បើកម៉ូតូពេលយប់ក្នុងល្បឿនផ្តាច់ព្រលឹង វ៉ារថយន្តនៅពីមុខជ្រុលចូលចំណែកផ្លូវម្ខាងទៀតបុកនឹងរថយន្តធន់ធ្ងន់បញ្ច្រាសទិសគ្នាប៉ើងដូចសីបោកលើថ្នល់បែកក្បាលប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងសង្វេគ
ខេត្តកណ្តាល៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនផ្តាច់ព្រលឹងហើយជែងវ៉ារថយន្តនៅពីមុខជ្រុលចូលទៅចណែកផ្លូវម្ខាងទៀតបុកនឹងរថយន្តធន់ធ្ងន់របស់ក្រុមហ៊ុនស្រាបៀរអង្គរចំពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យប៉ើងទាំងម៉ូតូទាំងមនុស្សបោកលើថ្នល់បែកក្បាលប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងសង្វេគ កាលពីរាត្រីរំលងអធ្រាត្រ វេលាម៉ោងម៉ោង០១និង៤០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០ និង២១ ចំណុចភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ប្រាក់ ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-8530 ។
មន្ត្រីនគរបាលបានបន្តថា៖ នៅវេលា និងថ្ងៃកើតហេតុខាងលើ ភាគីខាងម៉ូតូ បានបើកបរ ពីទិសខាងកើតទៅ លិច (ភ្នំពេញទៅកំពង់ សោម) ជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-2157 របស់ក្រុមហ៊ុន ស្រាបៀរអង្គរ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួន បើកពី ទិស ខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ) ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
ករណីគ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ១នាក់ ខូចខាតរថយន្ត១គ្រឿងនិង ម៉ូតូ១គ្រឿង។ ក្រោយ កើត ហេតុនគរបាលបានវាសវែង ហើយបាននាំយក រថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក អង្គស្នួល ដើម្បីបន្តចាត់ការតាមច្បាប់។សាកសពនគរបាលបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
http://ift.tt/200KcZY