន​កំលោះ។ ម្ចាស់​ដើម​ការ តែង​ស្វែង​រក​អ្នក​កំដរ​ការ​ណា​ដែល​មាន​ប្រវត្តិ​ល្អ ដើម្បី​ជា​សិរី​សម្រាប់​មង្គល។
 

ទាក់​ទង​នឹង​ជំនឿ​កំដរ​រការ​គេ​ ច្រើន​ដង​អាច​អភ័ព្វ​នេះ ចំពោះ​លោក​តា​ផ្ទាល់ យល់​ថា មិន​ជឿ​ឡើយ។ “គ្រាន់​តែ​កំដរ​ការ មិន​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​អភ័ព្វ​ គ្មាន​គូ​ស្រករ​ទេ។ ខាង​ម្ចាស់​ការ​ គេ​តែង​សុំ​ពរ​ជ័យ​ឲ្យ​បាន​នូវ​សិរី​សួស្តី ទាំង​អ្នក​ចូល​រួម និង​កូន​កំលោះ​ក្រមុំ​ថ្មី​ថ្មោង ឲ្យ​ជួប​តែ​ប្រការ​ល្អ​ៗ។ លើស​ពី​នេះ គេ​រើស​យក​តែ​អ្នក​ដែល​មាន​ប្រវត្តិ​ល្អ​ទើប​គេ​យក​មក​កំដរ​ការ។ អ្នក​ដែល​ត្រូវ​គេ​សុំ​ឲ្យ​កំដរ​ការ ខាង​ម្ចាស់​ដើម​ការ​តែង​តែ​មាន​ដាក់​កញ្ចប់​លុយ​ឬ​គេ​និយម​ហៅ​ថា​អាំង​ប៉ាវ បន្តិចបន្តួច​សម្រាប់​អ្នក​កំដរ​ការ​នោះ ព្រោះ​គេ​បាន​ចំណាយ​ពេល​ជួយ​ម្ចាស់​ដើម​ការ”៕
សម្រាប់​ប្រិយ​មិត្ត ជឿ​លើ​ជំនឿ​នេះ​ឬ​ទេ?

 

សូមអាន៖   គ្រាន់តែ​អត់ប៉ាម៉ាក់ជុំគ្នា គេមិន​​ឱ្យ​ធ្វើ​ជា​អ្នក​កំដរ​មង្គលការ?

 

អត្ថបទ៖ លឹម សុ​នា

http://ift.tt/1NcH1ZP
កំ​ដរ​​គេ​​ច្រើន​​ដង មិន​​អាច​​រៀប​​ការ​​បាន? កំ​ដរ​​គេ​​ច្រើន​​ដង មិន​​អាច​​រៀប​​ការ​​បាន? Reviewed by yim PH on 8:45 AM Rating: 5

Entertainment

ads
Powered by Blogger.