លួងលោមឲ្យចូលបន្ទប់បិទភ្លើងហៀបនឹងរំលោភទៅហើយ ខាងស្រីស្ទុះបើកទ្វាររត់ទៅប្តឹងនគរបាល
ខេត្តកណ្តាល៖ យុវជនម្នាក់ជាប់ចោទប៉ុនប៉ងចាប់រំលោភ សិស្សរៀនកាត់ដេរ ជាមួយគ្នា ខណៈជនជាប់ចោទបានហៅសិស្សនារីម្នាក់ទៅលេងបន្ទប់ជួល រួចហើយលួងលោម ប្រុងចាប់រំលោភ តែត្រូវខាងស្រីរត់ទៅប្រាប់ ក្រុមគ្រួសារឲ្យទៅប្តឹង នគរបាលឲ្យឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះបន្ទប់ជួល ៣៧ ស្ថិតភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ក ស ឌ ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិថ្លុកព្រាល ឃុំព្រះនិព្វាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំណែកជន សង្ស័យឈ្មោះ ព្រីង ប៉ាវ ភេទ ប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រៃ វែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នគរបាលបានបន្តថា ជនរងគ្រោះ និងជនសង្ស័យរៀនកាត់ដេរ ជាមួយគ្នានៅផ្ទះបើករៀន កាត់ដេរ ភូមិអង្គស្នួលទី ៣ ឃុំ ពើកស្រុកអង្គស្នួល ខេត្តកណ្តាល។ កាលពីវេលាម៉ោង ១១ ថ្ងៃជនរង គ្រោះនិងជនសង្ស័យ សម្រាកពីរៀនកាត់ដេរនាំគ្នាដើរ ទៅហូបបាយនៅផ្ទះរៀងៗខ្លួន ពេលដល់ផ្ទះជួលបានប្រហែល ២០នាទី ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះហៅមកលេងបន្ទប់ជួលបានមួយស្របក់។
ជនរងគ្រោះបានចូលទៅអង្គុយលេង ក្នុងបន្ទប់ជួល លុះពេលជនរងគ្រោះ ចូលអង្គុយលេងស្រាប់ តែជនសង្ស័យបានទាញបិទទ្វារបន្ទប់ និងបិទភ្លើងអំពូល រួចជនសង្ស័យបានដេកកើយភ្លៅ ជនរងគ្រោះ ពេលនោះ ជនរងគ្រោះក៏បានដេកដែរ ឃើញដូច្នេះ ជនសង្ស័យបានដេកអោប ជនរងគ្រោះនិងចាប់ថើបស្ទាបអង្អែលដោះអាវ ជនរងគ្រោះហើយក៏លូកដៃទាញខោជនរងគ្រោះ ចុះក្រោមបំរុងរួមភេទ ស្រាប់តែជនរងគ្រោះ ស្ទុះរត់ទៅបើកទ្វារបន្ទប់ចេញទៅប្រាប់ម្តាយ និងបងប្អូននាំគ្នាទៅប្តឹងនគរបាលឲ្យជួយឃាត់ខ្លួនជនសង្ស័យ ហើយនគរបាលបាន បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក កសាងសណុំរឿងចាត់ការទៅតាមច្បាប់៕
http://ift.tt/1P9e5lO