Insurance

728x90

អាជ្ញាធរខេត្ត​តម្រូវ​ឲ្យ​ម្ចាស់​តូប​លក់ដូរ​តាម​មាត់សមុទ្រ ធ្វើ​អនាម័យ​បារ​ពារ​បរិស្ថាន​ឆ្នេរ​

​ខេត្ត​ព្រះសីហនុ​៖ លោក ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ ធ្វើការ​ព្រមាន​ដល់​ម្ចាស់​អាជីវករ ដែល​ប្រកប​មុខ រប​រកស៊ី​នៅតាម​ឆ្នេរសមុទ្រ ត្រូវ​ថែរក្សា​បរិស្ថាន នៅតាម​តូប​របស់ខ្លួន​ឲ្យ​បាន​ស្អាត ចៀសវាង​ការបង្ហូរ​កាកសំណល់​រឹង រាវ​ចូលក្នុង​សមុទ្រ ប្រសិនបើ​បងប្អូន​អា​ជីក​រណា​មិន​គោរព​ទៅតាម​ការជូនដំណឹងរ​បស់​សាលាក្រុង សាលាខេត្ត​ទេនោះ យើង​នឹងធ្វើ​ការបិទ​អាជីវកម្ម​នោះ​ទាំងស្រុង ។ ​

លោក ឈិ​ត សុខុន បាន​ថ្លែង​ព្រមាន​បែបនេះ​ក្នុង​ឱកាសលោក​ដឹកនាំ​មន្ត្រី​មន្ទីរជំនាញ​ពាក់ព័ន្ធ មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន សាលាក្រុង​ព្រះសីហនុ ចុះ​ពិនិត្យមើល​អាង​ចម្រោះ​នៅ​ឆ្មេ​រ​អូរ​ឈើទាល​នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ដោយ បញ្ជាក់ថា អាជ្ញាធរ​ក្រុង ខេត្ត បានចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ម្ចាស់​អាជីវករ ដែល​ប្រកប​មុខ រប​រកស៊ី​នៅតាម​ឆ្មេ​រ​សមុទ្រ​តាំង​អស់​រួចហើយ​។​

​លោក ឈិ​ត សុខុន បាន​បញ្ជាក់ថា ការសំអាត​បរិស្ថាន​មិនអាច​ធ្វើ​តែ​អាជ្ញាធរ​បានទេ ត្រូវមាន​ការសហការ​ចូលរួម​ពី​បងប្អូន​អាជិ​វករ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផងដែរ ទើប​បរិស្ថាន​ល្អ​កើតឡើង​យូរអង្វែង​។ ដូច្នេះ​យើង​ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា ដោយ​កន្លងមក​អាជ្ញាធរ​បាន​ដឹកនាំ​ក​ម្លាំំ​ង​មន្ត្រីក្រោមឱវាទ​ចូលរួម​សំអាត​បរិស្ថាន នៅតាម​ផ្លូវ​សាធារណៈ ជាពិសេស​កន្លែង​ទេសចរណ៍​តំបន់​ឆ្មេ​រ ធ្វើយ៉ាងណា​ឲ្យ​បរិស្ថាន​នៅតាម​តំបន់​នោះ​មាន​អនាម័យ​ល្អ ដើម្បី​បំរើសេវា​ជូន​ភ្ញៀវ​បានល្អ សកស​ម្យ​ជាតា​រា​រះ​នា​ទិសនិរតី ។ ​ ​

​បើទោះបី​អាជ្ញាធរ​ក្រុង ខេត្ត​ខិតខំ​ពង្រឹង​អនាម័យ​នៅតាម​តំបន់​ទេសចរ​ណ៌​យ៉ាងណា​ក៌​ដោយ គេ​នៅ​ឃើញ​សកម្មភាព​ទឹកស្អុយ​នៅតាម​តំបន់​មួយចំនួន​នៅតែ​បន្ត​ហូរ​ចូលទៅក្នុង​សមុទ្រ​នៅជាប់​របង​ក្រុមហ៊ុន (​អា​រី​ស្តុ​ន​) ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​រ​អូ​រថា ដោយសារ​មាន​ទឹកស្អុយ​ហូរ​ចូលទៅក្នុង​សមុទ្រ ធ្វើ​ឪ្យ​ការចុះទៅ​ងូតទឹក​សមុទ្រ​មាន​ក្លិន​មិនល្អ និង​កន្លែង​ខ្លះទៀត​ទឹកសមុទ្រ​មាន​ពណ៌​ខ្មៅ ស្អូ​យ រមាស់​ទៀតផង ហើយ​សកម្មភាព​ទឹកស្អុយ​នេះ​នៅតែ​បន្ត​រហូតមក​ជាង​ពីរ​ឆ្នាំ​មកហើយ​ពុំទាន់​ឃើញ​មានការ​កែតម្រូវ​សោះ​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-18-05-2015-14 KA-18-05-2015-15 KA-18-05-2015-16 KA-18-05-2015-08 KA-18-05-2015-07 KA-18-05-2015-06


http://ift.tt/1LdbjLJ
អាជ្ញាធរខេត្ត​តម្រូវ​ឲ្យ​ម្ចាស់​តូប​លក់ដូរ​តាម​មាត់សមុទ្រ ធ្វើ​អនាម័យ​បារ​ពារ​បរិស្ថាន​ឆ្នេរ​ អាជ្ញាធរខេត្ត​តម្រូវ​ឲ្យ​ម្ចាស់​តូប​លក់ដូរ​តាម​មាត់សមុទ្រ ធ្វើ​អនាម័យ​បារ​ពារ​បរិស្ថាន​ឆ្នេរ​ Reviewed by yim PH on 5:09 PM Rating: 5

Entertainment

ads
Powered by Blogger.