Insurance

728x90

សមត្ថកិច្ចបង្ក្រាបបានករណីជួញដូរគ្រឿងញៀន ២ករណីឃាត់ខ្លួនមនុស្ស ៥នាក់ គ្រឿងញៀនមួយំនួនរួម និងដាវសាំម៉ូរ៉ៃ៣ដើម

(ខេត្តប៉ៃលិន) ៖ ក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះសមត្ថកិច្ចខេត្តប៉ៃលិនបានបើកកិច្ចប្រតិបត្តិការចុះឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន ទូទាំងខេត្តប៉ៃលិន ចំនួនពីរករណី ។ ករណីទី១កម្លាំងនគរបាលអធិការដ្ឋាន ក្រុងប៉ៃលិន នៅ វេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន សហការកម្លាំងការិយាល័យគ្រឿងញៀនបានធ្វើការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងធ្វើការឃាត់ខ្លួនមនុស្សចំនួន០២នាក់
១-/ឈ្មោះ វ៉ៅ លឿន ប្រុស អាយុ៥១ មុខរបរ ចំការ រស់នៅភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២-/ឈ្មោះ ឆាន់ ថុន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ ចំការ រស់នៅភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

វត្ថុតាងដកហូតមាន៖ ថ្នាំញៀនចំនួន០១កញ្ចប់តូច បន្ទាប់ មកកម្លាំងជំនាញបានធ្វើការសួរនាំ និងឈានដល់ការបន្តចាប់ករណីជួញដូរគ្រឿងញៀន០១ករណីទៀតនៅវេលាម៉ោង១៤ និង០០នាទីនៅចំណុចលូដាច់ ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជាលទ្ធផល៖ យើងធ្វើការឃាត់ខ្លួនមនុស្សចំនួន៣នាក់ ទៀត
១-/ឈ្មោះ ដែន វឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២-/ឈ្មោះ យិន សុខជា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៣-/ឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងដកហូតមាន៖
-ថ្នាំញៀនចំនួន០៣កញ្ចប់
-ដាវសាំម៉ូរៃ០៣ កន្រ្តៃ៣
-ដែកកេះ៤, ដែកស្រួច៤, ដបសំរាប់ជក់២, និងទុយោ៣។

បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕


https://ift.tt/2Y6Eyvo
សមត្ថកិច្ចបង្ក្រាបបានករណីជួញដូរគ្រឿងញៀន ២ករណីឃាត់ខ្លួនមនុស្ស ៥នាក់ គ្រឿងញៀនមួយំនួនរួម និងដាវសាំម៉ូរ៉ៃ៣ដើម សមត្ថកិច្ចបង្ក្រាបបានករណីជួញដូរគ្រឿងញៀន ២ករណីឃាត់ខ្លួនមនុស្ស ៥នាក់ គ្រឿងញៀនមួយំនួនរួម និងដាវសាំម៉ូរ៉ៃ៣ដើម Reviewed by yim PH on 1:37 PM Rating: 5

Entertainment

ads
Powered by Blogger.