Insurance

728x90

យុវជន​១​ក្រុម​សម្លុត​ពលករ​២​នាក់​ប្តី​ប្រពន្ធ​ឆ្លងដែន​ពី​ប្រទេស​ថៃ​យកលុយ ត្រូវ PM ចាប់ខ្លួនបាន​១​នាក់ រត់គេចខ្លួន​៣​នាក់

​ខេត្តបន្ទាយមានជ័យ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អោយ ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ នេះ​ថា ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​១៣ ខែ ឧសភា ឆ្នាំ​២០១៥ របស់​ជនរងគ្រោះ​ឈ្មោះ ផែន ច​ន្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឌី ច​ន្នី អាយុ​១៨ ឆ្នាំមាន​ទីលំនៅ ភូមិ ព្រៃ​ព្រំ​ពីរ ឃុំ រ​បោស​មង្គល ស្រុក មោង ឫស្សី ខេត្តបាត់ដំបង កាល​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​ខែ​ឆ្នាំ​ដ​ដែរ​ល​នោះ ជនរងគ្រោះ បានធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ ពេលមកដល់​ផ្សា​រលុង​ក្លឿ​រ ប្រទេស​ថៃ​បាន​ជួប​ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​នាក់ បានមក​និយាយ​បញ្ចុះបញ្ចូល​ថា ពួកគេ​(​ជន សង្ស័យ​)​ជូន​ចេញពី​ផ្សារ​រោង​ក្លឿ​រ មកកាន់​ទឹកដី​កម្ពុជា​វិញ ដោយ​យក​ថ្លៃ​ជូន​ម្នាក់​៤៥០​បាត​។ រួចហើយ​ក្រុម​ជនសង្ស័យ បាន យក​កាបូប​ខោអាវ របស់​ជនរងគ្រោះ​ដើរ​ចេញមក ។​

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បន្តថា បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ចេញមក​ជាមួយ​ដែរ​។ លុះ​ជិត​ឆ្លង​ចូលដល់​ដី​ខ្មែរ ជនរងគ្រោះ​បាន​បង់ប្រាក់​អោយទៅ​ក្រុម​ជនសង្ស័យ​ចំនួន​៩០០​បាត តាម​ការព្រមព្រៀង រួចហើយ​ក្រុម​ជនសង្ស័យ​បាននាំគ្នា​ចេញទៅ​បាត់អស់ នៅសល់​ជនសង្ស័យ​ម្នាក់ ឈ្មោះ​វឿន សី បានទាមទារ​អោយ​ជនរងគ្រោះ​បង់ប្រាក់​បន្ថែមចំនួន​៥០០​បាត ថែ​ទៀត ដោយ​ស្ថានភាព​មិនល្អ​ក៏​សម្រេចចិត្ត​ប្រគល់​លុយ​បន្ថែម លុះ​មកដល់​ទឹកដី​កម្ពុជា ក៏​រត់​មករក​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ជួយ​អន្តរាគមន៍ ។​

លោក​បន្ថែមថា ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​រួច កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត ធ្វើ​អន្តរាគមន៍​ភ្លាមៗ ដឹកនាំ​ដោយ​លោក​ជា ដា មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វឿន សី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅវេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃខែ​ដដែល មកកាន់​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។​

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ វឿន សី បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយមាន​បក្សពួក​ចំនួន​៤​នាក់​គឺ ទី​១​ឈ្មោះ ហ៊ួ​រ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ,​ទី​២ ឈ្មោះ អូរ លាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ,​ទី​៣​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនសង្ស័យ​៣​នាក់​នេះ​កំពុង​រត់គេចខ្លួន និង​ទី​៤​ឈ្មោះ វឿន សី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សមត្ថកិច្ច​ឃាត់ខ្លួន​បានសម្រេច រីឯ​បក្ខពួក​របស់ខ្លួន​គឺ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ចំណែក​បក្ខពួក​៣​នាក់​ទៀត​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​៕ ដោយ វ៉ាន់ វត្ថា

KA-16-05-2015-12​ ​


http://ift.tt/1B5UyvO
យុវជន​១​ក្រុម​សម្លុត​ពលករ​២​នាក់​ប្តី​ប្រពន្ធ​ឆ្លងដែន​ពី​ប្រទេស​ថៃ​យកលុយ ត្រូវ PM ចាប់ខ្លួនបាន​១​នាក់ រត់គេចខ្លួន​៣​នាក់ យុវជន​១​ក្រុម​សម្លុត​ពលករ​២​នាក់​ប្តី​ប្រពន្ធ​ឆ្លងដែន​ពី​ប្រទេស​ថៃ​យកលុយ ត្រូវ PM ចាប់ខ្លួនបាន​១​នាក់ រត់គេចខ្លួន​៣​នាក់ Reviewed by yim PH on 12:57 AM Rating: 5

Entertainment

ads
Powered by Blogger.