Insurance

728x90

អាជីវករ​កាប់​ជ្រូក​ចាស់​ចំនួន​៨​នាក់​ប្តឹងទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សុំ​មិនអោយ​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​បញ្ចូល​អាជីវករ​កាប់​ជ្រូក​ថ្មី​ថែមទៀត​

​ខេត្តកំពង់ឆ្នាំង​៖ អា​ជីករ​កាប់​ជ្រូក​ចាស់​ចំនួន​៨​នាក់ ក្នុងចំណោម​១២​នាក់​ធ្វើ​អាជីវកម្ម​នៅក្នុង​ទីសត្តឃាត​នៅក្នុង ក្រុង​កំពង់ឆ្នាំង បានដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១០១៦ ទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម សុំ​បញ្ឈប់​ការបញ្ចូល​អាជីវករ​កាប់​ជ្រូក​ថ្មី​បន្ថែមទៀត​នៅក្នុង​ទីសត្តឃាដ​ក្រុង​កំពង់ឆ្នាំង ព្រោះថា​អាជីវករ​ចាស់​មាន​រហូត​ទៅដល់​១២​នាក់ សមស្រប​នឹង​ការលក់​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ទៅហើយ និង​មាន​ថ្ងៃ​ខ្លះ​ពួកគាត់​លក់​សាច់ជ្រូក​មិន​អស់​ទៀតផង បើ​បញ្ចូល​អ្នកថ្មី​មកអោយ​កាប់​ជ្រូក​លក់​បន្ថែមទៀត​នោះ គឺ​ពិតជា​ធ្វើអោយ​ជីវភាព​ពួកគាត់​ធ្លាក់ចុះ​ខ្លាំង​មិនខានឡើយ​។​

បងប្អូន​ជា​ជីវ​ករចាស់​ទាំង​៨​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុ​តទី​សត្តឃាត​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៥ ប្រធានការិយាល័យ​បសុពេទ្យ​ខេត្ត បាន​ហៅ​អាជីវករ​ចាស់​មក​ប្រជុំ​ប្រាប់ថា ក្នុង​ឆ្នាំ​ថ្មី​២០១៦​នេះ ទីសត្តឃាត​ក្រុ​ក​កំពង់ឆ្នាំង​នឹង​បញ្ចូល​អាជីវករ​កាប់​ជ្រូក​ថ្មី​ចំនួន​៦​នាក់​ថែមទៀត នៅក្នុង​ពេលនោះ​អាជីវករ​ចាស់​ទាំង​១២​នាក់​មិន​ឯកភាព​ឡើយ​។ បន្ទាប់មក​នៅរ​សៀ​ស​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ក៏បាន​ហៅ​អាជីវករ​ចាស់​មក​ប្រជុំ​ម្តងទៀត តែ​មិនបាន​ប្រជុំ​ដោះស្រាយ​គ្នា​ស្រួលបួល​ផង ក៏បាន​ប្រកាស​អោយ​អាជីវករ​ថ្មី​ចំនួន​៦​នាក់​ចូលមក​ធ្វើ​អាជីវកម្ម​កាប់​តែម្តង​។ ហេតុនេះហើយ​ទើប​ពួកគាត់ ដាក់ពាក្យ​បណ្តឹង​ទៅ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ស្នើសុំ​បញ្ឈប់​ការបញ្ចូល​អាជីវករ​កាប់​ជ្រូក​ថ្មី​បន្ថែមទៀត​នៅក្នុង​ទីសត្តឃាត​ក្រុង​កំពង់ឆ្នាំង ។​

