Insurance

728x90

កុមារ​៥​នាក់ ម្តាយ​ឪពុក​ក្រីក្រ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ អោយ​ជីតា​ចាស់​ចិញ្ចឹម​គ្មាន លទ្ធភាព​ត្រូវបាន​មន្ទីរ​សង្គម កិច្ច​ខេត្ត នាំយកមក​ស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​ខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ ដោយមាន​ការអំពាវនាវ​ពី​ជីតា​និង​ជីដូន​ចាស់ជរា​របស់​កុមារ​ទាំង​៥​នាក់​រស់នៅ​ភូមិ​ព្រៃ​តា​មួង ឃុំ​ផ្សារ​ស្រុក​បរិបូណ៌ និង​ឪពុកម្តាយ​បានធ្វើ​ចំណាកស្រុក​ចោល​កូនៗ​ព្រោះតែ​ភាពក្រីក្រ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​លោកស្រី កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង នៅ​ព្រឹក​ថៃ្ង​ទី​៨ ខែឧសភា ឆ្នាំ​២០១៥ អោយ​លោក ថោង ចំរើន​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង នាំ​ពួកគេ​មកអោយ​ស្នាក់​នៅក្នុង មណ្ឌល កុមារកំព្រា​ខេត្ត​ដើម្បីអោយ​ក្មេង​ទាំង​៥​នាក់​នោះបាន​សិក្សា​រៀនសូត្រ បន្តទៀត ។​

​អាជ្ញាធរ​ដែនដី​បានបញ្ជាក់​អោយដឹងថា​៖ ឪពុក​កុមា​រទាំង​៥​នាក់​នោះ​មានឈ្មោះ​ពេជ្រ​សំនាង​អាយុ​៣៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​អាន​សុ​ភី​អាយុ​៣២​ឆ្នាំ បានធ្វើ​ចំណាកស្រុក ទៅរក​ស៊ី​នៅ​ព្រំដែន​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០១០ បាន​នាំ​កូន​៤​នាក់​ទៅជា​មួយ​ឯ​កូន​បង​ទុក​នៅ​ជីតា និង​ជីដូន ចាស់ជរា​ចិញ្ចឹម​ទើប​មកដល់​ថៃ្ង​ទី​២៣ ខែមេសា ឆ្នាំ​២០១៥ ម្តាយ​ឈ្មោះ​អាន​សុ​ភី បាន​បញ្ជូន​កូន​ទាំងអស់​តាម​រថយន្ត​ឈ្មួ​ល​អោយមក​រស់ នៅ​ជាមួយ​លោកតា ហង្ស អាន អាយុ​៧២​ឆ្នាំ និង​ជីដូន​ឈ្មោះ តូច ប៊ី​ន អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​មួង​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្ត កំពង់ ឆ្នាំង​វិញ​។​កូន​បង​ឈ្មោះ​នាង​ស៊ីណា ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​រៀន​,​កូន​ទី​២​ឈ្មោះ​នាង​សុ​ភ័​ក្តិំ ភេទ​ស្រី អាយុ​១០​ឆ្នាំ អត់​បាន​រៀន​មើល​ប្អូន​,​កូន​ទី​៣​ឈ្មោះ​នាង​សុភា​ន់ ភេទ​ស្រី​អាយុ​៨​ឆ្នាំ​រៀន​,​កូន​ទី​៤​ឈ្មោះ នាង ស្រី​នុត ភេទ​ស្រី​អាយុ​៥​ឆ្នាំ អត់​បាន​រៀន និង​កូន​ទី​៥ ឈ្មោះ នាង​សុ​និ​ត ភេទ​ប្រុស​អាយុ​២​ឆ្នាំ នៅ​តូច​។​

​អាជ្ញាធរ​ដែនដី​បានអោយដឹង​បន្តទៀតថា​៖ តា​យាយ​ទាំង​២​សុទ្ធតែជា​ជន​ចាស់ជរា​មិន អាចមាន​លទ្ធភាព ក្នុងការ​ផ្គត់​ផ្គត់​ចៅៗ​របស់គាត់​ទាំង​៥​នាក់ អោយបាន​រៀនសូត្រ​ចប់​ចុង​ចប់​ដើម​និង​គេ​ទេ​ទើប​ថ្មីៗ​នេះ​គាត់ បាន​សុំ អំពាវនាវ អោយ​អាជ្ញាធរ​ជួយ​នាំ​ចៅៗ​របស់គាត់​ទាំង​៥​នាក់មក​នៅ​មណ្ឌល​កំព្រា​ខេត្ត​ផង ដើម្បីអោយ​ចៅ​ទាំង​៥​នាក់ របស់គាត់​បាន​រៀនសូត្រ​បន្តទៀត និង​មាន​អនាគត​អាច​រក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត​ខ្លួនឯងបាន​និង​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជានា​ពេលអនាគត​។​

