កុមារីអាយុ១៣ខែម្នាក់ចាប់ខាំត្រីអណ្តែងរស់ស៊ី តែត្រីត្បុលចូលបំពង់កស្ទះខ្យល់ស្លាប់យ៉ាងអណោចអាធ័ម
ខេត្តកំពង់ឆ្នាំង៖ កុមារីអាយុ១៣ខែម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគេបានចាប់យកត្រីអណ្តាតឆ្កែរស់១ក្បាលនៅរស់យកមកខាំហូប ហើយត្រីនោះបានត្បុលចូលទៅក្នុងបំពុងក បណ្តាលអោយស្ទះខ្យល់ប្រកាច់ដាច់ខ្យល់ស្លាប់ពេលដឹកដល់មន្ទីរពេទ្យខេត្ត។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅនឹងផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រុមគ្រួសារគេបានអោយដឹងថា៖ កុមារីរងគ្រោះឈ្មោះ ឆៃ ឈិតលីយូលីន អាយុ១៣ខែ មានម្តាយឈ្មោះ ថុង សៅលី អាយុ២២ឆ្នាំ ឪពុកឈ្មោះ សឿន រ៉ាឈីត អាយុ២៦ឆ្នាំ ប្តី និងប្រពន្ធមានមុខរបរជាកម្មករោងចក្រមាន ទីលំនៅក្នុងភូមិឃុំខាងលើ បានទុកកូនផ្ញើ អោយនៅជាមួយជីដូន ឈ្មោះ ធឿន អាយុ៥៣ឆ្នាំ ជាអ្នកមើលថែចៅនៅពេល ឪពុកម្តាយ ទៅធ្វើការបាត់។
លោក យឹម សុផល នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរបានអោយដឹងថា៖ នៅមុនពេលកើតហេតុលោកយាយ ធឿន ដែលត្រូវជាជីដូនបង្កើតរបស់កុមារីរងគ្រោះ បានទិញត្រីអណ្តាតឆ្កែពីអ្នកលក់តាមម៉ូតូចំនួនកន្លះគីឡូយកមកធ្វើម្ហូប។ នៅពេលទិញ បានមកលោកយាយក៏បានយកត្រីនោះមកដាក់លើគ្រែ ហើយគាត់ទៅដងទឹក នៅក្រោយ ផ្ទះដោយទុកចៅអោយនៅលេងក្នុងផ្ទះ។
នៅពេលត្រឡប់មកវិញលោកយាយបានឃើញចស្រី ប្រកាច់ស្លខ្យល់ និងមានឈា មជាច្រើនបានហូរចេញពីក្នុងមាត់ ឃើញដូច្នេះគាត់ក៏បានស្រែកហៅអ្នកជិតខាង អោយ មកជួយ ហើយនៅពេលនោះដែរអ្នកស្រុកបានហែកមាត់មើលកុមារីរងគ្រោះមើលឃើញ ត្រីអណ្តាតឆ្កែចូលទៅជាប់ក្នុងបំពង់កកុមារីនោះ ដោយបា ឃើញតែកន្ទុយត្រីនៅកណ្តាល បំពង់ ក មិនអាចជួយអីបានឡើយ ក៏បានដឹកកុមារីរងគ្រោះយកទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងតែពេលទៅដល់ពេទ្យខេត្តកុមារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយក្រុមគ្រួសារក៏បានយកសពកុមារីត្រឡប់មកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី៕ រិទ្ធិ ជ័យ
http://ift.tt/1ZZQxVA