លោក អ៊ួន សុវណ្ណារ៉ា មេគយត្រពាំងផ្លុង ឃុបឃិតឱ្យឈ្មួញ បង់ពន្ធតាមរបៀបម៉ៅការ ផ្ទុយគោលការណ៍របស់អគ្គនាយកដ្ឋានគយ គឺងាយស្រួលប្រព្រឹត្តអំពើពុករលួយ គួរឱ្យញាក់ សាច់
(ខេត្តត្បូងឃ្មុំ) ៖ ចាប់តាំងពី លោក អ៊ួន សុវណ្ណារ៉ា អតីតជាប្រធាន ការិយាល័យ គយនិងរដ្ឋាករ ខណ្ឌចំការមន ត្រូវបានតែងតាំង ជាប្រធានការិយាល័យ គយ និងរដ្ឋាករ ប្រចាំច្រកទ្វារ ព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ចាប់តាំងពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ គេសង្កេតឃើញអំពើពុករលួយ និងភាពអសកម្ម នៃការឃុបឃិត ឲ្យឈ្មួញធំៗ នាំចូលទំនិញ តាមរបៀបម៉ៅការ ឬបង់ពន្ធតាមរបៀប គៃបំបាត់ចំណូលពន្ធ ជាពិសេស ការកោសរូស ទារលុយ ថ្លៃបាយក្នុងកម្រិតខ្ពស់ បង្កភបង្កភាពក្តៅក្រហាយ ដល់ឈ្មួញតូចតាចរហូតឈ្មួញធំៗ ។
លោក អ៊ួន សុវណ្ណារ៉ា បានចាយលុយក្នុងកម្រិត មិនធម្មតា ទើបអាចឡើង មកធ្វើជាមេគយ ប្រចាំច្រកអន្តរជាតិ ត្រពាំងផ្លុង ដូចច្នេះ គាត់អាចបង្កើត របៀបប្រមូលលុយ ដើម្បីស្រង់ដើម តាមរយៈ ការឃុបឃិតឱ្យឈ្មួញ នាំចូលទំនិញ បង់ពន្ធមិនគ្រប់។ លោក អ៊ួន សុវណ្ណារ៉ា ក៏បានយក រូបមន្តពុករលួយ ដែលគាត់ធ្លាប់អនុវត្តន៍ ដោយជោគជ័យ ក្នុងការប្រមូលលុយ ពីក្រុមឈ្មួញ យ៉ាងណែនពេញដៃ អំឡុងពេលគាត់ធ្វើជា ប្រធានការិយា ល័យ គយ និងរដ្ឋាករ ខណ្ឌចំការមន ទៅទៅបន្តអនុវត្ត នៅច្រកត្រពាំងផ្លូង ធ្វើឱ្យក្រុមឈ្មួញ ញាក់សាច់គ្រប់ៗគ្នា។
សមត្ថកិច្ចតូចតាច នៅច្រកព្រំដែន ត្រពាំងផ្លុង ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោក អ៊ួន សុវណ្ណារ៉ា មេគយប្រចាំច្រកនេះ កំពុងប្រើអំណាច ប្រមូលលុយ តាម របៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ដោយសារ តែ មានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ លោក អ៊ួន សុវណ្ណារ៉ា មិនត្រឹមតែ ឃុបឃិតបើកដៃ ឱ្យឈ្មួញនាំចូល ទំនិញគេចពន្ធ និងទំនិញ បង់ពន្ធមិនគ្រប់តាមអំពើចិត្ត ប៉ុណ្ណោះទេ គឺថែមទាំង ពង្រាយកូនចៅឱ្យបង្កើតកុងត្រូលជជុះ ចាំប្រមូលលុយ ពីប្រជាពលរដ្ឋ ដែលដឹក ជញ្ជូនជ្រូកមាន់ទា តាមម៉ូតូទៀតផង។
ទំនិញដែលឈ្មួញ នាំចូលតាមច្រក ត្រពាំងផ្លុង បង់ពន្ធត្រឹមតែ ១០ទៅ៣០ ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះ ហូរចូលទៅក្នុងហោប៉ៅ របស់លោក លោក អ៊ួន សុវណ្ណារ៉ា យ៉ាងកាក់កប។ ប្រភពបានឲ្យដឹងទៀតថា ក្នុងនាមជាប្រធាន ការិ យាល័យគយ ច្រកត្រពាំងផ្លុង បានឃុបឃិត បន្លំប្រភេទទំនិញ ដែលឈ្មួញនាំចូល ដូចជា ឈ្មួញនាំចូល អេឡិច ត្រូនិក ត្រូវគេដាក់ថា ជាក្រដាសអនាម័យ ឬទំនិញចាប់ហួយ ដែលត្រូវបង់ពន្ធក្នុងកំរិតទាប។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ មិនគួរបណ្ដែតបណ្តោយ តទៅទៀតទេ ព្រោះអំពើពុករលួយ របស់លោក អ៊ួន សុវណ្ណារ៉ា ធ្វើឲ្យរដ្ឋខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹក។
ទាក់ទិននឹងការលើកឡើងខាងលើនេះអង្គភាពម្លប់ខ្មែរយើងនៅមិនទាន់អាចសុំការបំភ្លឺពីលោក អ៊ួន សុវណ្ណារ៉ា បាននៅឡើយទេនាថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០១៩ នេះ៕
លោក អ៊ួន សុវណ្ណារ៉ា
https://ift.tt/2Z3Nxyv