Insurance

728x90

មន្ត្រី​អង្គការ ការពា​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន ម្នាក់​ដឹកឈើ​ក្រញូង​ល្មើសច្បាប់ និង​ថ្លើមធំ​ហ៊ាន​លោតឆ័ត្រ​ទាំង​កណ្តាល​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន តែ​ម្ចាស់​ឈើ​បាន​លោត​ចោល​ឡាន​រត់​យ៉ាង​រំភើយ​

​ខេត្តក្រចេះ ៖ រថយន្ត​ដឹកឈើ​គ្រញូង​ល្មើសច្បាប់ លោតឆ័ត្រ របស់​មន្ត្រី​អង្គការ ការពារ​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន ប្រចាំខេត្ត ព្រះវិហារ ម្នាក់​ត្រូវ​សមត្ថកិច្ច​ចម្រុះ នគរបាល​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ធ្វើការ​បង្ក្រាបបាន កាលពី​វេលា​ម៉ោង​២ និង​៣០​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។​

ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់​អោយដឹងថា រថយន្ត​ដឹកឈើ​គ្រញូង​ខាង លើ​ជា​កម្មសិទ្ធិ​របស់​បុគ្គលិក អង្គការ​ការពារ​ព្រៃឈើ​សត្វព្រៃ​ម្នាក់ ឈ្មោះ ខេន វ៉ៃ រស់នៅ​ភូមិ​គីឡូ​១២ ឃុំ​កោះ​សា​ពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង មាន​តួរ​នាទី​ជា​អនុប្រធាន​ទី​១ ក្នុងការ​បង្ក្រាប​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ សត្វព្រៃ​ប្រចាំខេត្ត​ព្រះវិហារ បាន​ប្រើប្រាស់ នូវ​រថយន្ត​ម៉ាក កាមរី​ស្វិត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ង​៩៩៩៥ ភ្នំពេញ​២ ដឹកឈើ​គ្រញូង​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ត្រូវ​សមត្ថកិច្ច​ចម្រុះ​តាម​ប្រមាញ់ បាន​នៅ​ចំណុច​ខាងលើ ។​

​ប្រភព​បន្ត​រថា បន្ទាប់​ទទួលបាន​ព័ត៌មាន​ច្បាស់ការ​មួយ​ថា អត្តសញ្ញាណ​រថយន្តរ​បស់​មន្ត្រី​អង្គការ​ខាងលើ បានធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ខុសច្បាប់​នោះ សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង តាម​ប្រមាញ់​ចាប់ពី​ចំណុច​ឃុំ​អូរ​គ្រៀង ទៅដល់​ស្រុក​ឆ្លូង ។ ហើយ​ខណៈ​ក្រុម​សមត្ថកិច្ច​តាម​ប្រមាញ់​ពីក្រោយ រថយន្ត​ដឹកឈើ​របស់​អង្គការ ខាងលើ​នោះបាន​បើក​កៀ​រថយន្ត​សមត្ថកិច្ច ចំនួន​ពីរ​គ្រឿង ដើម្បី​ព្យាយាម​បន្ត​បើក​រត់គេច ប​ញ្ជ្រា​សទិស​ត្រ​ឡាប់​ចូលមក​ទី​រួម​ខេត្ត​វិញ ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន រួម​នឹង​មនុស្ស​ស្រី​ម្នាក់ ចំណែក​មន្ត្រី​ខាងលើ និង​បក្សបួក​គេ​ម្នាក់ ទៀត​គេចខ្លួនបាត់ ។​

​ឈើ​គ្រញូង​ជាង​១០០​ដុំ ស្មើនឹង​១៨៩​គីឡូរ​ក្រាម រួម​នឹង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​រក្សាទុក​នៅ សាលាដំបូង​ខេត្ត បន្ទាប់ពី​ចាប់​ឃាត់​បាន ហើយ​មន្ត្រី​ជំនាញ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិ​ច្បាប់ ខណៈដែល​ជនល្មើស និង​បក្ខពួក​កំពុងតែ​រត់គេចខ្លួន ជាមួយគ្នានេះ ពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ករ​ណី​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់ ព្រោះនេះ​ជា​អំពើ​ថោកទាប​បំផុត​ដែល​មិនត្រូវ​អត់ឱន​ឲ្យ​ទេ ព្រោះ​ក្នុងនាម​ជាម​ន្ត្រី នៃ​អង្គការ ការពារ​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន បែរជា​ប្រព្រឹត្ត​ល្មើសច្បាប់​ខ្លួនឯង​ទៅវិញ​៕ ដោយ ឦសាន​១ ​

KA-01-05-2015-02 KA-01-05-2015-10 KA-01-05-2015-01 KA-01-05-2015-03


http://ift.tt/1HWUuEA
មន្ត្រី​អង្គការ ការពា​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន ម្នាក់​ដឹកឈើ​ក្រញូង​ល្មើសច្បាប់ និង​ថ្លើមធំ​ហ៊ាន​លោតឆ័ត្រ​ទាំង​កណ្តាល​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន តែ​ម្ចាស់​ឈើ​បាន​លោត​ចោល​ឡាន​រត់​យ៉ាង​រំភើយ​ មន្ត្រី​អង្គការ ការពា​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន ម្នាក់​ដឹកឈើ​ក្រញូង​ល្មើសច្បាប់ និង​ថ្លើមធំ​ហ៊ាន​លោតឆ័ត្រ​ទាំង​កណ្តាល​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន តែ​ម្ចាស់​ឈើ​បាន​លោត​ចោល​ឡាន​រត់​យ៉ាង​រំភើយ​ Reviewed by yim PH on 1:51 PM Rating: 5

Entertainment

ads
Powered by Blogger.