Insurance

728x90

សពមន្ត្រីនគរបាលម្នាក់ ដេកស្លាប់នៅមុខឡាន សមត្ថកិច្ចសន្និដ្ឋានថា ជាករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង

(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩ ប្រជាពលរដ្ឋបាន ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅមុខឡាន ដោយដៃមានកាន់កាំភ្លើងខ្លី និងមានស្លាកស្នាមដោយគ្រាប់កាំភ្លើងត្រង់ចំណុចក្បាលបានរាយការណ៍ទៅកាន់សមត្ថកិច្ចកងរាជ អាវុធហត្ថ និងនគរបាលស្រុកស្ទឹងហាវ។ ក្រោយពីត្រួតពិ និត្យសពធ្វើក៏សលវិច័យលើសព សមត្ថកិច្ចសន្និដ្ឋានដឹងថា ស្លាប់ដោយអំពើធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ។

សមត្ថកិច្ចបានសមត្ថកិច្ចបានឱ្យដឹងថាដឹងថា ជនរងគ្រោះជាវរសេនីយ៍ត្រី ហេង សៅគិរី ធ្វើការនៅនាយក ដ្ឋានច្រកទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នៅកន្លែងកើតសមត្ថកិច្ចឆែកឃើញ ជនរងគ្រោះបានសសេរពាក្យថា៖ (លាហើយ) ក្នុងសៀវភៅរបស់ខ្លួន។

សមត្ថកិច្ចបាន បានបញ្ជាក់ថាដំបូងបានទទួលព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ិម ប៊ុនធី ខណៈគាត់ ប្រទះ ឃើញសាកសពបុរសម្នាក់ក្នុងដៃកាន់ដោយអាវុធខ្លី ស្ថិតនៅនៅចំណុច ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដេកស្លាប់នៅមុខឡានឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8029។

មុននោះបន្តិច នៅវេលាម៉ោង១២ និង០០នាទីថ្ងៃខែឆ្នាំដដែលនេះនេះជា តាមប្រភពព័ត៌មានពីសមត្ថកិច្ចខ្លះនៅ ខេត្តព្រះសីហនុបានឱ្យដឹងថា៖ ជនរងគ្រោះជា មន្ត្រីនគរ បាលអន្តោប្រវេសន៍ ពាកស័ក្កិ៤ ធ្វើការនៅខេត្តព្រះសីហនុ។ ករណីស្លាប់នៅស្រុកស្ទឹងហាវ គឺជាករណីឃាតកម្ម ។ ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធីជំនាញ។ ប៉ុន្តែក្រោយមកជំនាញអៈអាងថា ជាអំពើធ្វើអត្ត ឃាតបាញ់សម្លាប់ខ្លួនឯង៕


https://ift.tt/2JYOq5l
សពមន្ត្រីនគរបាលម្នាក់ ដេកស្លាប់នៅមុខឡាន សមត្ថកិច្ចសន្និដ្ឋានថា ជាករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង សពមន្ត្រីនគរបាលម្នាក់ ដេកស្លាប់នៅមុខឡាន សមត្ថកិច្ចសន្និដ្ឋានថា ជាករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង Reviewed by yim PH on 2:32 PM Rating: 5

Entertainment

ads
Powered by Blogger.