ឃាតកដែលសម្លាប់ស្ត្រីទម្លាក់ទឹកនៅរមណីយដ្ឋាទន្លេបាទី គឺជាមិត្តស្រីយ៉ាងជិតស្និទ្ធ
ខេត្តតាកែវ៖ ឃាត់កដែលសម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវទម្លាក់ទឹកនៅរមណីយដ្ឋានទន្លេបាទី គឺជាមនុស្សស្រីឥឡូវនេះដោយមានការសហការរវាងប៉ូលីសខេត្តតាកែវ និងខេត្តកំពតបានធ្វើការស្រាវជ្រាវរហូតចាប់បានឃាតកកាលពីវេលាម៉ោង១៥ និង៣០នាទីនៅភូមិត្រពាំងចក ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ លោក ងាន់ សារី អធិការស្រុកបាទីបានប្រាប់ឲ្យដឹងថាបានឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួនស្ត្រីសង្ស័យជាឃាតកបានសារភាពថា រូបគេពិតជាបានកាប់សម្លាប់ស្ត្រីរងឈ្មោះ ជា សុជាតិ នៅរមណីយដ្ឋានទន្លេបាទី ស្ថិតនៅភូមិក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ពិតប្រាកដមែន ដោយ ស្ត្រីរងគ្រោះមិត្តភក្តិដ៍ជិតស្និត។
ស្ត្រីសង្ស័យជាឃាតកបានប្រាប់ដំណើររឿងថា រូបគេបានឌុបស្ត្រីរងគ្រោះពីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ តាំងពីព្រលឹម ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ទៅកន្លែងកើតហេតុរមណីយដ្ឋានទន្លេបាទី ។ ពេលទៅដល់ផ្ទះទឹក ស្ត្រីរងគ្រោះក៍បានដេកលេងបែរខ្នងដាក់ឃើញឱកាសល្អរូបគេក៍ចាប់ផ្តើមធ្វើសកម្មភាពដកកាំបិតតាំងតោចេញពីកាបូបកាប់សម្លាប់ហើយដោះយកទ្រាប់សម្បត្តិ និងសោរម៉ូតូរួចក៍រុញជនរងគ្រោះទម្លាក់ទឹក ហើយរូបគេក៍ឡើងជិះម៉ូតូទៅទិសខាងលិច ឡើងផ្លូវជាតិលេខ៣ទៅភ្នំពេញដោយយកម៉ូតូទៅបញ្ជាំនៅណាហ្គា NAGA បានប្រាក់៣៥០ដុល្លារ និងយកទូរស័ព្ទដៃទៅលក់នៅតាខ្មៅបានប្រាក់៦០ដុល្លារ ។
លោកអធិការ ស្រុកបាទីបានអោយដឹងទៀតថាស្ត្រីជាជនសង្ស័យមានឈ្មោះ សាត មករា ហៅនីអាយុ២៥ឆ្នាំនៅភូមិត្រពាំងលានឃុំចំបកស្រុកបាទីខេត្តាកែវបច្ចុប្បន្នស្នាក់ផ្ទះជួលនៅម្តុំព្រែកហូរ។ បច្ចុប្បន្នស្ត្រីជាជនសង្ស័យ ត្រូវបានសម្ថតកិច្ចស្រុកបាទីកំពុងធ្វើការសាកសួរបន្ថែម និងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក បាននាំខ្លួនជនសង្ស័យទៅចង្អុរបង្ហាញទីតាំងធ្វើសកម្មភាពនៅចំណុចទន្លេបាទី តែ ដោយសារមានមនុស្សរាប់ពាន់នាក់មកចោមរោមមើលច្រើនពេក សមត្ថកិច្ចមិនអាចឲ្យជនសង្ស័យធ្វើសកម្មភាពឡើងវិញទេព្រោះខ្លាចប្រជាពលរដ្ឋបញ្ចេញកំហឹង៕
http://ift.tt/2ahaW6i