ស្ថានីយ៍ស្ថាននីយ៍LHR លក់ប្រេងឥន្ទៈ ទីតាំងនៅឃ្លាំងលើខេត្តព្រះសីហនុកំពុង លក់ប្រេងមិនគ្រប់លីត្រឲ្យអតិថិជន
ខេត្តព្រះសីហនុ៖ ស្ថាននីយ៍លក់ប្រេងឥន្ទៈរបស់ក្រុមហ៊ុន LHR មួយកន្លែង ស្ថិតក្នុងភូមិ០៣សង្កាត់លេខ០១ក្រុងព្រះសីហនុ ក្បែរស្រះទឹករោងចក្រស្រាបៀអង្គរ ដែលមានអ្នកគ្រប់គ្រងដោយឈ្មោះ អ៊ុន កែវ ត្រូវបានមន្ត្រីជំនាញមាត្រសាស្ត្រ នៃមន្ទីរឧស្សាហកម្មនិង សិប្បកម្ម ខេត្តព្រះសីហនុបានរកឃើញថា កំពុងកិបកេងចំនួនលីត្រស្មើនឹង១% លក់ប្រេងមិនគ្រប់លិត្រជួនអតិថិជនមិនដឹងចាប់ពីពេលណាមកនោះទេ។ ករណីនេះត្រូបានបែកធ្លាយឲ្យដឹងបន្ទាប់ពីក្រុមការងារជំនាញបានចុះត្រួតពិនិត្យរង្វាស់រង្វាល់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះមក។
លោក សោម សាវ៉ាត អនុប្រធានមន្ទីឧស្សាហកម្ម និង សិប្បកម្ម ខេត្តព្រះសីហនុ ទទួលបន្ទុកមាត្រសាស្ត្រ បានគូសបញ្ចាក់ថា ដោយមានចរាចរណ៍ណែនាំ និងបទបញ្ជាពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង សិប្បកម្ម រូបលោបានចាត់តាំង មន្ត្រីជំនាញថ្នាក់ខេត្តដឹកនាំដោយរូបលោកផ្ទាល់បានចុះធ្វើការត្រួតពិនិត្យរង្វាស់រង្វាល់នៅគ្រប់ស្ថានីយ៍ប្រេងទាំងអស់ក្នុងក្នុងខេត្តព្រះសីហនុ ដោយរកឃើញថា ពុំមានការកិបកេងប្រេង លក់ប្រេងមិនគ្រប់លិត្រឲ្យអតិថិជននោះទេ ។
លោក សោម សាវ៉ាត បន្តថា ទើបតែនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ លោកបានចុះធ្វើការត្រួតពិនិត្យរង្វាស់រង្វាល់តាមស្ថានីយ៍ប្រេងក្រុមហ៊ុនLHR ចំនួន២ហើយបានរកឃើញស្ថានីយ៍ប្រេងចំនួន០១បាននឹងកំពុងលក់ប្រេងមិនគ្រប់លីត្រឲ្យអតិថិជន ដោយស៊ីស្មើនឹង១%នៃចំនួនលីត្រ រីឯស្ថានីយ៍ប្រេងមួយទៀតគឺត្រឹមត្រូវ។ លោកបន្តថា ចំពោះស្ថានីយ៍ ដែលលក់ ប្រេងមិនគ្រប់លីត្រនោះខាងមន្ទីរទុកឱកាសឲ្យលើកទី១រយៈពេលមួយខែដើម្បីកែសម្រួលកុងទ័រប្រេងឡើងវិញ បើថ្ងៃក្រោយនៅតែមិនមានការកែប្រែក្រុមហ៊ុននឹង ទទួលការផាកពិន័យទៅតាមផ្លូវច្បាប់។
លោក អ៊ុន កែវ ជាអ្នកគ្រប់គ្រងស្ថានីយ៍ប្រេងនៅទីតាំងខាងលើ បានអះអាងថា ចំពោះ បញ្ហាចំនួនប្រេងខ្វះលិត្រនេះលោកពុំបានដឹងនោះទេ លោកធ្វើអ្វីទៅតាមក្រុមហ៊ុន កំណត់ឲ្យតែប៉ុណ្ណោះ ព្រោះក្រុមហ៊ុនមានរង្វាស់រង្វាល់ឲ្យលោកធ្វើការផ្ទៀងផ្ទាត់រាល់ថ្ងៃ លោក ពុំដឹងថា ចំនួនលីត្រខ្វះដូចនេះទេ។
ទាក់ទិនទៅនឹងប្រេងខ្វះលិត្រនេះប្រជាពលរដ្ឋក្រុងព្រះសីហនុ បានដឹងរឿងរ៉ាវខ្លះៗ បាននិយាយតៗគ្នា ស្នើទៅដល់អ្នកគ្រប់គ្រងទូទៅក៏ដូចជាម្ចាស់ក្រុមហ៊ុនប្រេង LHR សូមមេត្តាជួយពិនិត្យទៅលើ អ្នកគ្រប់គ្រងស្ថានីយ៍ និមួយៗផង បើគ្រប់ស្ថានីយ៍ធ្វើតែបែបនេះ ក្រុមហ៊ុន ពិតជាបាត់បង់កិត្តិយស និងអតិថិជនជាក់ជាពុំខាន។ ទន្ទឹមនឹងនេះ ក្រុមប្រជាពលរដ្ឋ ក៏ស្នើសុំយ៉ាងទទួចសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សូមមេត្តា ជួយចុះពិនិត្យឲ្យបានញឹកញាប់ជុំវិញចំនួនលីត្រ ចំនួនគីឡូជញ្ចឹងថ្លឹងម្ហូបអាហារនានា ជាពិសេសលើជញ្ចឹងថ្លឺងបង្គាក្តាមនៅផ្សារវាលរេញដែលបច្ចុប្បន្ន ល្បីថាស៊ីភ្នែកជញ្ចឹងខ្លាំងណាស់៕ សមុទ្រខៀវ
http://ift.tt/2agcPmo