Insurance

728x90

ពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ជា​ជនពិការ និង​គ្រួសារ​ស្ត្រី​កើត​មហារីក ដោះ​នៅ​ស្រុក​កំពង់ត្រឡាច​ទទួលបាន​អំណោយ​

​ខេត្តកំពង់ឆ្នាំង​៖ លោកស្រី តុង​ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​អាជ្ញាធរ​ដែនដី​នៅ​ព្រឹក​ថៃ្ង​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន នាំយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​យុទ្ធ​ពិការ ជួប​ការលំបាក​ចំនួន​២​គ្រួសារ​និង​គ្រួសារ​ក្រីក្រ​មានកូន​៨​នាក់​ប្រពន្ធ​កើត​មហារីក​ដោះ​១​គ្រួសារ​។​

អាជ្ញាធរ​ដែនដី​បានបញ្ជាក់​អោយដឹងថា​៖ ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៣​គ្រួសារ​ដែល​បានទទួល​អំណោយ​គឺ​១.​ឈ្មោះ​សា​ឈឿន​អាយុ​៥០​ឆ្នាំ អ​តី​តៈ​យុទ្ធជន​ឈរជើង​ព្រំដែន​ព្រះ​សាទ​ព្រះវិហារ​ពិការ​ជើង​រយៈពេល​៦​ឆ្នាំ ហើយ​រស់នៅ​ជាមួយ​ម្តាយ​ចាស់ជរា ២.​ឈ្មោះ​វន​សុំ​អាយុ​៦៦​ឆ្នាំ ពិការភ្នែក​អ​តី​តៈយុទ្ធ នៅ​កងពល​លេខ​៤ មាន​ប្រពន្ធ​ឈ្មោះ ប៉ុន ម៉ៅ អាយុ​៦៦​ឆ្នាំ ទាំង​២​គ្រួសារ​នេះ​រស់នៅ​ភូមិ​ត្រពាំង​ក្តារ ឃុំ​ថ្ម​ឥដ្ឋ​ស្រុក​កំពង់ត្រឡាច និង​៣.​ឈ្មោះ ពេ​ជ ធឿន អាយុ​៥១​ឆ្នាំ ប្រពន្ធ ឈ្មោះ​អ៊ុច សា​រ៉ុ​ម អាយុ​៥០​ឆ្នាំ ក្រីក្រ​ប្រពន្ធ​កើត​មហារីក​ដោះ មានកូន​៨​នាក់​តូចៗ​នៅក្នុង​បន្ទុក រស់នៅ​ភូមិ​ស្នង​មុំ​ឃុំ​ថ្ម​ឥដ្ឋ​ស្រុក​កំពង់ត្រឡាច ។​

គ្រួសារ​ក្រីក្រ​ខាងលើនេះ ត្រូវបាន​លោកជំទាវ​តុង​ណា​រី សមា​ជិ​ក្រុមប្រឹក្សា​ខេត្ត ផ្តល់​អំណោយ​ជូន ក្នុង​មួយ​គ្រួសារៗ​បាន​៖ អង្ករ​៥០​គីឡូក្រាម​ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ អំបិល សាប៊ូ​និង​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល ដោយឡែក​គ្រួសារ​កើ​មហារីក​ដោះ​ទទួលបាន​ថវិកា​១៧​ម៉ឺន​រៀល​។​
​ ​
​ ​លោកស្រី តុង ណា​រី ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​ទាំង​៣​អោយ ខិតខំ​ថែទាំ​សុខភាព អោយបាន​ល្អ​ដោយ​ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត​មាន​អនាម័យ​ល្អ ទើប​មាន​សុខភាព​ល្អ អាច​កាត់បន្ថយ​បានការ​ចំណាយ​ថវិការ​បាន​មួយផ្នែក​ផងដែរ​ទៅលើ​សុខភាព​។ លោកជំទាវ ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ដែលមាន​ចិត្ត​សប្បុរសធម៌​មេត្តាជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ទាំង​៣​នេះ​ផង ជាពិសេស​គ្រួសារ​ដែល​កើត​មហារីក​ដោះ​ក្រីក្រ​មានកូន​ដល់​ទៅ​៨​នាក់​ពិតជា​លំបាក​ណាស់​៕ រិ​ទ្ធិ ជ័យ

KA-11-02-2016-04 KA-11-02-2016-05 KA-11-02-2016-06 KA-11-02-2016-07


http://ift.tt/1V8rpL9
ពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ជា​ជនពិការ និង​គ្រួសារ​ស្ត្រី​កើត​មហារីក ដោះ​នៅ​ស្រុក​កំពង់ត្រឡាច​ទទួលបាន​អំណោយ​ ពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ជា​ជនពិការ និង​គ្រួសារ​ស្ត្រី​កើត​មហារីក ដោះ​នៅ​ស្រុក​កំពង់ត្រឡាច​ទទួលបាន​អំណោយ​ Reviewed by yim PH on 7:39 PM Rating: 5
Powered by Blogger.