Insurance

728x90

ទីតាំង​ស្តុក​កាកសំណល់​ឧស្សាហកម្ម​(​ផេះ​ធ្យូងថ្ម​)​កំពុង​ការចោទប្រកាន់ថា​ពុំមាន​ច្បាប់ ហើយ​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​

​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ ស្ថិតក្នុង​ភូមិ​ក្រុម​២ ភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កំពុង​ភិតភ័យ យ៉ាងខ្លាំង​ជុំវិញ​បញ្ហារ​ការ​សំណល់​ឧស្សាហកម្ម​(​ផេះ​ធ្យូងថ្ម​របស់​រោងចក្រ​អគ្គីសនី​ប្រើ​ដោយ​ថាមពល​ធ្យូងថ្ម​) ដែល​ត្រូវបាន​ក្រុមហ៊ុន​ចិន​មួយ ដឹកយក​ស្តុក​នៅក្បែរ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។​

បងស្រី អ៊ិន មុំ និង​បងប្រុស កន តំណាងអោយ ប្រជាពលរដ្ឋ​កំពុងរ​ស់​នៅជាប់​ទីតាំង​ស្តុក​កាកសំណល់​អាជីវកម្ម​នោះបាន​បញ្ជាក់​អោយដឹងថា ពួកគាត់​កំពុងមាន​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ជុំវិញ​ធូលី​ផេះ របស់​កាកសំណល់​ធ្យូងថ្ម ដែល​ក្រុមហ៊ុន​ចិន​បាន​កំពុង​យកមក​ស្តុក​នៅក្បែរ​ផ្ទះ​របស់​ពួកគាត់ កំពុង​បាន​បង្ក​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​មួយថ្ងៃៗ​ធូលី​ផេះ​នេះ​បាន​ហុយ​ពេញ​អាកាស ចូលក្នុង​ផ្ទះ តំបូលផ្ទះ សូម្បីតែ​សំលៀកបំពាក់​ដែល​ទុក​ក្នុងផ្ទះ​ក៏​ប្រលាក់​ធូលី​ផេះ​នេះដែរ​។

​បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣​ទៅ​៤​នាក់​ហើយ​បាន​ធ្លាក់ខ្លួន​ឈឺ ដោយ​ភាគច្រើន​ជា​ជំងឺ​ធ្លាក់ឈាម​ដោយ​ពុំមាន​មូលហេតុ ជាពិសេស​កូនៗ​របស់​មាន​អាកា​រៈ​ក្តៅ និង​ថប់ដង្ហើម​ជា​ញឹក​ញ៉ាប់ ដែល​ខុស​ពីមុន​ពួកគាត់​រស់នៅ​តំបន់​នោះ​មាន​សេចក្តីសុខ​សប្បាយ ពុំដែល​មាន​ជំងឺ និង​ស្ថានភាព​ចំឡែក​យ៉ាងនេះ​ទេ​។ អាស្រ័យហេតុនេះ​ក្នុងនាម​ពួកគាត់​ជា​ជនរងគ្រោះ សូម​ស្នើ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់​ថ្នាក់លើ សូមមេត្តា​ជួយ​ចាត់វិធានការ​ដោះស្រាយ ជូន​ពួកគាត់​ផង បើ​ពុំ​ដូចនេះ​ទេ ទៅ​ថ្ងៃ​អានា​គត់​ពួកគាត់​អាច​រងគ្រោះ​ខ្លាំង​ជាង​នេះ និង​ឈានទៅ​បាត់បង់​ជិវិត​យ៉ាង​វេទនា​ជាក់​ជាពុំខាន​។​

​ជុំវិញ​បញ្ហា​នេះដែរ កញ្ញា ឈុន ដា​រី អភិបាលរង​ស្រុក​ស្ទឹងហាវ ក៏បាន​បញ្ជាក់​អោយដឹង​ដែរ​ថា ចំពោះ​ផលប៉ះពាល់​នេះ រូប​កញ្ញា​ផ្ទាល់​ក៏​សូម​ទទួលស្គាល់ថា​ពិតជា​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពិតមែន ហើយដោយ​មើលឃើញ​ពី​ផលប៉ះពាល់​ទាំងនេះហើយ ទើប​លោក លី វណ្ណដា អភិបាលស្រុក​ស្ទឹងហាវ​បាន​កោះហៅ​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ី ម៉ៅ នោះមក​ធ្វើ​កិច្ចសន្យា ដោយ​តម្រូវអោយ​ភាគី​ក្រុមហ៊ុន នៅពេល​ដឹក ផ្ទេរ រក្សាទុក នូវ​ការ​សំណល់​ទាំងនោះ ត្រូវធ្វើ​ការ​វិច​ខ្ចប់​អោយបាន​ត្រឹមត្រូវ រក្សា​អោយបាន​នូវ​ផលប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្បែរ​ដោយ​ទុក​ឱ​សា​នុ​វាទ​រយៈពេល​៣​ខែ ដើម្បី​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស​។​

