Insurance

728x90

សម្តេច ហ៊ុន សែន ចេញទៅ​ពិនិត្យ​ជំងឺ​នៅក្រៅ​ប្រទេស​

​ភ្នំពេញ​៖ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ​បាន​ចុះផ្សាយ​ឲ្យ​ដឹងថា បាន​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​។ ព័ត៌មាន​នេះ​ត្រូវ​បោះពុម្ពផ្សាយ​នៅ​ម៉ោង​ប្រាំ​ណ​១១ និង​០០​នាទី​នៅ​កម្ពុជា​។ យើង​សូម​លើកយក​ខ្លឹមសារ និង​ជា​ប្រសាសន៍​របស់​សម្តេច​ទាំងស្រុង​នៅ​ខាងក្រោម​នេះ​៖

«​បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​! ពេលនេះ ខ្ញុំ​កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​សឹង្ហ​បូរី ។ ពុំមាន​ជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​នោះទេ តែ​នេះ​ជា ការ តម្រូវ​របស់​គ្រូពេទ្យ ដែល​កំណត់ឱ្យ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​មួយឆ្នាំ​ម្តងៗ​។ ម្យ៉ាងទៀត​ការងារ​ចុងឆ្នាំ ២០១៥ និង​ដើមឆ្នាំ ២០១៦ នេះ​ពិតជា​ច្រើន ដែល​ខ្ញុំ​ខិតខំ​ដោះស្រាយ​ទាំងយប់​ទាំង​ថ្ងៃ រក​ពេល​សំរាក​ស្ទើរ​មិនបាន​។​

ការដែល​ខ្ញុំ​មក​ពិនិត្យ​សុខភាព​នៅ​សឹង្ហ​បូរី មិន​មានន័យថា​ខ្ញុំ​មិន​ទុកចិត្ត​គ្រូពេទ្យ​កម្ពុជា​យើង​នោះទេ​។ ខ្ញុំ​ពិនិត្យ​ ​សុខ​ភាពជា​ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ព្យាបាល​ជម្ងឺ​នៅ​កម្ពុជា​ដោយ​គ្រូពេទ្យ​ខ្មែរ​យើង​។ ដោយមាន ការណែនាំ​របស់​គ្រូពេទ្យ​កម្ពុជា​បានស្នើរ​ឱ្យ​ខ្ញុំ​ពិនិត្យ​នៅក្រៅ​ប្រទេស​ដើម្បី​ធ្វើឱ្យ​ប្រាកដ​នូវ​ប្រភេទ​ជម្ងឺ​ខ្លះ​ដែល​យើង​ខ្វះ​ឧប្បករណ៍​។ វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ព្យាបាល​ខ្ញុំ​បានរួម​ដំណើរ​មកជា​មួយ​ខ្ញុំ ដើម្បី​សហការ​ជាមួយ ពេទ្យ​សឹង្ហ​បូរី​ធ្វើ ការ ពិនិត្យ ដែល​នេះ​ជា​រឿង​ធម្មតា​នៃ​កិច្ចសហការ​ខាង​វេជ្ជសាស្ត្រ​។ ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​ថ្ងៃ ទី ២១ មករា ប្រសិន​គ្រូពេទ្យ​អនុញ្ញាតិ​។»

​តាមរយៈ គេហទំព័រ VOD បាន​ចុះផ្សាយ​ថា​៖ «​សម្តេច ហ៊ុន សែន មានការ​ណែនាំ​របស់​គ្រូពេទ្យ​កម្ពុជា​បានស្នើ ឱ្យ​លោក​ពិនិត្យ​នៅក្រៅ​ប្រទេស​ដើម្បី​ធ្វើឱ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ​ដែល​កម្ពុជា​ខ្វះ​ឧបករណ៍​។ លោ​កថា​វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ព្យាបាល​លោក​បានរួម​ដំណើរ​មកជា​មួយ​សម្តេច​ដើម្បី​សហការ​ជាមួយ​ពេទ្យ​សឹង្ហ​បូរី​ធ្វើការ​ពិនិត្យ​ដែល​សម្តេច​ថា​នេះ​ជា​រឿង​ធម្មតា​នៃ​កិច្ចសហការ​ខាង​វេជ្ជសាស្ត្រ​។​

​បើតាម​នាយករដ្ឋមន្ត្រី​លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២១​ខែមករា​នេះ​ប្រសិនបើ​គ្រូពេទ្យ​អនុញ្ញាត​។​យ៉ាងណាក៏ដោយ​ភាព​ខ្សោយ​នៃ​សេវា​សុខភាព​នៅ​កម្ពុជា​ត្រូវបាន​រង​ការរិះគន់​ជា​បន្តបន្ទាប់​ហើយ​ពលរដ្ឋ​ខ្មែរ​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ច្រើនតែ​ទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​។​ជាមួយគ្នា​នោះ​មេដឹកនាំ​កម្ពុជា​កំពូលៗ​របស់​កម្ពុជា​រាប់​តាំងពី​អតីត​ប្រធានព្រឹទ្ធសភា​លោក ជា ស៊ីម ផង​ក៏បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​សឹង្ហ​បូរី​នោះដែរ​»៕ កងកួច

KA-18-01-2016-01រូបភាព ហ្វេសប៊ុកសម្តេចតេជោKA-18-01-2016-02 ​

 


http://ift.tt/1ZFV2K0
សម្តេច ហ៊ុន សែន ចេញទៅ​ពិនិត្យ​ជំងឺ​នៅក្រៅ​ប្រទេស​ សម្តេច ហ៊ុន សែន ចេញទៅ​ពិនិត្យ​ជំងឺ​នៅក្រៅ​ប្រទេស​ Reviewed by yim PH on 12:28 PM Rating: 5

Entertainment

ads
Powered by Blogger.