Insurance

728x90

Update ៖មនុស្ស៧នាក់ មានអ្នកកាសែតពីរនាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីម្សិលមិញ ពាក់ព័ន្ធហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត កំពុងជាប់ឃុំនៅឡើយ

ខេត្តព្រះសីហនុ៖ មនុស្ស៧នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននាំខ្លួនយកទៅយក ទៅសួរ នាំពាក់ព័ន្ធបញ្ហាដីធ្លីកាលពីពេលកន្លងទៅថ្មីៗនៅក្រុងព្រះសីហនុ ក្នុងនោះមានលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត TN រួមទាំងមនុស្ស៥ នាក់ទៀត នៅថ្ងៃទី 20 ខែកក្កដាឆ្នាំ 2019 នេះពុំទាន់មាននរណាម្នាក់ត្រូវបានដោះលែងឡើយ។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា៖ មនុស្សទាំង៧នាក់នេះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះ សីហនុចាប់ខ្លួនក្នុងករណីប្រើហិង្សាវាយបំផ្លាញតូបកុងត្រូលរបស់ក្រុមហ៊ុនវិនិយោគចិនឈ្មោះ យិះជៀ រងរបួសក្បាល កាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៩ ។ ក្នុងពេលនៃការចាប់ខ្លួនកម្លាំងកង រាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្ស៧នាក់នោះ ពាក់ព័ន្ធហិង្សាលើអ្នកកាន់កាប់អចលន វត្ថុ ដោយសុច្ចរិត ។

ការឃាត់ខ្លួនអ្នកកាសែត ២ រូបនេះគេមិនទាន់ដឹងប្រាកដថាមានកំហុសលើការផ្សព្វផ្សាយឬមានសកម្មភាពចូលរួមសកម្មភាពពលរដ្ឋបំផ្លាញកុងត្រូលរបស់ក្រុមហ៊ុនចិននោះឬយ៉ាងណាទេ។ តែកន្លងមកគេតែងឃើញក្រុមអ្នកសារព័ត៌ មានក្រុមអ្នកកាសែតនេះតែងចុះយកព័ត៌មានរឿងវិវាទដីធ្លីនៅតាមបណ្ដាខេត្តនានា ជាពិសេសខេត្ដកំពត និងខេត្តព្រះសី ហនុ នេះ។ ហើយពួកគេតែងតែឡាយធ្វើអត្ថាធិប្បាយវាយ ប្រហារលើឧកញ៉ា និងអ្នកមានលុយមានអំណាច ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចនៅចំណុចដីមានវិវាទ។

តាមការកត់សម្គាល់ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកា សែត ឯករាជ្យ តែងតែចុះធ្វើការយកព័ត៌មានតាមបណ្ដាខេត្តនានាដោយអ្នកកាសែតប្រមាណ១០នាក់រួមដំណើរគ្នា។ ហើយថ្មីៗនេះពួកគេកំពុងតែរងបណ្ដឹងពី លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាកខេត្តកំពត ដែលសាលាដំបូងខេត្តកំពតកំពុងតែដំណើរ ការនីតិវិធីនៅឡើយ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់មនុស្សចំនួន ៧នាក់មាន លោក ហ៊ុន សុខា ប្រធានក្លឹអ្នកកាសែត ឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត TN រួមទាំងមនុស្ស៥នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នាំខ្លួនយកទៅសួរនាំពាក់ព័ន្ធបញ្ហាដីធ្លីកាលពីពេលកន្លងទៅថ្មីៗ ស្ថិតនៅក្រុងព្រះសីហនុ។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា មនុស្សទាំង ៧នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ជាបន្ដបន្ទាប់ ដោយ ៥នាក់ដំបូង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០ និង ៥៥ នាទី ព្រឹកមិញ ហើយឈានទៅដល់ការឃាត់ខ្លួន មនុស្ស ២នាក់ទៀត ជាអ្នកសារព័ត៌មាន នៅវេលាម៉ោង១២ និង១៥ នាទី រសៀលថ្ងៃដដៃលនេះ។

ពួកគេទាំង ៧នាក់ ត្រូវបានមន្ដ្រីអាវុធហត្ថបាននិងកំពុងសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីមានវិធានការបន្ដទៀត ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត។

យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថ បានបញ្ជាក់ថា មនុស្សទាំង៧នាក់រួមមាន៖
-ទី១៖ លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទីលំនៅបច្ចុប្បន្នភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ទី២៖ លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វាងកាសែត TN ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។

-ទី៣៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
-ទី៤៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
-ទី៥៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ​ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
-ទី៦៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
-ទី៧៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕


https://ift.tt/2JSTzLY
Update ៖មនុស្ស៧នាក់ មានអ្នកកាសែតពីរនាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីម្សិលមិញ ពាក់ព័ន្ធហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត កំពុងជាប់ឃុំនៅឡើយ Update ៖មនុស្ស៧នាក់ មានអ្នកកាសែតពីរនាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីម្សិលមិញ ពាក់ព័ន្ធហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត កំពុងជាប់ឃុំនៅឡើយ Reviewed by yim PH on 8:42 PM Rating: 5

Entertainment

ads
Powered by Blogger.