ដោយឡែក​យោងតាម​ប្រភពពី​មន្ត្រី​បរិស្ថាន​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​បង្ហើប​អោយដឹងថា ចំពោះ​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ី​ម៉ៅ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នេះ កំពុង​ធ្វើ​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក ដោយ​យក​ប្រើ​ច្បាប់​អាជីវកម្ម​ផ្សេង មក​ប្រកប​អាជីវកម្ម​ទទួល​ស្តុក​កាកសំណល់​ឧស្សាហកម្ម​ទៅវិញ​។ តាម​ការពិត​ក្រុមហ៊ុន​មួយ​នេះ ពុំមាន​អាជ្ញាប័ណ្ណ​ក្នុងការ​ទទួលយក​កាក់សំណល់​ឧស្សាហ​កម្មនេះ​ទេ ហើយ​កន្លងមក​ក្រុម ហ៊ុន​មួយ​នេះ​ក៏​ធ្លាប់​ត្រូវបាន​អន្តរក្រសួង​មាន​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល សហការ​ជា មួយ​ក្រសួងបរិស្ថាន​ចុះមក​ធ្វើការ​ណែនាំ​អោយធ្វើ​អាជ្ញាប័ណ្ណ​ម្តងមកហើយ​ដែរ តែ​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​នេះ​ហាក់​ពុំបាន​បង្ហាញ អំពី​ភាពជាក់លាក់​ណាមួយ​ជុំវិញ​ច្បាប់​អា​ជី វ​កម្ម​របស់ខ្លួន​នៅឡើយ ដែល​វា​មាន​ភាពផ្ទុយ​ពី​ក្រុមហ៊ុន​ដែល​ទទួល​អាជ្ញាប័ណ្ណ​ទទួល​កាកសំណល់​ឧស្សាហកម្ម​បែ​ជា​ពុំមាន​សិ​ទ្ឋ​ក្នុងការ​ទទួលយក​នូវ​កាកសំណល់​ឧស្សាហ​កម្មនេះ​ទៅវិញ​។​

លោក សាមុត សុធា​រិ​ទ្ឋ​អនុប្រធាន​មន្ទី​បរិស្ថាន បាន​អះអាង​ផងដែរ​ថា ចំពោះ​ក្រុមហ៊ុន​មួយ​នេះ​ធ្លាប់​ត្រូវបាន​ក្រសួងបរិស្ថាន​ណែនាំ​អោយ​សុំច្បាប់​អាជីវកម្ម​ម្តង​រួចមកហើយ តែ​មក​ពេលនេះ​លោក​នៅ​ពុំទាន់​ដឹងថា ក្រុមហ៊ុន​នេះ​ទទួលបាន​ច្បាប់​អាជីវកម្ម​ហើយរ​ឬ​នៅ​នោះទេ តែ​លោក​នឹង​អោយ​ក្រុមការងារ​ចុះទៅ​ពិនិត្យថា​តើ​ក្រុមហ៊ុន​នេះ​មានច្បាប់​ហើយ ឬ​នៅ​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-10-05-2015-15 KA-10-05-2015-17 KA-10-05-2015-24 KA-10-05-2015-25


http://ift.tt/1EtLlxS
ទីតាំង​ស្តុក​កាកសំណល់​ឧស្សាហកម្ម​(​ផេះ​ធ្យូងថ្ម​)​កំពុង​ការចោទប្រកាន់ថា​ពុំមាន​ច្បាប់ ហើយ​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ ទីតាំង​ស្តុក​កាកសំណល់​ឧស្សាហកម្ម​(​ផេះ​ធ្យូងថ្ម​)​កំពុង​ការចោទប្រកាន់ថា​ពុំមាន​ច្បាប់ ហើយ​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ Reviewed by yim PH on 12:21 AM Rating: 5

Entertainment

ads
Powered by Blogger.