តុលាការក្រុងភ្នំពេញដោះលែង និងលើកលែងទោសឲ្យថៅកែរោងពុម្ពម្នាក់ក្នុងបទរំលោភកុមារីអាយុ១៥ឆ្នាំ
ភ្នំពេញ៖ បុរសម្នាក់ឈ្មោះប៊ុត ចាន់រ៉ា ជាថៅកែរោងពុម្ព ដែលត្រូវប៉ូលិសឃាត់ខ្លួនក្នុងបទជាប់ចោទចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំជាអ្នកបំរើក្នុងផ្ទះកាលពីម៉ោង២ទៅម៉ោង៣ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នោះត្រូវបាន លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាលើកលែងបទចោទប្រកាន់ទោស កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នោះ ។
លោក ម៉ុង មុនីសោភា បានបង្ហាញពីមូលហេតុថា ការលើកលែងបទចោទលើជនត្រូវចោទឈ្មោះ ប៊ុត ចាន់រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាថៅកែរោងពុម្ពឯកជនមួយកន្លែង នៅផ្ទះលេខ៥៦៧៨ ភូមិអូរអណ្តូង១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺផ្អែកលើការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ច និងភស្តុតាងជាច្រើនទៀត។
ប្រភពពីមន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ការឃាត់ថៅកែរោងពុម្ព ឈ្មោះប៊ុត ចាន់រ៉ា ដោយសារមាន ពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនថៅកែរូបនេះ បញ្ជូនមកតុលាការចាត់ការតាមច្បាប់។ តែជនត្រូវចោទឈ្មោះ ប៊ុត ចាន់រ៉ា ត្រូវបានតុលាការចេញដីកាលើកលែងបទចោទប្រកាន់ ដើម្បីឲ្យមានសេរីភាពនៅក្រៅឃុំឡើងវិញហើយ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ។
ប្រភពបន្តថា ថៅកែរោងពុម្ពរូននោះ បានលែងលះប្រពន្ធក្នុងរយៈពេល ៤ទៅ៥ខែមុន ហើយបានយកក្មេងស្រីរងគ្រោះឈ្មោះ ស.អ.ស.ល អាយុ១៥ឆ្នាំ មករស់នៅជាមួយ ដើម្បីឲ្យមើលថែកូន និងឪពុកចាស់ ប៉ុន្តែថៅកែរូបនោះបែរជាប្រព្រឹត្តអំពើមិនគប្បី ចាប់រំលោភក្មេងស្រី ជាអ្នកបម្រើនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនបានសម្រេច នៅចន្លោះម៉ោង២ទៅម៉ោង៣ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ៕
http://ift.tt/1V7TUsq