មកលេងផ្ទះមិត្តភ័ត្រអង្គុយផឹករហូតកណ្តាលអធ្រាត្រមិនឈប់ លុះព្រឹកឡើងឃើញដេកស្លាប់ក្នុងសួនច្បារ
ខេត្តព្រះសីហនុ៖ ស្ថិតក្នុងស្ថានភាពផ្ងាប់មុខ សាកសពជនបរទេសម្នាក់ ត្រូវបានអ្នកមើលការខុស ផ្ទះជួលមូយកន្លែង ស្ថិតក្នុងក្រុម១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ប្រទះឃើញកាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បង្ករការភ្ញាក់ផ្អើលដល់មិត្តភ័ត្រ និង សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យហេតុការណ៍នោះភា្លមៗ។
ប្រភពពីមេការមើលការខុសត្រូវផ្ទះជួលឈ្មោះ ផេង បានរៀបរាប់ថានៅវេលាម៉ោង៧ព្រឹកថ្ងៃកើតហេតុនោះ ខណៈពេលដែលរូបគាត់ដើរត្រួតពិនិត្យតាមផ្ទះជួលក៏បានប្រទះឃើញ ជនបរទេសដេកស្លាប់ផ្ងាប់មុខ ក្នុងសូនច្បារម្នាក់ឯង ហើយរូបគាត់ក៏បានស្រែកហៅអ្នកជួលផ្ទះដែលជាជនបរទេសដូចគ្នាត្រូវជាមិត្តភ័ក្រ ប៉ុន្តែមិត្តដែលនៅលើផ្ទះពុំបានជឿគាត់ទេ ក្រោយមកទើបចុះមកមើលទើបដឹងថា មិត្តភ័ត្ររបស់ខ្លួនបានស្លាប់ពិតមែន។
ប្រភពបន្តថា ជនបរទេសដែលបានដេកស្លាប់នោះមានឈ្មោះ BONO Jerome Steve ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ12DA36182 បច្ចុប្បន្នស្នាក់នៅបឹងកាឡូ អូត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នៅយប់កើតហេតុ ជនរងគ្រោះបានមកលេងផ្ទះមិត្តភ័ត្រ ទីតាំងកើតហេតុស្ថិតក្នុងក្រុម១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមការបញ្ជាក់ពីមិត្តភ័ក្រសាកសពបានអោយដឹងថា នៅយប់កើតហេតុជនរងគ្រោះដេកស្លាប់នេះ បានមកលេងផ្ទះរបស់ខ្លួន ហើយបានអង្គុយផឹករហូតម៉ោងជាង១រំលងអាធ្រាតទើបឈប់ ហើយខ្លួនបានហៅជនរងគ្រោះចូលសម្រាកក្នុងផ្ទះ ប៉ុន្តែជនរងគ្រោះពុំព្រមឡើងសម្រាកទេ គឺនៅអង្គុយមុខផ្ទះរហូតព្រឹកឡើង ទើបដឹងថាមិត្រភ័ត្ររបស់គាត់បានស្លាប់បាត់ទៅហើយ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានអះអាងថា យោងតាមការសន្និដ្ឋានជំហានតំបូង ជនរងគ្រោះអាចស្លាប់ដោយសារគាំងបេះដូងព្រោះនៅលើខ្លួន និងជុំវិញកន្លែងកើតហេតុពុំមានអ្វីគួរអោយចាប់អារម្មណ៍នោះទេ៕សមុទ្រខៀវ
http://ift.tt/1QmilEw