Insurance

728x90

បាក់​រណ្តៅ​ជីក​រ៉ែ​នៅ​ស្រុក​កែវ​សី​ម៉ា ស្លាប់​កម្មករ​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

​ខេត្ត​មណ្ឌល​គី​រី​៖ រណ្តៅ​ជីក​យក​រ៉ែ​មួយកន្លែង​នៅក្នុង​ស្រុក​កែវ​សីមា​បាន​បាក់​សង្កត់​សម្លាប់​កម្មករ​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ឃុំ​ចុង​ភ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​

​បើតាម​លោក ស៊ុន ប៊ុនធឿន អធិការ​ស្រុក​កែវ​សីមា បាន​ប្រាប់​ឲ្យ​ថា នៅវេលា​ម៉ោង​7 និង​15​នាទី រណ្ដៅ​រ៉ែ​ដែល ម្ចាស់​មានឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ​41​ឆ្នាំ បាន​បាក់​បណ្ដាល​ឲ្យ​ស្លាប់​កម្មករ​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​ ​ជនរងគ្រោះ​បាត់​បង់ជីវិត​មានឈ្មោះ លឹម សាន្ត ភេទ​ប្រុស អាយុ​21​ឆ្នាំ មាន​ស្រុកកំណើត​នៅ​មេមត់​ឃុំ​មេ​ម​ត ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​អ្នករបួស​មាន ឈ្មោះ អេ​ន ណៃ ភេទ​ប្រុស​អាយុ​31​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ត្បូង​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង ម្ចាស់​រណ្ដៅ ឈ្មោះ​ហេង​សម្បត្តិ​ភេទ​ប្រុស អាយុ​41​ឆ្នាំ មាន​ស្រុកកំណើត​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​អ្នករងរបួស​ធ្ងន់ នៅពេលនេះ​បាន​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ជីវិត​៕ សែន​មនោ​រម្យ​ ​

KA-27-01-2015-36 KA-27-01-2015-38 KA-27-01-2015-37


http://ift.tt/1RMQuNx
បាក់​រណ្តៅ​ជីក​រ៉ែ​នៅ​ស្រុក​កែវ​សី​ម៉ា ស្លាប់​កម្មករ​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ បាក់​រណ្តៅ​ជីក​រ៉ែ​នៅ​ស្រុក​កែវ​សី​ម៉ា ស្លាប់​កម្មករ​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ Reviewed by yim PH on 2:14 PM Rating: 5

Entertainment

ads
Powered by Blogger.