Insurance

728x90

តុលាការ​ឃុំខ្លួន​ស្រី​មេម៉ាយ ធ្វើ​ទារុណកម្ម លើ​កូនប្រុស​ខ្លួនឯង (​មតិ​មួយចំនួន​ចង់​ឲ្យ​អនុវត្ត​ត្រឹម​អប់រំ​សិន​)

​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​វាយ និង​ធ្វើ​ទារុណកម្ម​ទៅលើ​កូនប្រុស​របស់​ខ្លួនឯង ដោយ​យក​ខ្សែ​ចងដៃ ចងជើង​ព្រោះតែ​រឹងរូស និង​ប្រដៅ​មិន​ស្តាប់​នោះ ឥឡូវ​ត្រូវបាន​ព្រះរាជអាជ្ញា​សម្រេច​ធ្វើការ​ចោទប្រកាន់ និង​ចៅក្រម​ស៊ើប​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ជីតា​របស់​ក្មេងប្រុស​បាន​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​រួចមក ។​ ​ហើយ​នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់ពី​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ក្រោយពី​ធ្វើការ​សាកសួរ​ហើយ លោក​ព្រះរាជអាជ្ញារង ទេព មុនិន្ទ សម្រេច​ធ្វើ ការចោទប្រកាន់​ស្ត្រី​ខាងលើនេះ ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ទី ២១៧ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​លោក​ចៅ​ក្រប​ស៊ើបសួរ ឆែរ វិវឌ្ឍនៈ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ជា​ម្តាយ​ជា​បណ្តោះអាសន្ន ។​

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅនេះ សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ស្ត្រី​មេម៉ាយ ម្នាក់ ឈ្មោះ សុខ វណ្ណា អាយុ ៣៧​ឆ្នាំ មានមុខ​របរ នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង តាខ្មៅ ខេត្តកណ្តាល ដោយយោង​តាម​ពាក្យបណ្តឹង​របស់​បុរស​ដែល​ត្រូវជា​ឪពុក​របស់​ស្ត្រី​ខាងលើ ដែល​បាន​ប្តឹង​ចោទ ប្រកាន់​កូនស្រី​របស់ខ្លួន ពីបទ វាយ​ធ្វើ​ទារុណកម្ម​ទៅលើ​ចៅប្រុស ដោយ​ធ្វើការ​ហាមឃាត់ មិន​ស្តាប់ ។ ខណៈ​សមត្ថកិច្ច​ចុះទៅ​ដល់ បានឃើញ​កេ្ម​ង​ប្រុស​ម្នាក់​អាយុ ៦​ឆ្នាំ ត្រូវបាន​ម្តាយ​វាយ​ធ្វើ​ទារុណកម្ម​ដោយ យក​ទំ​ពក់​សម្រាប់​ហាល​ខោអាវ មក​ចងជើង និង​ចងដៃ ដេក​នៅលើ​កម្រាល​ឥដ្ឋ ទើប​សមត្ថកិច្ច សម្រេច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​រូបនេះ នាំយក​ទៅកាន់​អធិការ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​

​ខណៈ​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ខាងលើនេះ ទៅ​តុលាការ​កូនប្រុស​ដែល​ទើប​មាន​អាយុ ៦​ឆ្នាំ ក៏បាន ស្រែកយំ និង​រត់តាម​ម្តាយ​ផងដែរ ចំណែក​ឪពុក​របស់​ស្ត្រី​ត្រូវ​ឃាត់ខ្លួន​ហាក់​មាន​អារម្មណ៍​ខកចិត្ត ដោយ​មិន​នឹកស្មានថា​សមត្ថកិច្ច​អនុវត្ត​ធម៌​ក្តៅ​ឈានដល់​ឃុំខ្លួន​នោះ ដែល​គាត់​ចង់​ត្រឹមតែ​ឲ្យ​សមត្ថកិច្ច​ណែនាំ​អប់រំ​តែប៉ុណ្ណោះ​។ ក្រៅពី​ក្រុមគ្រួសារ​ស្ត្រី ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​នោះ មតិ​ទូទៅ​ត្រូវ បានលើកឡើង​ស្រដៀងៗ​គ្នា​ចង់​ឲ្យ​សមត្ថកិច្ច និង​តុលាការ​អនុវត្ត​ត្រឹម​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​ហិង្សា និង​ធ្វើ​ទារុណកម្ម​លើ​កូន​នោះ​វា​គ្រប់គ្រាន់​ទៅហើយ​៕ គិរី​ ​

KA-10-05-2015-25 KA-10-05-2015-26 KA-10-05-2015-27


http://ift.tt/1E0zjeE
តុលាការ​ឃុំខ្លួន​ស្រី​មេម៉ាយ ធ្វើ​ទារុណកម្ម លើ​កូនប្រុស​ខ្លួនឯង (​មតិ​មួយចំនួន​ចង់​ឲ្យ​អនុវត្ត​ត្រឹម​អប់រំ​សិន​) តុលាការ​ឃុំខ្លួន​ស្រី​មេម៉ាយ ធ្វើ​ទារុណកម្ម លើ​កូនប្រុស​ខ្លួនឯង (​មតិ​មួយចំនួន​ចង់​ឲ្យ​អនុវត្ត​ត្រឹម​អប់រំ​សិន​) Reviewed by yim PH on 11:02 PM Rating: 5

Entertainment

ads
Powered by Blogger.