Insurance

728x90

ឧកញ៉ា អ៊ឹង ម៉េង​តឹក ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ឡង់​យកមក​លាក់ទុក​នៅក្នុង​ចម្ការកៅស៊ូ​ខាងក្រោយ​ផ្ទះ មុននឹង​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទន្លេ​ចាម​ខេត្ត​ត្បូងឃ្មុំ ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

​ខេត្ដ​ក្រចេះ ៖ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ គណៈបញ្ជាការ​ឯកភាព​ស្រុក ព្រែក​ប្រសព្វ ខេត្ដ​ក្រចេះ លោក​អ៊ា​ន ណា​រម្យ បាន​ដឹកនាំ​កម្លាំងចម្រុះ​រួមមាន នគរបាល​ស្រុក​សហការ​ជាមួយ​ជំនាញ រដ្ឋបាល​ព្រៃឈើ​ផ្នែក​ព្រែក​ប្រសព្វ​ចុះ បង្ក្រាប​ការ​លាក់ទុក​ឈើ​ប្រណីត​ខុសច្បាប់ ជាច្រើន​ម៉ែត្រគូប​នៅ​ចំណុច​ភូមិ​ស្ទឹង​ទ្រ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង សកម្មភាព​ដឹកជញ្ជូន​ឈើ​មិន​ស្របច្បាប់​នេះ​ត្រូវបាន កម្លាំង​ស៊ើបអង្កេត​ទទួល​ព័ត៌មាន​ថា ឈ្មួញ​បាន​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់​ចំណុច ព្រំប្រទល់​ខេត្ដ​កំពង់ធំ​-​ក្រចេះ ប្រភេទ ឈើ​សុ​ក្រំ​លេខ​១ ដែល​ពួកគេ​បម្រុង​ដឹក ចេញពី​តំបន់​នោះ​ឆ្ពោះទៅកាន់​ខេត្ដ​ត្បូង ឃ្មុំ​ដើម្បី​ឆ្លងទៅ​ប្រទេស​វៀតណាម​ច្រក ទន្លេ​ចាម ។​

ប្រភព​គួរ​ឲ្យ​ជឿ​ទុក​ចិ​ត្ដ​បង្ហើប​ថា ឈើ​ទាំងអស់នេះ​ជា​របស់​ឧកញ៉ា អ៊ឹង ម៉េង​តឹក សរុប​ចំនួន​៥៩​ដុំ ស្មើនឹង​ជិត​១០​ម៉ែត្រ គូប ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​កាលពី​រសៀល​ថ្ងៃទី​១៣​នេះ នៅក្នុង​ចម្ការកៅស៊ូ​ខាងក្រោយ​ផ្ទះ​ឧកញ៉ា​រូបនេះ បន្ទាប់ពី ប្រើប្រាស់​ពេលវេលា​១​ថ្ងៃ​ពេញ​ដើម្បី តាមដាន​ពី​ទីតាំង​លាក់​ឈើ​ទាំងនេះ ។​

លោក​អ៊ា​ន ណា​រម្យ អភិបាល​នៃ​គណៈ អភិបាលស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​បង្ក្រាប សមត្ថកិច្ច​បាន រៀបចំ​ឯកសារ​ធ្វើ​កំណត់ហេតុ និង​ប្រគល់​វត្ថុតាង​ទាំងនេះ​ទៅ​ឲ្យ​ខាង​ផ្នែក​រដ្ឋបាល ព្រៃឈើ​ព្រែក​ប្រសព្វ ចាត់ការ​បន្ដ​តាម នីតិវិធី​ព្រៃឈើ ។​

​គួររំលឹកថា កន្លងទៅ​ក្នុង​ថ្ងៃ​ចូលឆ្នាំ ខ្មែរ​ប្រពៃណីជាតិ រថយន្ដ​ដឹកឈើ​យី​ឌុប ចំនួន​២​គ្រឿង​របស់​ឧកញ៉ា​អ៊ឹង ម៉េង​តឹក ត្រូវបាន​បង្ក្រាប ។ ក្រោយមក​គាត់​ក៏ ផ្អាក​ការរកស៊ី​ឈើ​ខុសច្បាប់​មួយរយៈ ទើប​លេច​សារជាថ្មី ចេញមុខ​ប្រមូល​ទិញ ឈើ និង​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ឡង់ ចំណុច​រវាង​ព្រំប្រទល់​ខេត្ដ​កំពង់ធំ​-​ក្រចេះ ប្រឈម​នឹង​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជា លើក​ទី​២ ។​

​ប្រភព​ខ្លះ​អះអាងថា ការបង្ក្រាប​កើតឡើង​នេះ​ដោយសារ បញ្ហា​ការរកស៊ី​ប៉ែង​ជើង​ក្ដិចត្រួយ ឬ​ភ្នំ​មួយ មិនអាច​មាន​ខ្លា​ពីរ ព្រោះ​មាន​ឧកញ៉ា ផ្សេងទៀត​ដូចជា ឧកញ៉ា ឆាយ ជ្រាយ កំពុង​ចេញមុខ​រកស៊ី​ដឹកឈើ នៅ​តំបន់​នោះ ចាត់ចែង​សេវា​ជូន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​អស់ហើយ ទើប​ក្ដៅ ស្លឹកត្រចៀក​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចាប់ ឈើ​ឧកញ៉ា​អ៊ឹង ម៉េង​តឹក ដែល​ហ៊ាន​រក​ប្រជែង ៕ ផ្កា​ច័ន្ទ

KA-18-05-2015-15 KA-18-05-2015-14 KA-18-05-2015-16


http://ift.tt/1Jtlug4
ឧកញ៉ា អ៊ឹង ម៉េង​តឹក ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ឡង់​យកមក​លាក់ទុក​នៅក្នុង​ចម្ការកៅស៊ូ​ខាងក្រោយ​ផ្ទះ មុននឹង​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទន្លេ​ចាម​ខេត្ត​ត្បូងឃ្មុំ ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ ឧកញ៉ា អ៊ឹង ម៉េង​តឹក ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ឡង់​យកមក​លាក់ទុក​នៅក្នុង​ចម្ការកៅស៊ូ​ខាងក្រោយ​ផ្ទះ មុននឹង​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទន្លេ​ចាម​ខេត្ត​ត្បូងឃ្មុំ ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ Reviewed by yim PH on 11:39 PM Rating: 5

Entertainment

ads
Powered by Blogger.