​លោក​ថោង​ចំរើន​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាន​មានប្រសាសន៍ថា​៖ ក្រោយពី​លោកតា​ហង្ស​អាន​បាន​សុំ​អំពាវនាវ​អោយ​អាជ្ញាធរ​ជួយ​នាំ​ចៅៗ របស់គាត់​ទាំង​៥​នាក់​បងប្អូន​មក សុំអោយ មណ្ឌលកុមារ​កំព្រា​ខេត្ត ជួ​យស​ង្រោះ​ចៅ​របស់គាត់​អោយបាន​រៀនសូត្រ​មាន​អនាគត​ល្អ​ដូច​គេឯង​នោះ​និង​ដោយ​មានការ​ព្រួយ​បារ​ម្មណ៍​អំពី​សុខភាព សន្តិសុខ សុ​វត្តិភាព ជីវភាព និង​ការ​មិនបាន​រៀនសូត្រ​របស់​កុមារ​ទាំង​៥​នាក់​នោះ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោកជំទាវ​កែ​ច័ន្ទ​មុនី​អ្នកតំណាងរាស្ត្រ​ម​ណ្ដ​ឡ​កំពង់ឆ្នាំង នៅ​ព្រឹក​ថៃ្ង​ទី​៨​ខែឧសភា ឆ្នាំ​២០១៥ លោក​ថោង ចំរើន រួម​ដំណើរ ដោយ​លោក​នុត​ត្រសុំ​ប្រធាន​មណ្ឌលកុមារ​កំព្រា​ខេត្ត និង​មានការ​ចូលរួម​ធ្វើ​សាក្សី​ពី​អាជ្ញា​ដែនដី​បានធ្វើ​សំណុំបែបបទ​តាមផ្លូវ​ច្បាប់​ហើយ​បាន​នាំយក​កុមារ​ទាំង​៥​នេះ​មកដល់​មណ្ឌល​កុមារកំព្រា​ខេត្តកំពង់ឆ្នាំង​នៅវេលា​ម៉ោង​១១​ថៃ្ង​ត្រង់នេះ​ដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់ថា​៖​លោក​ប៊ី​ប្រធាន​ក្រុម​យុវវ័យ​សាមគ្គី​ដើម្បី​មនុស្ស​ខេត្តកំពង់ឆ្នាំង​បាន​ឧបត្ថម្ភ​អាហារ​ថៃ្ង​ត្រង់​មួយពេល​ជូន​ដល់​កុមា​រទាំង​៥​នាក់​នេះ​ផងដែរ​ហើយ​នៅពេល​ធ្វើ​មកដល់​ផ្ទះ​លោកជំទាវ​កែ​ច័ន្ទ​មុនី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​លោកជំទាវ​បាន​ឧបត្ថម្ភ​ខោអាវ​សិក្សា​១​កំ​ប្លេ​រ​ស្បែកជើង​១​គូរ កាបូបស្ពាយ​ម្នាក់ មួយៗ​ដល់​កុមារ​ទាំងនោះ​ផងដែរ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-10-05-2015-11 KA-10-05-2015-10 KA-10-05-2015-09 ​ ​ ​ ​ ​ ​ ​


http://ift.tt/1QyMUmN
កុមារ​៥​នាក់ ម្តាយ​ឪពុក​ក្រីក្រ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ អោយ​ជីតា​ចាស់​ចិញ្ចឹម​គ្មាន លទ្ធភាព​ត្រូវបាន​មន្ទីរ​សង្គម កិច្ច​ខេត្ត នាំយកមក​ស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​ខេត្ត​ កុមារ​៥​នាក់ ម្តាយ​ឪពុក​ក្រីក្រ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ អោយ​ជីតា​ចាស់​ចិញ្ចឹម​គ្មាន លទ្ធភាព​ត្រូវបាន​មន្ទីរ​សង្គម កិច្ច​ខេត្ត នាំយកមក​ស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​ខេត្ត​ Reviewed by yim PH on 11:35 PM Rating: 5

Entertainment

ads
Powered by Blogger.