បុរសចំណាស់ម្នាក់យកផ្លែឡាមអារ.ក និងយកពូថៅកាប់ជើងខ្លួនឯង
ខេត្តកំពង់ឆ្នាំង៖ បុរសអតីតៈយោធាម្នាក់បានយកដែកស្រួចមកចាក់ក យកផ្លែឡាមមកអារក និងយកពូថៅ មកកាប់ជើងខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ធ្វើអោយមានការភ្ញាក់ផ្អើលអ្នកស្រុកពេញភូមិ។ ហេតុនេះបានកើតឡើងចំនួន២ដង គឺនៅយប់ថ្ងៃទី៩ ខែកុម្ភៈ និងនៅម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុករលារប្អៀរបានអោយដឹងថា៖ បុរសប្រព្រឹត្តហិង្សាលើខ្លួនឯងមានឈ្មោះ សុខ ពៅ អាយុ៥៤ឆ្នាំ អតីតៈជាយោធារំសាយមានទីលំនៅក្នុងភូមិឃុំខាងលើ រស់នៅជាមួយប្អូនស្រី ចំណែកប្រពន្ធ និងកូនបានលែងលះគ្នាយូរហើយទៅរស់នៅក្នុងខេត្តកណ្តាល។ ក្នុងពេលកើតហេតុរសៀលថ្ងៃទី១០ ខែកុម្ភៈ គាត់បានយកដែកស្រួចមកចាក់ក និងផ្លែឡាមមកអារ.កខ្លួនឯង បណ្តាលអោយឈាមហូរស្រោចពេញខ្លួន និងរងរបួសធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារសុំអន្តរាគមន៍ពីសមត្ថកិច្ច ជួយដឹកជនរងគ្រោះយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ដោយឡែកកាលពីម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ បុរសរូបនេះបានយកឡាមមកអារកខ្លួនឯងម្តងរួចមកហើយ ថែមទាំងស្រែកខ្លាំងៗថាមានគេមកអារ.កគាត់សម្លាប់ ឮដូចនេះបង ប្អូនៗដែលនៅជាមួយបាននាំគ្នារត់គេចខ្លួនចេញពីផ្ទះអស់ដោយសារតែខ្លាចបុរសរងគ្រោះកាប់សម្លាប់។ ប្រមាណជាង២ម៉ោងក្រោយមកក្រុមគ្រួសារក៏បានត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឃើញគាត់យកផ្លែឡាមអារ.ក និងយកពូថៅមកកាប់ជើងខ្លួនឯងឈាមហូរស្រោចពេញខ្លួន ឃើញដូចនេះក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ និងបានដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តម្តងរួចមកហើយ។ ក្រោយមកនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ បុរសរូបនេះនៅតែធ្វើសកម្មភាពដដែល ម្តងយកខ្សែមកចងក ម្តងយកកណ្តាវ និងឡាមមកអារ.ក ចំណែកក្រុមគ្រួសារចេះតែតាមមើល និងជួយរហូត។
ក្រុមគ្រួសារបានប្រាប់អោយដឹងថា៖ គាត់មានជំងឺសរសៃប្រសាទ ពេលធ្វើទុកម្តងគឺផ្អើលគេពេញភូមិ ហើយពេលចូលជួយម្តងៗ គឺពិបាកនឹងជួយណាស់ ព្រោះពេលគាត់ធ្វើទុកម្តងៗ បានប្រើផ្លែឡាម ពូថៅ ដែកស្រួច និងកណ្តាវ អារ.ក កាប់ចាក់ខ្លួនឯង ដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់ក្រុមគ្រួសារ ឬអ្នកស្រុកក្នុងពេលចូលទៅជួយគាត់៕ រិទ្ធិ ជ័យ
http://ift.tt/1Qb0CJI