បុរសម្នាក់ចងកសម្លាប់ខ្លួនក្បែរផ្ទះនៅពេលយប់ លុះភ្លឺឡើងទើបមានការភ្ញាក់ផ្អើល
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនតាំងពីយប់នៅនឹងដើមព្រីង ចម្ងាយប្រមាណ ៥០ម៉ែត្រពីផ្ទះរបស់ខ្លួនស្ថិតក្នុង ភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៌ លុះពេលភ្លឺឡើងទើបគេប្រទះឃើញ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០១៦ ។
មន្ត្រីនគរបាមូលដ្ឋានបាននិយាយអោយដឹងថា៖បុរសធ្វើអត្តឃាតរូបនោះមានឈ្មោះ នៅ ណាន់ អាយុ ៣៩ឆ្នាំ មានមុខរបបធ្វើស្រែ និងធ្វើជាងផ្ទះ ចំណែកប្រពន្ឋឈ្មោះ មុត គឹមអូ អាយុ៣៨ឆ្នាំ ទៅធ្វើកម្មករ រោងចក្រ នៅទិក្រុងភ្នំពេញ ក្នុងគ្រួសារនេះមានកូនស្រី២នាក់ ។
សមត្ថកិច្ចបានស្រង់សំដីអ្នកជិតខាងនិយាយអោយដឹងថា៖ មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ បុរសខាងលើបានត្រឡប់ពីធ្វើផ្ទះអោយគេវិញ ហើយក៏បានទិញស្រា ស តម្លៃ៥០០ រៀល មកផឹក រហូតដល់ម៉ោងជាង៧យប់ មិនទាន់ឃើញចូលដេកទេ ហើយគេក៏មិនដឹងថា បុរសរូប នោះចូលដេក ឬទៅចងក ពីពេលណានោះទេ ស្រាប់តែម៉ោងជាង៧ព្រឹកឡើង អ្នកជិតខាងឃើញបុរសរូប នោះ ចងកនឹងដើមព្រីងស្លាប់បាត់ទៅហើយដែលមានចម្ងាយពីផ្ទះប្រមាណ៥០ម៉ែត្រ។ តាមការអះ អាង របស់ក្រុមគ្រួសារខាងលើបានអោយដឹងថា បុរសរូបនោះធ្លាប់មានជម្ងឺសសៃប្រសាទ ។
នៅព្រឹកថ្ងៃទី២៤ ខែមករា សមត្ថកិច្ចបាចចុះទៅពិនិត្យនិងធ្វើកោសល្យពិច្ច័យតាមជំនាញ និងបាន សន្និដ្ឋានអោយដឹងថា បុរសរពនេះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកខ្យែនីឡុងពណ៌ ខ្មៅចងក និងដើមព្រីង។សពបុរសរូបនេះត្រូវបានសមត្ថកិច្ចប្គល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យទៀនតាមប្រ ពៃណៃនៅក្នុងលំនៅដ្ឋាន ៕ រិទ្ធិ ជ័យ
http://ift.tt/1QBsfRh