Insurance

728x90

រថយន្ត​យី​ឌុប ក្រុមហ៊ុន​H.C(​ហ៊ុន​ជា​) ដឹក​ជី​៣០​តោន​លើស​ទម្ងន់ បើក​លឿន​ដល់​ផ្លូវបត់​កោង​បុក​ខឿន​ចិញ្ចើម​ផ្លូវជាតិ​មុខ​មន្ទីរ​ធនធានទឹក កណ្តាលយប់​ដាច់​កង់​មុខ​ទាំង​២

​ខេត្តកំពង់ឆ្នាំង​៖ ខឿន​ការ៉ូឡា​ចិញ្ចើម​ផ្លូវជាតិ នៅមុខ​មន្ទីរ​ធនធាន​ទឹក​ខេត្ត បាន​រង​ការ​ខូច ខាត​អស់ មួយចំនួន ដោយសារ​រថយន្ត​យី​ឌុប​របស់​ក្រុមហ៊ុន​H.C បាន​បើក​បុក​កណ្តាលយប់​នៅ​ចំណុច​ផ្លូវបត់​កោង ឯ​រថយន្ត​បាន​រង​ការខូចខាត​ធ្ងន់​ដាច់​កង់​មុខ​ទាំង​២​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​០០​និង​៤០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ រថយន្ត​ខាងលើនេះ​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-0353 របស់​ក្រុមហ៊ុន​H.C ដឹក​ជី ទម្ងន់​ជាង​៣០​តោន ពី​ក្រុងភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​។ មុនពេល​កើតហេតុ​រថយន្ត​នេះ បាន បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវបត់​កោង​ខ្លាំង ប្រហែលជា បត់​ចង្កូត ជ្រុល​ក៏បាន​បុក​ខឿន​ចិញ្ចើមផ្លូវ​នៅ​ចំណុច​ខាងលើ ដាច់​កង់​មុខ​ទាំង​២​ទៅមុខ លែងរួច​និង បណ្តាលអោយ​ខូចខាត​ការ៉ូ​ការ៉ូឡា​ចិ​ញ្ចើ​ញ​ផ្លូវជាតិ​របស់​រដ្ឋ​ទំហំ​ប្រមាណ​៧​ម៉ែត្រការ៉េ​។​

​ករណីនេះ​សមត្ថកិច្ច និង​មន្ទីរ​សាធារណការ​ខេត្ត និង​ឃាត់​រថយន្ត​នេះ​ទុក​មួយរយៈ​សិន នឹង​តម្រូវអោយ​ក្រុមហ៊ុន​ជា​ម្ចាស់​រថយន្ត​ចេញថ្លៃ​ជួសជុល​ការ៉ូ​ការ៉ូឡា​ចិញ្ចើមផ្លូវ​របស់​រដ្ឋ​អោយបាន​ស្អាត​ល្អ​ឡើងវិញ ទើប​អនុញ្ញាតអោយ​រថយន្ត​នោះ​ទៅ​ប្រកប​អាជីវកម្ម​វិញ​។​

នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥​នេះ ព្រូ​រថយន្ត​ខាងលើ​បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ​នេះ គឺ​រថយន្ត​ជី​ដឹក​ធ្ងន់​ជាង​៣០​តោន កំពុងតែ​បើក​បត់​ក្នុង​ផ្លូវបត់​កោង ក៏បាន​រលត់​ម៉ាស៊ីន​ហើយ​គាំង​ចង្កូត​កាច់​មិន​រួច​តែម្តង ទើប​បណ្តាលអោយ​មា​គ្រោះថ្នាក់ ដូច​ខាងលើនេះ​តែម្តងទៅ ប៉ុន្តែ​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នកណា​ឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ចំណុចកើតហេតុ​បាន​និយាយ​អោយដឹងថា​៖ ចំណុច​ផ្លូវបត់​កោង​នេះ​ ​ធ្លាប់មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ជាច្រើន​នាក់​មកហើយ ដែល​អ្នកស្រុក​នៅក្នុង ភូមិ​នេះ​ថា​ពិត​ជាមាន​ជើងកប ចាំ​ឆក់យក​ជីវិត​មនុស្ស​នៅពេលណា​ដែល​គេ​បើក បរ​មិន ប្រុងប្រយ័ត្ន​។ កន្លងមក​កាលពី​២​ឆ្នាំមុន អ្នកស្រុក សមត្ថកិច្ច និង​ក្រុមគ្រួសារ​ដែលមាន​បង ប្អូន​កូនចៅ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​នេះ បាននាំគ្នា​និមន្ត​ព្រះសង្ឃ សូត្រមន្ត រំដោះគ្រោះ និង​រំងាប់​ជើងកប​នៅ​ចំណុច​នេះ ហើយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏បាន ស្ងប់ស្ងាត់​មួយរយៈ​ដែរ តែ​ពេលនេះ​ចាប់ផ្តើម​កើតមាន​ឡើងវិញ​ហើយ ដូច្នេះ​អ្នកបើកបរ យានយន្ត​មកដល់​ចំណុច​ផ្លូវបត់​កោង​នេះ​គួរតែ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ បើ​យក​ល្អ​នាំគ្នា​និមន្ត​ព្រះសង្ឃ​រំងាប់​ជើងកប​រាល់​ឆ្នាំទៅ​ប្រហែលជា​បាន​សុខ​ហើយ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-10-05-2015-12 KA-10-05-2015-13 KA-10-05-2015-06 KA-10-05-2015-07


http://ift.tt/1IugiHW
រថយន្ត​យី​ឌុប ក្រុមហ៊ុន​H.C(​ហ៊ុន​ជា​) ដឹក​ជី​៣០​តោន​លើស​ទម្ងន់ បើក​លឿន​ដល់​ផ្លូវបត់​កោង​បុក​ខឿន​ចិញ្ចើម​ផ្លូវជាតិ​មុខ​មន្ទីរ​ធនធានទឹក កណ្តាលយប់​ដាច់​កង់​មុខ​ទាំង​២ រថយន្ត​យី​ឌុប ក្រុមហ៊ុន​H.C(​ហ៊ុន​ជា​) ដឹក​ជី​៣០​តោន​លើស​ទម្ងន់ បើក​លឿន​ដល់​ផ្លូវបត់​កោង​បុក​ខឿន​ចិញ្ចើម​ផ្លូវជាតិ​មុខ​មន្ទីរ​ធនធានទឹក កណ្តាលយប់​ដាច់​កង់​មុខ​ទាំង​២ Reviewed by yim PH on 10:30 PM Rating: 5

Entertainment

ads
Powered by Blogger.