Insurance

728x90

​ដំណាំ​កាហ្វេ​ខេត្តមណ្ឌលគិរី កំពុង​ព​ង្រី​ការដាំដុះ និង​ចំការ​ជាង​៣០​ហិកតា បាន​ប្រមូល​ផល​

​ខេត្តមណ្ឌលគិរី​៖ មណ្ឌលគិរី ជា​ខេត្ត​សម្បូរ​ទៅដោយ​ជួរ​ភ្នំ ដី​ពណ៌​ក្រហម និង​អាកាសធាតុ​ត្រជាក់​ជា​អំណោយផល​ល្អ​សម្រាប់​ដំណាំ​កាហ្វេ ធ្វើ​ឲ្យ​អ្នក​ដាំ​ដំណាំ​កាហ្វេ​ខេត្តមណ្ឌលគិរី ទទួលបាន​ផល​រហូតដល់​២៥០០​គីឡូក្រាម ក្នុង​១​ហិកតា ។​

លោក ប៊ូ សុភាព ជា​ម្ចាស់​ចំការ​កាហ្វេ​បាន​ឲ្យ​ដឹងថា ដំណាំ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​បច្ចុប្បន្ន​គឺមាន​ទីផ្សារ​ល្អ ណាស់ ដោយមាន​ក្រុមហ៊ុន​មក​ទទួល​ទិញ​ដល់​កន្លែង​តែម្ដង ។ លោក​បន្តថា ដី​ខេត្តមណ្ឌលគិរី​គឺមាន​ជីវជាតិ​ល្អ នឹង អំណោយ ផល​យ៉ាងខ្លាំង​ចំពោះ​ដំណាំ​កាហ្វេ ធ្វើ​ឲ្យ​ដំណាំ​ប្រភេទ​នេះ​លូតលាស់​បានល្អ​មិនចាំបាច់​ថែទាំ​ដិតដល់​ពេក ក៏​អាច ទទួលបាន​ទិន្នផល​សមរម្យ ។

​លោក​បាន​ប្រាប់ទៀតថា ដំណាំ​កាហ្វេ​គឺ​ប្រមូល​ផល​ក្នុងអំឡុង​ខែ តុលា និង វិ​ច្ឆ​កា ហើយ​កាហ្វេ​មាន​អាយុ​ត្រឹម​៣​ឆ្នាំ គឺអាច​ប្រមូល​ផល​បាន​ហើយ ដោយ​ក្នុង​១​ហិកតា គឺអាច​ទទួលបាន​ទិន្នផល​ពី​២​តោន ទៅ​២​តោន​កន្លះ សម្រាប់​ការ​ថែ ទាំ​មធ្យម ប៉ុន្តែ​បើសិនជា​ថែទាំ​បាន​ដិតដល់ គឺ​ផល​អាច​ទទួលបាន​ពី​៤​ទៅ​៥​តោន ។

​លោក ប៊ូ សុភាព បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ទីផ្សារ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី ក្នុងពេល​បច្ចុប្បន្ន សម្រាប់​គ្រាប់​កាហ្វេ ឆៅ​ក្នុង​១​គីឡូក្រាម ជា​មធ្យម គឺអាច​លក់បាន​ក្នុងតម្លៃ ២​ដុល្លារ​៣​កាក់ ទៅ​២​ដុល្លារ​៥​កាក់ បើ​សម្រាប់​គ្រាប់​កាហ្វេ​លេខ​១ គឺ មានតម្លៃ​១០​ទៅ​១៥​ដុល្លារ ក្នុង​១​គីឡូក្រាម ដោយឡែក​សម្រាប់​កាហ្វេ​ដែល​កែច្នៃ​រួច​ទៅជា​ម្សៅ​គឺមាន​តម្លៃ​៦​ដុល្លា​ក្នុង​១​គីឡូក្រាម ។​

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹងថា ក្នុង​ខេត្តមណ្ឌលគិរី​នាពេល​បច្ចុប្បន្ន គឺមាន​ដំណាំ​កាហ្វេ ប្រមាណ​៤០ ទៅ​៥០​ហិកតា ហើយ​ក្នុងនោះ​កសិករ​ក្នុង​ក្រុង​សែន​មនោ​រម្យ​គឺ​បាន​បង្កបង្កើន​ផលដំណាំ​កាហ្វេ​ច្រើនជាង គេ​។ ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ ខេត្តមណ្ឌលគិរី​មាន​កាហ្វេ​ដែល​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជា​៣០​ហិកតា ៕ ដោយ ឦសាន​២ ​

KA-01-05-2015-08 KA-01-05-2015-07 KA-01-05-2015-06 KA-01-05-2015-05 KA-01-05-2015-04

 


http://ift.tt/1Q5MwvG
​ដំណាំ​កាហ្វេ​ខេត្តមណ្ឌលគិរី កំពុង​ព​ង្រី​ការដាំដុះ និង​ចំការ​ជាង​៣០​ហិកតា បាន​ប្រមូល​ផល​ ​ដំណាំ​កាហ្វេ​ខេត្តមណ្ឌលគិរី កំពុង​ព​ង្រី​ការដាំដុះ និង​ចំការ​ជាង​៣០​ហិកតា បាន​ប្រមូល​ផល​ Reviewed by yim PH on 3:11 PM Rating: 5

Entertainment

ads
Powered by Blogger.