រៀបការទើបតែបាន២ខែ ស្រវឹងស្រាស្រឿងៗខឹងបបួលប្រពន្ធទៅលេងផ្ទះឪពុកម្តាយមិនបានចាប់បោចសក់ដាល់ផ្ទៃមុខជាច្រើនដៃបណ្តាលឲ្យប្រពន្ធវ័យក្មេងហើមប៉ោងបែកភ្នែកហូរឈាមកក្លាក់
ខេត្តកណ្ដាល៖ ជម្លោះពាក្យសំដីបន្តិចបន្ទួចបរុសជាប្តីត្រូវអាកាសាហាវចូលពោះសវឹងស្រឿងៗ បានខឹងបបួលប្រពន្ធវ័យក្មេងទៅលេងផ្ទះឪពុកម្តាយរបស់ខ្លួនមិនព្រមទៅបានប្រតាយប្រតប់បោចសក់អូសប្រពន្ធចូលក្រោមផ្ទះឪពុកធម៌ហើយដាល់លើផ្ទៃមុខចំភ្នែកជាច្រើនដៃបណ្តាលឲ្យប៉ោងហើមពោរជាំបែកហូរឈាមទើបរំសាយកំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ អញ្ជែងលើ ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ បន្ទាប់ពីវាយតប់ប្រពន្ធតាមអំពើចិត្តនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សីបានចុះទៅឃាត់ខ្លួនជនបង្ករបួសស្នាមនោះភ្លាមៗ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សីបានឲ្យដឹងថា៖ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ វី ស្រីពៅ ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរបួសស្នាម ប៉ោងហើមជាំភ្នែកស្តាំម្ខាង បែកហូរឈាម។ ចំណែកជនល្មើសត្រូវជាប្តីមានឈ្មោះ ផ្លាយ សំណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ។ ពួកគេទាំងពីរនាក់បានរៀបការជាមួយគ្នាទើបតែបានរយ:ពេលប្រហែលពីរខែតែប៉ុណ្ណោះ។
ប្រភពបានឲ្យដឹងទៀតថា៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ជនល្មើស និងជនរងគ្រោះបាននាំគ្នាមកលេងផ្ទះឪពុកធម៌ ឈ្មោះ ម៉ុល រស់នៅអញ្ជែងលើ ឃុំពុកឫស្សី និងស្នាក់នៅទីនោះ ។ លុះដល់ថ្ងៃកើតហេតុជនល្មើស ប្ដីបានផឹកស្រាស្រវឹង ហើយបានបបួលប្រពន្ធឈ្មោះ វី ស្រីពៅ ទៅលេងផ្ទះឪពុកម្តាយរបស់ខ្លួននៅភូមិអញ្ជែងក្រោម ឃុំពុកឫស្សី តែជនរងគ្រោះប្រកែកមិនទៅ។ បន្ទាប់មកក៍មានជម្លោះពាក្យសំដីជាមួយគ្នា ភ្លាមនោះជនល្មើសបាន ចាប់បោចសក់ជនរងគ្រោះ អូសចូលទៅក្នុងផ្ទះឈ្មោះ ម៉ុល ប្រតាយប្រតប់គ្នា ពេលនោះជនល្មើសបានដាល់ជាច្រើនដៃត្រូវចំភ្នែកស្តាំ ជនរងគ្រោះបណ្តាលឲ្យរបួសប៉ោងហើមជាំ ហូរឈាម។
ប្រភពបានបន្តទៀតថា៖ ភិតភ័យពេក និងទ្រាំនឹងការឈឺចាប់ក្នុងចិត្តមិនបានជនរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ពុកឫស្សី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនល្មើសឈ្មោះ ផ្លាយ សំណាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕
http://ift.tt/2az5YDU