ម្តាយត្រៀមសូត្រមន្តរំដោះគ្រោះឲ្យកូននៅថ្ងៃសៅរ៍ តែថ្ងៃព្រហស្បតិ៍កូនប្រុសបានចងកសម្លាប់ខ្លួន និងធ្នឹមផ្ទះ
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានចងកធ្វើអត្តឃាតបណ្តាលអោយស្លាប់និងមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដោយក្រុមគ្រួសារនិយាយថាកូនគាត់មានគ្រោះតាមអបិយជំនឿថាខ្មោចនាំអោយចងកសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅ ភូមិអូរឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ បុរសខាងលើនេះមានឈ្មោះ សាន់ ចន្ថា អាយុ៣៥ឆ្នាំ គ្មានប្រពន្ធកូនទេ រស់នៅជាមួយម្តាយ រូបគេបានយកខ្យែនីឡុងពណ៌ស មកចងក សម្លាប់ខ្លួននៅនឹងធ្នឹមលើផ្ទះដោយគ្មានអ្នកបានដឹងឡើយ ។
ស្ត្រីជាម្តាយបាននិយាយប្រាប់សមត្ថកិច្ចអោយដឹងថា៖ មុនពេលកើតហេតុ គាត់បានរៀបចំហូប បាយរួចក៏បានរៀបចំចានឆ្នាំងហើយបានចេញទៅក្រៅផ្ទះជាង២ម៉ោងត្រឡប់មកដល់ផ្ទះវិញក៏ស្រាប់តែឃើញកូនប្រុសគាត់ចងកនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ទើបស្រែកឆោរឡោឡើងអោយអ្នកភូមិជួយ តែគឺហួសពេលអស់ទៅហើយ។
ស្ត្រីជាម្តាយបានប្រាប់ទៀតថា៖ គាត់បានអោយគ្រូទាយមើល ដោយគ្រូបាននិយាយថាកូនប្រុស គាត់មានគ្រោះថ្នាក់ ហើយគាត់មានគម្រោងនិមន្តលោកសូត្រមន្តរំដោះគ្រោះនៅថ្ងៃសៅរ៏ ទី៣០ ខែមករា ខាងមុខនេះតែមិនទាន់ដល់ថ្ងៃកំណត់ផងទើបតែដល់ថ្ងៃព្រហស្បតិ៍ក៏ស្រាប់តែកូនប្រុសគាត់បានចងកសម្លាប់បាត់ទៅហើយ ពិតជាគួរអោយសោកស្តាយកូនប្រុសខ្លាំងណាស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញក៏បានចុះពិនិត្យសព និងធ្វើកោសល្យពិច្ច័យ តាមបច្ចេកទេស និងបានអោយដឹងថា បុរសខាងលើពីតជាបានចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រា កដមែន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពបុរសរូបនោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ នៅក្នុងពេលសមត្ថកិច្ចចុះទៅពិនិត្យសពបុសរខាងលើនេះដែរ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរ ណ៌ក៏បានយកបច្ច័យ១០ម៉ឺនរៀល ទៅចូលបុណ្យជាមួយស្ត្រីជាម្តាយសពដើម្បីជាការចូលរួមរំលែកទុក្ខ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕ រិទ្ធិ ជ័យ
http://ift.tt/1KMMncK