Insurance

728x90

នគរបាល​ក្រុងព្រះសីហនុ ចាប់ខ្លួន​បុរស​២​នាក់​រក្សាទុក​ថ្នាំញៀន​៩​កញ្ចប់​(​តូច​)

ខេត្ត​ព្រះសីហនុ​៖ បុរស​២​នាក់​រក្សាទុក និង​ចែកចាយ​ថ្នាំញៀន ត្រូវបាន​កម្លាំង ជំនាញ​នៃ​ការិយាល័យ​នគរ​បាន​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២០៣​និង​៣០​នាទី យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥ ត្រង់ចំណុច ស្ថិតក្នុង​ក្រុម​៨​ភូមិ​៣ សង្កាត់​លេ​៣ ក្រុង ខេត្ត​ព្រះសីហនុ ។​

លោក​វរសេនីយ៍ទោ ភុល ភ័​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់ថា ដោយមាន​ការសហការ​ជាមួយ ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣ បានធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​រហូត​ដល់​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥ កម្លាំង​ជំនាញ​ក្រោម​ការដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​បាន​ចុះ​ស្ទាក់ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​បាន​ពីរ​នាក់​ខណៈពេល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​នៅតាម​ផ្លូវ​ស្ថិត​ត្រង់ចំណុច​ស្ថិតក្នុង​ក្រុម​៨​ភូមិ​៣ សង្កាត់​លេ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​រឹបអូស​បាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មិន ICE ចំនួន​០៩​កញ្ចប់​(​តូច​) កាបូបដៃ​ចំនួន​លុយ​ចំនួន​៤១​ដុល្លា ទូរស័ព្ទ​ចំនួន​៣​គ្រឿង និង​ម៉ូតូ​ចំនួន​០១​គ្រឿង​។ ជនសង្ស័យ​ដែល ឃាត់ខ្លួន​ទី​១ -​មានឈ្មោះ កោត សុ​យ ហៅ​ណាក់​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​ករប​ច្ចុ​ប្បន្ន​ស្នាក់នៅ​ផ្ទះជួល ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ ទី​១ -​មានឈ្មោះ សំ សា​វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​មុខរបរ​កម្មក​សំណង់ ស្នាក់នៅ​ក្រុម​២ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​៕ ដោយ សមុទ្រ​ខៀវ​

KA-10-05-2015-02 KA-10-05-2015-03 KA-10-05-2015-04 KA-10-05-2015-05


http://ift.tt/1IuptZ5
នគរបាល​ក្រុងព្រះសីហនុ ចាប់ខ្លួន​បុរស​២​នាក់​រក្សាទុក​ថ្នាំញៀន​៩​កញ្ចប់​(​តូច​) នគរបាល​ក្រុងព្រះសីហនុ ចាប់ខ្លួន​បុរស​២​នាក់​រក្សាទុក​ថ្នាំញៀន​៩​កញ្ចប់​(​តូច​) Reviewed by yim PH on 11:50 PM Rating: 5

Entertainment

ads
Powered by Blogger.