អាជីវករ​ចាស់​ឈ្មោះ មុំ ធីតា ឈ្មោះ សាយ សុ​ឃីម និង​ឈ្មោះ សោម ច័ន្ទ​ដា​រា បាន​និយាយថា​៖ កន្លងមក​ការធ្វើ អាជីវកម្ម​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត​នេះ ពួកគាត់​បាន​បង់ថ្លៃ​អាជីវកម្ម​ក្នុង​១​ឆ្នាំ​២៥​ម៉ឺន​រៀល , បង់ថ្លៃ​ពិឃាត​ជ្រូក​១​ក្បាល ៤​ពាន់​រៀល , បង់​ថ្ងៃ​ភាស៊ី​១​ក្បាល​៥​ពាន់​រៀល ,​បង់ថ្លៃ​ពន្ធដារ​១​ក្បាល​១៥០០​រៀល និង​អាជីវករ​១​នាក់​ពេលធ្វើ​ជ្រូក​ក្នុង​១​ថ្ងៃ​ត្រូវ​មន្ត្រី​ពេទ្យសត្វ​យក​សាច់​ចម្លក​ជ្រូក​១​គីឡូ​ថែមទៀត ហើយ​ក្នុង​១​ថ្ងៃៗ​អាជីវករ​ចាស់​កាប់​ជ្រូក​លក់​ជា​មធ្យម​ពី​២០​ទៅ​៣០​ក្បាល​តែប៉ុណ្ណោះ​។​ចំណែក​ម៉ូយ​អ្នកយក​សាច់ជ្រូក​ទៅ​លក់​ប្រចាំថ្ងៃ​លក់​មិន​ដាច់​អស់​ទេ ខ្លះ​ជំពាក់​លុយ​ពួកគាត់​ដល់​១០​លាន​រៀល​ក៏មាន នឹង​បើ​គេ​បន្ថែម​អ្នកកាប់ជ្រូក​ថ្មី​មក​ច្រើន​ទៀត គឺ​កាន់តែ​លក់​មិន​ដាច់​តើ​អ្នក​ទាំងនោះ​មាន​លុយ​ឯណា​សង​ពួកគាត់​ទៅ​។ ដោយឡែក​ការបញ្ចូល​អាជីវករ​ថ្មី​ទាំង​៦​នាក់ នេះ​អាចជា​អំពើពុករលួយ​ព្រោះ​ពួកគាត់​ឮ​ព័ត៌មាន​ក្រៅផ្លូវការ​ថា អាជីវករ​ថ្មី​អោយ​លុយ​គេ​ក្នុង​ម្នាក់ៗ​ពី​៤​ទៅ​៥​ពាន់​ដុល្លា​ក្រៅផ្លូវការ​ទើប​អាច​ចុះឈ្មោះ​ចូល​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត​នេះ​បាន រឿងនេះ​ក៏​ស្នើ​សុំអោយ​សមត្ថកិច្ច​ប្រឆាំង​អំពើពុករលួយ​មេត្តាជួយ​ស្រាវជ្រាវ​ផង​។

បងប្អូន​អាជីវករ​ថ្មី​បាន​អោយដឹងទៀតថា​៖ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ លោក​អគ្គលេខាធិការ​រ​ដ្ឋ​មន្ត្រី ក្រសួង កសិកម្ម បាន​បញ្ជូន​លិខិត​មួយច្បាប់​មក​នាយកដ្ឋាន​ផលិតកម្ម​និង​ប​សុ​ព្យា​ល​បាល និង​មក​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត កំពង់ឆ្នាំង ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ជាបន្ទាន់ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមករា​នេះ បើ​គ្មាន​ការដោះស្រាយ​នូវ​សំណូមពរ របស់​ពួក គាត់​ទេ ពួកគាត់​និង​ឡើងទៅ​ប្តឹង​នៅ​ក្រសួង​បន្តទៀត​។​

​ចំណែក​ស្ត្រី​ឈ្មោះ ឆៃ សុ​វណ្ណា ជា​អាជីវករ​ថ្មី​វិញ បាន​បកស្រាយ​ថា ពួកគាត់​ចុះឈ្មោះ​សុំចូល​ជា​អាជីវករ​ថ្មី​នេះ បង់ថ្លៃ​ច្បាប់​អស់​តែ​៨​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ព្រោះ​មុខរបរ​នេះ​ជាទី​ផ្សារសេរី​គេ​អាច​ករ​ស៊ី​បាន​ពួកគាត់​ពួកគាត់​ក៏​អាច​រកស៊ី​បានដែរ​និង​មិនបាន​សូក​អ្នកណា​ឡើយ បើ​មាន​លុយ​៤​ទៅ​៥​ពាន់​ដុល្លា​ពួកគាត់​ទុក​ប្រកបមុខរបរ​ផ្សេង​ប្រសើរ​ជាង​។​
​ ​ទាក់ទង​និង​រឿង​ខាងលើនេះ លោក ក្រឹ​ង សំអាត ប្រធានការិយាល័យ​ផលិតកម្ម​និង​

