លោក អេង ប៊ុនហ៊ាង ត្រូវបានដកតំណែងពីភិបាលខេត្តបន្ទាប់ពីដឹកនាំពោរពេញដោយភាពអសមត្ថភាព បទល្មើសព្រៃឈើផ្ទុះឡើងពាសពេញខេត្ត
ខេត្តមណ្ឌលគិរី៖ វត្តមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីដកហូតតំណែងអភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហ៊ាង ឲ្យទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ ដោយលើកឡើងថាលោកអេង ប៊ុនហ៊ាងជិតដល់ អាយុចូលនិវត្តន៍ និងត្រូវដាក់ជំនួសដោយ លោក ស្វាយ សំអ៊ាង ដែលបច្ចុប្បន្នជាអភិបាលរងខេត្តមណ្ឌលគិរី។ ពិធីផ្ទេរភារកិច្ចនេះប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៦ នៅសាលាខេត្តមណ្ឌលគិរី ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ដែលបានទទួលលិខិត អញ្ជើញ ឲ្យ ចូល រួមពិធីផ្ទេរតំណែងអភិបាលខេត្តចាត់ទុកការផ្លាស់ប្ដូរនេះទំនងមានជាប់ទាក់ទិនទៅនឹងបណ្ដឹងរបស់ សហ គមន៍ ជនជាតិដើមខេត្តមណ្ឌលគិរី ចំនួន ៥ស្រុក ដែលបានប្ដឹងទាមទារឲ្យដកអភិបាលខេត្តរូបនេះចេញក្រោម ហេតុ ផលថា អភិបាលខេត្តរូបនេះរំលោភសិទ្ធិជនជាតិដើមភាគតិច និងគំរាមកំហែងជនជាតិដើមភាគតិចព្នង មិនឲ្យគោ រពទិវាសិទ្ធិ ជនជាតិដើមពិភពលោកកាលពីឆ្នាំ២០១៥។
លោកកត់សំគាល់ថា ក្នុងអាណត្តិដឹកនាំរបស់អភិបាលខេត្តលោក អេង ប៊ុនហ៊ាង មិនអាចដោះស្រាយបញ្ហា បទ ល្មើសព្រៃឈើ និងបញ្ហាជម្លោះដីធ្លីដែលកើតមានច្រើនករណីនោះបានឡើយ ប្រជាពលរដ្ឋទាំងសហគមន៍ ពួកគាត់ ហាក់លែងជឿជាក់ទៅលើអភិបាលខេត្តហ្នឹង និងមិនមានភាពជឿទុកចិត្តតទៅទៀតដែរ ដោយសារកន្លងទៅ ពួក គាត់បានដាក់ពាក្យប្ដឹង ធ្វើសំណើរដាក់ញត្តិជាច្រើនហ្នឹងហាក់ដូចជាមិនបានដោះស្រាយឲ្យពួកគាត់ទេ។
ដោយឡែករយ:ពេលពីរឆ្នាំចុងក្រោយនេះ ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំធ្វើឡើងនៅឧទ្យានព្រៃការពារអភិ រក្សជីវចម្រុះកែវសីមា ឧទ្យានដែនជម្រកសត្វព្រៃភ្នំព្រេច និងឧទ្យានដែនជម្រកសត្វព្រៃភ្នំណាំលៀ និងព្រៃសហគ មន៍នានា ដោយលោកអភិបាលខេត្តរូបនេះគ្មានវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់អ្វីសោះឡើយរហូតកាលពីថ្ងៃទី១៥ មករា ២០១៦នេះសម្តេចតេជោចេញអន្តរាគមន៍បង្កើតគណៈកម្មការចម្រុះទប់ស្កាត និងបង្ក្រាបបទល្មើព្រៃឈើ ក្រោមការដឹកនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ៕ ឦសាន២
http://ift.tt/1QmJs26