ស្ត្រីម្នាក់ដើម្បីការពារផ្ទះសម្បែងបានដុតខ្លួនប្រឆាំងនឹងការអនុវត្តន៍សាលដីកាតុលាការភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីទាល់ច្រកម្នាក់បានចាក់សាំងដុតខ្លួនឯង តបតនឹងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះលើកគ្នា ចុះទៅអនុវត្តសាលដីកា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចយានដ្ឋាន យីហោកោះកែវ ទិញលក់ជួលបង់រំលស់ រថយន្តគ្រប់ប្រភេទ ជិតទីលាន ប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យពលរដ្ឋឃើញហេតុការណ៍រន្ធត់ចិត្តអាណិតអាសូរដល់ស្ត្រីរងគ្រោះយ៉ាងខ្លាំង។
ប្រភពពីគ្រួសារស្ត្រីរងគ្រោះបានបង្ហើបឲ្យដឹងថា ពួកគាត់រួមនឹងស្ត្រីដុតខ្លួននេះ ធ្លាប់បាន ស្កាត់ទៅជួប សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីការកូន សម្តេចក្រឡាហោម ស ខេង នៅកោះពេជ្រ កាលពីខែមករា ដើម្បីសុំឲ្យសម្តេចជួយតែមិនបានសម្រេច។ ហើយខណៈប្រឈមនឹងបញ្ហាសមត្ថកិច្ចចុះមកអនុវត្តសាលដីកា នោះដើម្បីការពារផ្ទះរបស់ខ្លួន ក៏សម្រេចចិត្ត ចាក់សាំងដុតខ្លួនតែម្តង ដែលសកម្មភាពនេះគ្មាននរណាហ៊ានធ្វើនោះទេ៕
http://ift.tt/1TWQ7j2