មនុស្សប្រមាណ២លាននាក់ចូលរួមហែសពលោកបណ្ឌិត កែម ឡីទៅកាន់ស្រុកកំណើត
ភ្នំពេញ៖ សពរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគការអភិវឌ្ឍន៍សង្គម និងនយោបាយដ៍ល្បីល្បាញត្រូវបានដង្ហែដល់ស្រុកកំណើតរបស់លោក ក្នុងខេត្តតាកែវហើយ នៅល្ងាចម៉ោងប្រមាណ៦ នៅថ្ងៃទី២៤ កក្កដា នេះ បន្ទាប់ពីដង្ហែអស់រយៈពេលប្រមាណជាង ១១ម៉ោងចេញពីវត្តពោធិយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តាមពីម៉ោង៧ព្រឹកមក ឆ្ពោះមកកាន់ស្រុកកំណើតរបស់លោក នៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បានអះអាងថា អ្នកចូលរួមដង្ហែសពមានប្រមាណ ២លាននាក់ និងប្រវែងក្បួនប្រមាណ៣០គីឡូម៉ែត្រកក្រើកប្រទេស ។ សពលោក កែម ឡី បានតម្កល់នៅក្នុងវត្តចាស់ ចំនួន១៥ថ្ងៃហើយ ក្រោយពីឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញស្តាម៉ាត នៃស្ថានីយ៍សាំងកាល់តិច ស្តុបបូកគោ កាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕
http://ift.tt/2aKi6kq