ម៉ែទៅលេងបៀផ្ទះគេ ឪពុកទៅផឹកស្រាផ្ទះគេ ទុកកូនស្រីអាយុ៦ឆ្នាំនៅផ្ទះម្នាក់ឯង ត្រូវជនកម្រោលកាមអាយុ២៤ឆ្នាំលួងចាប់រំលោភបានសម្រេច តែត្រូវប៉រអិមចាប់បញ្ជូនឡើងតុលាការ
ខេត្តព្រះសីហនុ៖ យុវជនម្នាក់អាយុ២៤ឆ្នាំជាប់ចោទពីបទចាប់ រំលោភសេពសន្ថវៈលើកុមារីអាយុ៦ឆ្នាំម្នាក់បានសម្រេចត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់បញ្ជូនខ្លួនទៅកាន់តុលាការខេត្តហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណជា៨ និង១០នាទីស្ថិតនៅក្នុងក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានរំលឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រំ តាវ នៅវេលាម៉ោង និងចំណុច ខាងលើបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះ វ៉េត ម៉ាប់ អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ដែលបានប្តឹង ឈ្មោះព្រំ តាវ ថា បានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់ គាត់ឈ្មោះ អ៊ូច ខុន ហៅស្រីវ៉ិច អាយុ៦ ឆ្នាំ បណ្តាលអោយកូនរបស់គាត់ទទួលរងនូវរបួសលើ និងក្នុងប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ។
លោកបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រំ តាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវចាប់ខ្លួនពីបទរំលោភសេពសន្ធវៈ ទៅលើក្មេងស្រី អ៊ូច ខុន ហៅស្រីវ៉ិច អាយុ៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលក្មេងស្រីផ្ទះម្នាក់ឯង។
យោងតាមការបំភ្លឺរបស់កុមារីរងគ្រោះឈ្មោះ អ៊ូច ខុន ហៅស្រីវ៉ិច ដែលមានម្តាយអមជាមួយផងនោះបានអោយដឹងថានៅថ្ងៃកើតហេតុ(មិនចាំថ្ងៃ)អាម៉ាអាកុង ទៅលក់ក្តាម អាម៉ាក់ទៅលេងបៀរ អាប៉ាផឹកស្រានៅលើផ្ទះ ស្រាប់តែអាតាវ(ជនសង្ស័យ)ហៅខ្ញុំអោយទៅស៊ីចេកនៅផ្ទះវា ហើយវាបានចាប់ខ្ញុំ ពេលនោះខ្ញុំឈឺ (ប្រដាប់ភេទ)មានឈាម ពេលខ្ញុំចេញទៅវិញអត់មានឃើញនរណានៅទេ។
យោងតាមការបំភ្លឺរបស់ឈ្មោះ នូ គា ដែលត្រូវជាជីដូនរបស់កុមារីរងគ្រោះបាន អោយ ដឹងថា នៅថ្ងៃកើតហេតុគាត់ពុំបានដឹងអ្វីនោះទេ ទើបតែថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៧ព្រឹក គាត់បានឮចៅរបស់គាត់ចេះតែយំហើយគាត់បានសួរទៅចៅថាថីបានយំ វាឆ្លើយថាឈឺក្តិត គាត់ក៏នាំវាទៅម្តាយរបស់វាដែលកំពុងបោកខោអាវនៅអណ្តូងទឹកហើយក៏ចាប់ខោវាស្រាតដើម្បីងូតទឹកស្រាប់តែឃើញប្រដាប់ភេទចៅស្រីខ្ញុំមានឈាមកកនូវលើប្រដាប់ភេទព្រមទាំងមានទឹកកាមកកនូវលើក្រលៀនទាំងពីរហើយវាបានប្រាប់ថា អាតាវចុយអូន ៕ សមុទ្រខៀវ
http://ift.tt/1my2y7n