នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន សរុបចំនួន ៧៤,២២៣ នាក់ កើនឡើង ១៧.៨៦% បើធៀបនឹងឆ្នាំ២០១៥
ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជាង៧ម៉ឺននាក់និងបន្តបន្ទាប់ទៅកម្សាន្តនៅខេត្តព្រះសីហនុបើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារនៅតែបន្តការឡើងយ៉ាងណាក្តី នេះបើយោងតាមទូរលេខពីមន្ទីទេសចរណ៍ ប្រាប់បណ្តាញព័ត៌មាននាព្រលប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក នូ សុផល ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០១៦ នាឆ្នាំនេះចំនួនភ្ញៀវទេសចរណ៍នៅតែបន្តសម្រុកមកកម្សាន្តយ៉ាងច្រើនកុះករ គ្រាដែលភ្ញៀវមួយចំនួនបានធ្វើតំណើរទៅកម្សាន្តតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប កំពតកែប ព្រះវិហារជាដើមល។ល។ បើយោងតាមទូរលេខដែលមន្ទីរទេសចរណ៍បានស្រង់ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃនេះ គឺមានសរុបចំនួន ៧៤,២២៣នាក់ កើនឡើង ១៧.៨៦% បើធៀបនឹងឆ្នាំ២០១៥ឈានចូល២០១៦ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៦,៦៥៩ នាក់ កើនឡើង១៨.៩១%- ភ្ញៀវអន្តរជាតិមានចំនួន ៧,៥៦៤ នាក់ កើនឡើង៩.០៧%,សណ្ឋាគារមាន ៧១ មាន ៣,២៨៩ បន្ទប់ និងផ្ទះសំណាក់មានចំនួន ២៦៩ មាន ៣,៦៧៣ បន្ទប់ ។
ទាក់ទិនទៅនឹងតម្លៃម្ហូបអាហារឆ្នាំនេះ ហាក់ពុំមានការឡើងថ្លៃនោះទេ គ្រាដែលតម្លៃផ្ទះសំណាក់ មានការឡើងថ្លៃកប់ពពក ពី១៥ដុល្លា ឡើងរហូត៤០ដុល្លាក្នុងមួយបន្ទប់។ រីឯ តម្លៃតុអង្គុយក្នុង១តុមានតម្លៃរហូត៣០ដុល្លា ទៅ៤០ដុល្លា នោះ។ បើយោងតាមការអះអាងពីភ្ញៀវទេសចណ៍ ជាច្រើនដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ។
ពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាព រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះផងដែរ លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទូកព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ រយៈពេល៣ថ្ងៃនេះសម្រាប់ខេត្តព្រះសីហនុបានកើតឡើងចំនួន២ករណី គឺហិង្សាដោយចេតនាមួយករណីសមត្ថកិច្ចបង្ក្រាបបាន ឃាត់ខ្លួនមនុស្ស៣នាក់ (ក្នុងនោះជនដៃដល់ម្នាក់) និង អំពើឆក់១ករណី ក៏សមត្ថកិច្ចធ្វើការបង្ក្រាបបានភ្លាមៗដែរ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឯនៅតាមបណ្តោយឆ្នេរពុំមានហេតុការអ្វីកើតឡើងនោះទេ៕ សមុទ្រខៀវ
http://ift.tt/1PClcn9