បសុព្យាបាល​បានបញ្ជាក់ អោយដឹងថា​៖ ច្បាប់​ធ្វើ​អា​ជីក​ម្ម​ក្នុង​ទីសត្តឃាត​មិនបាន កំណត់ ចំនួន​អ្នកធ្វើ​ប៉ុន្មាន​នាក់​នោះទេ​ដោយ​ក្នុង​១​ឆ្នាំ​ត្រូវ​សុំច្បាប់ ម្តង​បង់​តែ​៨​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ព្រោះ​ជាទី​ផ្សារសេរី គឺ​អ្នក​ស្ម​គ្រ័​ចិត្ត​ចូលធ្វើ​ប៉ុន្មាន​នាក់​ក៏បាន ព្រោះ​បើ​ធ្វើបាន​ច្រើន​នាក់ តម្លៃ​សាច់ជ្រូក​អាច​និង​ចុះថោក​ចំណេញ​អ្នក​ហូប ព្រោះ​សព្វថ្ងៃ​សាច់ជ្រូក​លក់​នៅតាម​ស្រុក​ថោក​ជាង​សាច់ ជ្រូក​លក់​នៅ ក្នុង​ទីក្រុង​កំពង់ឆ្នាំង ចំពោះ​រឿង​ខាងលើនេះ កា​រិ​យា ល័យ​ជំនាញ​និង​ធ្វើ​របាយការណ៍​បំភ្លឺ​ជូន​ថ្នាក់លើ​ដើម្បី ជ្រាប​។​មន្ត្រី ពេទ្យ សត្វ​ម្នា​ក់បាន​និយាយថា ការចំណាយ ប្រាក់​រត់ការ​ចុះឈ្មោះ​រប​ស់​អាជីវករ​ថ្មី​ពិតជា​មាន​ខ្លះៗ ហើយ​ជៀស​មិន​រួច នោះទេ​

ដោយឡែក​ខាងមុខនេះ ការិយាល័យ​ជំនាញ​ដល់ពេល​ត្រូ​អនុវត្ត​ច្បាប់​លេខ​១០៨​ហើយ ដោយ​មុនពេល​ពិឃាត ជ្រូក​លក់ អ្នកធ្វើអាជីវកម្ម​ត្រូវធ្វើ​លិខិត​សុំ​ពិឃាត​ជ្រូក​ជាមុន និង​ដោយមាន​ការពិនិត្យ​សុខភាព​សត្វ​អោយបាន​ត្រឹមត្រូវ​ពី មន្ត្រី​ជំនាញ ទើប​អនុញ្ញាតអោយ​ពិឃាត​ជ្រូក​លក់​៕ រិ​ទ្ធិ ជ័យ​

KA-30-01-2016-15 KA-30-01-2016-16 KA-30-01-2016-17


http://ift.tt/1NGTpQb
អាជីវករ​កាប់​ជ្រូក​ចាស់​ចំនួន​៨​នាក់​ប្តឹងទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សុំ​មិនអោយ​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​បញ្ចូល​អាជីវករ​កាប់​ជ្រូក​ថ្មី​ថែមទៀត​ អាជីវករ​កាប់​ជ្រូក​ចាស់​ចំនួន​៨​នាក់​ប្តឹងទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សុំ​មិនអោយ​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​បញ្ចូល​អាជីវករ​កាប់​ជ្រូក​ថ្មី​ថែមទៀត​ Reviewed by yim PH on 12:29 PM Rating: 5

Entertainment

ads
Powered by Blogger.